ភាគទី១៩ : ចុះនាងចង់អោយខ្ញុំជួយអ្វី?

5.2K 325 0
                                    

នៅពេលមុននេះបន្តិច ខ្លារ៉ា បានដើរចូលក្នុងក្រុមហ៊ុនក៏ជួបជាមួយនឹង សាន់ ដែលបានដើរកាត់ទីនោះទើបនាយស្រែកហៅអោយគេឈប់

< ឯង! > ខ្លារ៉ា

< បាទ? អ្នកនាងហៅខ្ញុំឬ ?? > សាន់ បែរក្រោយហើយទើបងាកសម្លឹងមើលមុខនាងវិញ

< មែន! តើទីនេះជាក្រុមហ៊ុនត្រកូលចនមែនទេ? > ខ្លារ៉ា

< បាទ ពិតមែនហើយ > សាន់

< ទៅប្រាប់ ជុងហ្គុក គេអោយមកជួបខ្ញុំបន្តិច >
ខ្លារ៉ា

< អ្នកនាងជាអ្នកណាដែរ? > សាន់ សួរព្រោះតែគេមិនធ្លាប់ឃើញនាងពីមុនមកបើជាស្រីរបស់ចៅហ្វាយគេក៏មិនមែនដែរ

< មិនបាច់ចង់ដឹងច្រើនទេគ្រាន់តែទៅប្រាប់គេថាជាមនុស្សដែលធ្លាប់ស្គាល់គ្នាទៅបានហើយ > ខ្លារ៉ា

< អ៎ូ! បាទ > សាន់ តបហើយដើរចេញទៅប៉ុន្មាននាទីក្រោយមកទើបគេដើរមកវិញ

< គាត់ប្រាប់អោយអ្នកនាងចូលទៅខាងក្នុង > សាន់
ប្រាប់ហើយទើបដើរចេញទៅ ខ្លារ៉ា ក៏ដើរទៅតាមពី ក្រោយរហូតដល់មុខបន្ទប់ការិយាល័យធ្វើការរបស់ ជុងហ្គុក

< អរគុណ > ខ្លារ៉ា និយាយតែប៉ុណ្ណឹងនាងក៏ដើរចូលទៅខាងក្នុងបាត់រីឯ សាន់ ក៏ត្រឡប់ទៅធ្វើការរបស់គេវិញដូចគ្នា។

@OFFICE //

< ក្រាក >

< សួស្តី ជុងហ្គុក > ខ្លារ៉ា បើកទ្វាចូលមកហើយនិយាយរាក់ទាក់ ជុងហ្គុក ទាំងស្នាមញញឹម

< ខ្លារ៉ា ??? > ជុងហ្គុក

< មែនគឺខ្ញុំ រីករាយដែលបានជួបគ្នាម្ដងទៀត > ខ្លារ៉ា

< តែពួកយើងមិនបានរីករាយដែលបានជួបកញ្ជ្រោងទេ > ថេយ៉ុង ដើរមកឈរក្បែរ ជុងហ្គុក មិននឹកស្មាន ថាគេរកត្រូវមកជួបកញ្ជ្រោងដូចជានាងម្ដងទៀតសោះ

< ឯង !!! > ខ្លារ៉ា

< ឈប់! ខ្លារ៉ា តើនាងមកទីនេះបានយ៉ាងមិច ? > ជុងហ្គុក សួរទាំងឆ្ងល់ថាហេតុអីនាងមកទីនេះបាន?

< គឺខ្ញុំមកលេងបងប្រុសដែលរស់នៅទីនេះទើបគិត ថានឹងមកលេងលោកដូចគ្នាសង្ឃឹមថាលោកមិនខឹងខ្ញុំណា៎ > ខ្លារ៉ា

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now