ភាគទី៤ : ខ្ញុំព្យាយាមកែហើយ

6.1K 444 1
                                    

ព្រោះតែចង់ធ្វើបាបពួកស្រីៗបុគ្គលិកប៉ុន្មានអ្នកនោះ
ធ្វើអោយ ថេយ៉ុង គិតឃើញវិធីធ្វើបាបពួកនាងដោយការយកដៃទៅគ្រវាសអោយកែវកាហ្វេធ្លាក់មកត្រូវលើដៃរបស់ខ្លួន

< អួយយយ!! ហ្ហឹកៗ > ថេយ៉ុង ស្រែកឡើងទាំងយំ ទឹកភ្នែករហាមនៅពេលទឹកកាហ្វេរក្ដៅៗបានធ្លាក់មកត្រូវលើដៃគេ

< ថេយ៍អូចយ៉ាងមិចហើយ? តើនេះមានរឿងស្អីនឹងហ្ហាស! > ជុងហ្គុក រត់ចូលមកយ៉ាងលឿនចាប់ដៃ
ថេយ៉ុង មើលហើយងាកទៅស្រែកសួរពួកស្រីបុគ្គលិក ប៉ុន្មាននាក់នោះ

< គឺ....> ពួកនាងមិនទាន់នឹងបាននិយាយអ្វីផង
ថេយ៉ុង បាននិយាយកាត់ពួកនាងមុនបាត់ទៅហើយ

< គឺបងស្រី4នាក់នេះគាត់និយាយថាអោយខ្ញុំនៅថាមិនចូលចិត្តខ្ញុំទាំងដែលខ្ញុំបានមិនធ្វើអ្វីគាត់ផងហើយពួកគាត់ថែមទាំងស្រែកនឹងរកទះខ្ញុំទៀតពូហ្គុក >
ថេយ៉ុង រៀបរាប់ទៅ ជុងហ្គុក ដោយឈរអោបដើមដៃនាយធ្វើតួរកំសត់

< ពិតទេ ?? > ជុងហ្គុក ស្ដាប់រាងតូចនិយាយរួច ហើយនាយក៏បែរទៅសួរពួកនាងជាមួយទឹកមុខមាំចំណែកឯបុគ្គលិកស្រីៗប៉ុន្មាននាក់នោះវិញឈរបើក ភ្នែកធំៗសឹងតែមិនជឿថាក្មេងម្នាក់នេះពូកែល្បិចដល់ថ្នាក់ហ្នឹង

< លោកអគ្គនាយក >

< ខ្ញុំសួរថាពិតទេ ?!! > ជុងហ្គុក ស្រែកសួរសម្លុត
ពួកនាងខ្លាំងៗធ្វើអោយអ្នកធ្វើការនៅទីនោះនាំគ្នាចេញមកមើល

< ចាស៎ ជាការពិត > ពួកនាងតបទាំងអោនមុខចុះ

< ពួកនាងប្រហែលជាចង់រកកាងារថ្មីហើយមើលទៅ > ជុងហ្គុក

< អោយពួកខ្ញុំសូមទោសលោកអគ្គនាយកពួកខ្ញុំដឹងខុសហើយតែការពិតរឿងវាមិនដូចជាក្មេងម្នាក់នោះនិយាយទាំងអស់ឡើយ >

< មិនដូចយ៉ាងមិច? បងស្រីនៅយកកាហ្វេរមកចាក់លើដៃខ្ញុំទៀតឃើញទេ ?? > ថេយ៉ុង មិននិយាយតែ មាត់ទេគេបានលើកដៃឡើងបង្ហាញអោយឃើញថាដៃរបស់គេឡើងក្រហមពិតមែនទាំងដែលការពិតគេជាអ្នកយយទឹកកាហ្វេមកចាក់លើដៃដោយខ្លួនឯង

< រៀបចំអីវ៉ាន់ហើយចេញទាំង4នាក់នឹងព្រោះយើងដេញពួកនាងចេញ > ជុងហ្គុក ប្រាប់តែប៉ុន្មានម៉ាត់នឹងហើយនាយក៏លើកពរ ថេយ៉ុង ដើរចេញទៅរកតែបុគ្គលិកស្រីៗប៉ុន្មាននាក់នោះនិយាយមិនទាន់
ថេយ៉ុង អោប.កយ៉ាងណែនងាកក្រោយទៅញញឹមឌឺដងនឹងលានអណ្ដាតដាក់ពួកនាងទាំងសមចិត្តលេងជាមួយអ្នកណាមិនលេងមកលេងជាមួយ
គីម ថេយ៉ុង ទោះជាគេក្មេងតែគេគ្មានថ្ងៃចាញ់ពួកនាងឡើយ។

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Tempat cerita menjadi hidup. Temukan sekarang