ភាគទី១៨ : ខ្លារ៉ា ???

5.1K 359 1
                                    

ត្រឡប់ទៅក្រោយនេះបន្តិចក៏មានប្រុសម្នាក់បានមកភូមិគ្រឹះចនប្រាប់ថាត្រូវជាមិត្តរបស់ ថេយ៉ុង ចង់សុំ ជួបគេ

< លោកស្រីគឺមានប្រុសម្នាក់មកសុំជួបអ្នកប្រុសថេយ៍ > អ្នកបម្រើរត់ទៅប្រាប់អ្នកស្រីចនដែលទើបតែចុះមកពីបន្ទប់គាត់

< អ្នកណា ?? > អ្នកស្រីចន

< ខ្ញុំក៏មិនស្គាល់ដែរលោកស្រី > ស្រីម្នាក់និយាយព្រោះតែនាងមិនធ្លាប់ឃើញមុខគេម្នាក់នោះពីមុនមកពិតមែន

< ចឹងអោយគេចូលមក > អ្នកស្រីចន ប្រាប់ទើបអ្នកបម្រើម្នាក់នោះដើរចេញទៅវិញប៉ុន្មាននាទីក្រោយក៏បានឃើញប្រុសម្នាក់ដើរចូលមកជាមួយនាង

< សួស្តីបាទ > ប្រុសម្នាក់នោះនិយាយហើយអោន
គោរពអ្នកស្រីចនយ៉ាងសមរម្យ

< ចាស៎! តើក្មួយជាអ្នកណា? > អ្នកស្រីចន

< ខ្ញុំឈ្មោះ ជេស៊ុន ជាមិត្តភក្តិរបស់ ថេយ៉ុង កាលគេនៅរៀន London តើ ថេយ៉ុង គេនៅទីនេះមែនទេអ្នកមីង? > ជេស៊ុន

< ពិតមែនហើយប៉ុន្តែពេលនេះគេមិននៅឡើយគេទៅធ្វើការបន្តិចទៀតគេប្រហែលជាគេត្រលប់មកវិញហើយក្មួយចាំគេបានទេ? > អ្នកស្រីចន

< បាទ បានអ្នកមីង > ជេស៊ុន

< តែហេតុអីក្មួយមកទីនេះបានមើលទៅក្មួយក៏មិន មែនជាជនជាតិកូរ៉េ ?? > អ្នកស្រីចន សម្លឹងមើលគេចុះឡើង

< គឺខ្ញុំមកលេងនៅទីនេះទើបមករក ថេយ៉ុង ណាមួយគ្រួសារអ្នកមីងក៏ជាអ្នកមានមុខមានមាត់ក្នុងសង្គមបែបនេះសួរគេតែបន្តិចគេប្រាកដហើយ! កាលដែលខ្ញុំចេះកូរ៉េព្រោះខ្ញុំបានរៀន ថេយ៉ុង ក៏ធ្លាប់បានបង្រៀនខ្ញុំខ្លះៗដូចគ្នា !! > ជេស៊ុន និយាយរៀបរាប់ប្រាប់ទៅគាត់តាមហ្នឹងទាំងញញឹម

< អ៎ូ! > អ្នកស្រីចន នៅអង្គុយនិយាយលេងជាមួយគេបានជាសន្ទុះក្រោយក៏ស្រាប់តែលឺសម្លេងឡានបើកចូលមក

< សង្ស័យជាកូនថេយ៍គេមកវិញហើយ > អ្នកស្រីចន និយាយប្រាប់ទៅ ជេស៊ុន ពេលនោះក៏បានឃើញ
ថេយ៉ុង ដើរជាមួយនឹង ជុងហ្គុក ដើរចូលមក

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)حيث تعيش القصص. اكتشف الآن