បន្ទាប់ពីស្តាប់ណាមហ្វុននិយាយចប់ដេគុណក៏បើកភ្នែកធំៗ សង្គ្រាមមួយនេះអីក៏សាហាវខ្លាំងម្លេះ ? ខាងស្រីមិនដួលតែខាងប្រុសត្រូវដួលជំនួសវិញផែនដីក្រឡាប់ចាក់អស់ហើយ -,- តែមើលតែទឹកមុខណាមហ្វុនក៏មិនសមជាអ្នកចាញ់ដែលបើកំផែងរឹងមាំយ៉ាងនឹង ។
" អ្នកនាងហ្វុននិយាយថាយ៉ាងមិច ? " ដេគុណសួរបញ្ជាក់ម្តងទៀត
" ខ្ញុំថាយកចៅហ្វាយលោកទៅពេទ្យផង "
" បើដាច់ខ្យល់ស្លាប់ខ្ញុំមិនដឹងទេ កុំមកចោទថាខ្ញុំធ្វើបាបចាស់ សុំប្រាប់ថាខ្សោយណាស់ល្មមអូសគាត់ចូលមណ្ឌលចាស់ជរាហើយ " នាងក្រមុំគ្រវីក្បាលកាលប៉ុន្មានខែមុនគេខ្លាំងណាស់ ខ្លាំងទាំងកម្លាំងខ្លាំងទាំងពាក្យសំដី តែឥឡូវក៏ត្រូវដេញញ័រជើងព្រោះតែនាង ។ បន្ទាប់ពីនិយាយចប់ហើយណាមហ្វុនក៏ដើរទៅរកឡានរបស់នាងដែលចតចោល ហើយបន្ទាប់មកក៏បើកឡានចេញទៅធ្វើព្រងើយ រឹកពារហំយ៉ាងនេះដេគុណមិនលាន់មាត់សរសើរគឺមិនបាននោះទេ ><" អាម៉ាស់មុខណាស់ចៅហ្វាយអើយ " ដេគុណលួចនិយាយតិចៗ
ដេគុណបានទុកពេលអោយចៅហ្វាយរៀបឥរិយាបទប្រហែលជាដប់នាទីទើបសម្រេចចិត្តឡើងឡានចូលទៅអង្គុយកន្លែងតៃកុង ។ ហើយក៏បោះសំនួរសួរទៅកាន់ចៅហ្វាយទាំងទឹកមុខបែបអស់សំណើច" ចៅហ្វាយ ! អូខេទេទាន "
" អូខេម៉ែហែងស្អី ? អាចោរថ្លើមដុះស្លែរ " ជីមីនកើតចិត្តមួម៉ៅក៏ព្រោះតែសំនួររបស់ដេគុណ គេស្ទើរតែដាច់ខ្យល់ហើយមកសួរអូខេអត់ ? វាដូចកំពុងផ្ចាញ់ផ្ចាលមេរបស់វាហើយតើនេះ ។" មុននោះអ្នកនាងហ្វុនបានផ្តាំផ្ញើរខ្ញុំណាចៅហ្វាយ "
" នាងនិយាយថាយ៉ាងមិចខ្លះ ? "
" អ្នកនាងផ្តាំអោយខ្ញុំយកចៅហ្វាយទៅពេទ្យ ហើយនិយាយថាចៅហ្វាយខ្សោយខ្លាំងណាស់ទៀតផង នៅមានអោយខ្ញុំយកចៅហ្វាយចូលមណ្ឌល់ចាស់ជរាទៀតផងណាទាន " ដេគុណក៏និយាយតាមអ្វីដែលណាមហ្វុនបានប្រាប់ មិនមានលើសមិនមានខ្វះ តែថានិយាយហើយក៏ធ្វើអោយចៅហ្វាយរបស់គេមួម៉ៅក្តៅក្រហាយលើសដើម" អាចង្រៃយ៎ ! អាគីបាញ់ចិញ្ចឹមបំបង់បាយ យ៉ាងមិចក៏មកដៀលជាន់អញថែមមួយតង់ទៀតវិញ អាគីបាញ់យ៎ " ជីមីនហេតុតែខឹងខ្លាំងពេកក៏យកលុយដែលណាមហ្វុនហុចមកអោយគេមួយដុំកាលពីអម្បាញមិញនោះក៏គប់ចំកណ្តាលមុខរបស់ដេគុណ ។ ខឹងចំពោះស្រីល្អមិនអស់ចិត្តហើយនៅខឹងជាមួយនឹងកូនចៅចរិកបានថែមទៀត ឆាកជីវិតមួយនេះរស់គ្មានន័យទាល់តែសោះក៏ព្រោះតែគ្មានអ្នកណានៅខាងយើង -,-
KAMU SEDANG MEMBACA
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romansa" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )