ភាគទី៣០ : កាន់តែខ្លាំងអូនកាន់តែចូលចិត្ត

5.9K 350 0
                                    

ក្រោយពេលញាំបបររួចហើយ ជុងហ្គុក បានហុចថ្នាំអោយទៅ ថេយ៉ុង លេបប៉ុន្តែគេធ្វើអោយមុខជូរព្រោះ តែគេស្អប់ថ្នាំខ្លាំងណាស់

< យ៉ាងមិច? > ជុងហ្គុក លើកចិញ្ចើមសួរគេ

< មិនលេបបានទេ? > ថេយ៉ុង

< បើមិនលេបមិចនឹងឆាប់ជា? > ជុងហ្គុក

< តែអូនមិនលេបចង់វាទេទាំងស្អុយទាំងល្វឹងយ៉ាងនឹង > ថេយ៉ុង ប្រាប់ទាំងពេបមាត់ពេប.ក

< ឆាប់លេបភ្លាម > ជុងហ្គុក

< អត់ទេ! > ថេយ៉ុង នៅតែក្បាលរឹងមិនព្រមលេបថ្នាំ

< ក្បាលរឹង! > ជុងហ្គុក យកអណ្ដាតទល់ថ្ពាល់បន្តិចហើយយកថ្នាំដាក់ក្នុងមាត់ខ្លួនឯងមុននឹងចាប់កញ្ចឹង ករាងតូចបឺតមាត់គេរុញថ្នាំអោយចូលទៅក្នុងមាត់គេ

< អ្ហឹម! > ថេយ៉ុង ខំប្រឹងលេបថ្នាំនោះទាំងរកយំ ជុងហ្គុក ក៏ដកមាត់ចេញវិញ

< នេះទឹក > ជុងហ្គុក ហុចទឹកអោយគេ ថេយ៉ុង
យកទឹកមកផឹកទាំងខឹងចុះបើគេឈ្លក់ថ្នាំនោះស្លាប់បាត់តើគិតយ៉ាងមិច ??

< អ្នកណាស្លាប់ទើបយំរហេមរហាមហ្នឹង? > ជុងហ្គុក ស្ដីថាអោយនៅពេលឃើញគេទឹកភ្នែកទឹកសំបោរគ្រាន់តែអោយគេលេបថ្នាំសោះ

< បងមានមើលថ្នាំនឹងទេគ្រប់ប៉ុនក្បាលអូនហើយចុះបើអូនឈ្លក់ស្លាប់បាត់បងគិតយ៉ាងមិច? > ថេយ៉ុង

< មកពីឯងក្បាលរឹងខ្លួនឯងទេកុំមកបន្ទោសយើង > ជុងហ្គុក និយាយធ្វើអោយរាងតូចកាន់តែមុខក្រញូវតែក្រោយមកគេក៏ស្រាប់តែសើចវិញ

< សើចស្អី? > ជុងហ្គុក សួរទាំងមិនយល់ក្មេងនេះនាយតាមគេមិនទាន់ពិតមែនម្ដងក៏យំរហេមរហាមម្ដងក៏សើចទាំងមិនដឹងរឿង

< បងថើបអូន > ថេយ៉ុង ប្រាប់តបទៅនាយវិញទាំងញញឹមមិនឈប់ខ្ទប់មុខអៀន

< ហុឹស! > ជុងហ្គុក សើចនៅដើម.ករបៀបហួសចិត្ត នឹងគេហើយរកងើបដើរចេញទៅវិញតែរាងតូចស្ទុះមកចាប់ដើមដៃនាយ

< បងចង់ទៅណា? > ថេយ៉ុង

< ទៅធ្វើការ! ឬឯងគិតចង់អោយខ្ញុំនៅអង្គុយសម្លឹងមើលមកឯងបែនេះរហូត? > ជុងហ្គុក

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now