ភាគទី២៥ : ពេលណាទើបបងដឹងខ្លួនវិញ?

5K 318 1
                                    

ថេយ៉ុង ឈរទល់មុខ ជេស៊ុន ដែលឈរកាន់ដៃរបស់ខ្លួនដោយញញឹមដាក់គេយ៉ាងស្រស់ព្រមទាំងមានលោកអាចារ្យឈរនៅកណ្ដាល

< ថ្ងៃនេះអូនស្រស់ស្អាតណាស់ដឹងទេ? > ជេស៊ុន

< បងក៏ដូចគ្នា > ថេយ៉ុង ញញឹមស្រាប់ៗហើយកម្មវិធីក៏បានចាប់ផ្ដើម

< តើលោក កាង ជេស៊ុន ព្រមទទួលលោក
គីម ថេយ៉ុង ជាគូរជីវិតហើយស្រលាញ់មើលថែអស់ មួយជីវិតដែលទេ ?? >

< បាទ ខ្ញុំព្រម > ជេស៊ុន

< តើលោក គីម ថេយ៉ុង ព្រមទទួលលោក
កាង ជេស៊ុន ជាគូរជីវិតហើយស្រលាញ់មើលថែអស់ មួយជីវិតដែលទេ ?? >

< ខ្ញុំ....ខ្ញុំយប់ព្រ...> ថេយ៉ុង មិនទាន់នឹងបាននិយាយចប់ផងក៏ត្រូវឈប់លេបពាក្យសម្ដីទុកវិញនៅបានពេលឮសម្លេងស្រែករបស់នរណាម្នាក់

< ឈប់សិន! > ប៉ូលីសមួយក្រុមបានដើរចូលមកធ្វើ អោយគ្រប់គ្នានៅក្នុងកម្មវិធីភ្ញាក់ផ្អើលយ៉ាងខ្លាំងតើប៉ូលីសមកទីនេះធ្វើអ្វី ??

< តើមករឿងអ្វីមែនទេលោកប៉ូលីស ?? > លោកគីម ងើបដើរទៅសួរ

< ពួកយើងមកចាប់ឃាត់ខ្លួន កាង ជេស៊ុន ពីបទជូញដូរគ្រឿងញៀននឹងការជូញដូរបម្រើផ្លូវភេទ! > ពាក្យ សម្ដីរបស់ប៉ូលិសវានធ្វើអោយគ្រប់គ្នាដែលនៅក្នុងកម្មវិធីលឺហើយកាន់តែភ្ញាក់ផ្អើលងាកទៅសម្លឹងមើល ជេស៊ុន ដែលឈរភ័យខ្លួននោះ

< ជាការពិតទេ ជេស៊ុន? > ថេយ៉ុង សួរទាំងមិនចង់ជឿធ្លាប់គិតថាគេជាមនុស្សដែលល្អដែលអាចទុកចិត្តបានតែអ្វីគ្រប់យ៉ាងវាក៏ខុសពីការគិតរបស់គេទាំង ស្រុង

< មិនពិតឡើយថេយ៍អូនត្រូវជឿបងណា៎បងមិនបានធ្វើរឿងបែបនោះទេ > ជេស៊ុន និយាយប្រកែកដោយចាប់ដៃកាន់ ថេយ៉ុង ក្ដាប់យ៉ាងណែន

< តែមនុស្សរបស់លោកបានសារភាពអស់ហើយព្រោះមានគេរាយការណ៍ប្រាប់ថាលោកត្រូវបានចាប់ ខ្លួនពីបទជូញដូរគ្រឿងញៀននៅឯ London ដូច្នេះ ហើយទើបលោករត់គេចមករស់់នៅទីនេះប៉ុន្តែក៏នៅធ្វើការខុសច្បាស់ទៀត! > ប៉ូលីសម្នាក់បាននិយាយ ឡើងមក

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Tempat cerita menjadi hidup. Temukan sekarang