ភាគទី២ : ខ្លាចបងដល់ថ្នាក់ហ្នឹងហ្ហេស?

7.2K 500 2
                                    

ពេលបានលឺសម្លេងដូចជាមានមនុស្សគោះទ្វាទើបអ្នកនៅខាងក្នុងបន្ទប់ងើបដើរមកបើកទ្វាដើម្បីចេញមកមើលថាមានរឿងអ្វី

< ក្រាក >

< ថេយ៍កូនមានរឿងអី ?? > អ្នកស្រីគីម បើកទ្វារចេញមកនិយាយសួរទៅកូនប្រុសរបស់ខ្លួនដែលឈរនៅមុខបន្ទប់ទាំងទឹកភ្នែករហាម

< គឺអាពូអ្ហឹម...> ថេយ៉ុង និយាយមិនទាន់ចប់ផង ជុងហ្គុក រត់ចេញមកពីណាក៏មិនដឹងមកខ្ទប់មាត់គេមិនអោយគេនិយាយអ្វីកើត

< គ្មានអ្វីទេម៉ាក់អ៊ំគឺមុននេះពួកយើងបានប្រលែងគ្នាហើយតោះសម្ដីគ្នាទើបគេមកទូលពិតម៉ាក់អ៊ំ > ជុងហ្គុក និយាយកុហកទាំងដៃនៅខ្ទប់មាត់រាងតូចដដែល! បើសិនជាគេនិយាយថានាយទៅចាប់ថើបគេដល់បន្ទប់តើគិតយ៉ាង? ទាំងដែលគេនៅក្មេងបើចឹងបែបហ្នឹងចង់អោយនាយយកមុខទៅទុកនៅឯណា?

< អរ > អ្នកស្រីគីម ងក់ក្បាលតិចៗទាំងញញឹម

< ម៉ាក់អ៊ំសម្រាកវិញចុះចាំជាអ្នកខ្ញុំនាំថេយ៍ទៅបន្ទប់វិញ > ជុងហ្គុក និយាយហើយលើកបីរាងតូចដើរ ចេញទៅបន្ទប់របស់គេវិញ

< អ្ហឹម !! លេង > ថេយ៉ុង ស្រែកទាំងរើអ្នកស្រីគីម ឃើញអញ្ជឹងឈរសម្លឹងមើលទៅពួកគេទាំងសើចដូចឆ្មានឹងកណ្ដុរគ្មានខុសទេនេះ។

// ROOM //

< ហេតុអីទៅប្រាប់ម៉ាក់អ៊ំបែបហ្នឹង ?? > ជុងហ្គុកសួរពេលនាំរាងតូចមកដល់ក្នុងបន្ទប់គេវិញ

< មិចប្រាប់មិនបានក៏អាពូហ្គុកឯងថើបខ្ញុំមែនចឹងហើយខ្ញុំនឹងទៅប្រាប់ប៉ាខ្ញុំអោយមកវៃអាពូឯងដែលហ៊ានថើបខ្ញុំបែបនេះ !!! > ថេយ៉ុង ស្រែកពើងទ្រូង ដាក់នាយដូចមនុស្សធំ

< ហុឹស > ជុងហ្គុក សើចនៅដើម.កនេះម៉ាក់ប៉ារបស់គេលើកគេអោយមកនាយហើយគេនៅមិនដឹងខ្លួនទៀតឬ?

< សើចស្អី ?? > ថេយ៉ុង ពេបមាត់រកយំពេលឃើញ ជុងហ្គុក សើចដូចជាសើចចម្អកគេអញ្ចឹង

< ប្រាប់ទៅ ហើយគ្រប់គ្នាគេនឹងបានដឹងថាអូនចិត្តងាយដែលអោយបងថើបបាន > ជុងហ្គុក និយាយញាក់ចិញ្ចើមដាក់គេធ្វើអោយរាងតូចឈរគិតថាវាក៏ពិតមែន!

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now