ភាគទី២៧ : មកធ្វើស្អី ??

5.2K 338 0
                                    

មុននេះបន្តិចក្រោយពេល ជីមីន នឹង ថេយ៉ុង
ចេញទៅខាងក្រៅបាត់ ជុងហ្គុក ក៏ស្រាប់តែបានតែដឹងខ្លួនចាប់ផ្តើមបើកភ្នែកឡើងសន្សឹមៗ

< នេះយើងកំពុងនៅមន្ទីរពេទ្យហ្ហេស? > ជុងហ្គុក
និយាយខ្សៀវៗសឹងតែមិនចង់លឺក្រោយពេលដឹងថាខ្លួនឯងកំពុងតែនៅក្នុងមន្ទីរពេទ្យ

< អួយ៎ !!! > ជុងហ្គុក ស្រែកនៅពេលនាយបានដោះ សារ៉ូមចេញពីដៃហើយងើបបើកទ្វាដើរចេញទៅក្រៅ

< លោក! តើលោកចង់ទៅណានឹង? > គ្រូពេទ្យស្រីម្នាក់ក៏សួរទៅ ជុងហ្គុក ពេលឃើញនាយដើរចេញមកក្រៅទាំងមិនចង់ត្រង់ផ្លូវហើយនៅពាក់ខោអាវអ្នកជំងឺទៀត

< លេង !!! > ជុងហ្គុក គ្រវាស់ដៃនាងចេញពីដៃខ្លួនរួចហើយក៏ហៅតាក់ស៊ីជិះទៅបាត់រកតែគ្រូពេទ្យម្នាក់នោះឃាត់មិនទាន់

មួយសន្ទុះក្រោយមកបាន ថេយ៉ុង ត្រឡប់មកវិញដើរចូលក្នុងមន្ទីរពេទ្យតម្រង់ទៅបន្ទប់ដែល ជុងហ្គុក កំពុងសម្រាកងរាងតូចក៏បានបើកទ្វាចូលទៅខាង ក្នុង

< ក្រាក >

ទ្វាក៏បានបើកឡើងតែអ្វីដែលធ្វើអោយគេភ្ញាក់ផ្អើលនោះគឺនៅលើគ្រែមិនមាន ជុងហ្គុក ឡើយក្នុងបន្ទប់គឺទទេស្អាត

< ជុងហ្គុក !!!! > ថេយ៉ុង ចាប់ផ្តើមភ័យនៅពេល
សុខៗសម្រាប់តែបាត់នាយបែបនេះតើនាយទៅណាបាត់ហើយ? មុនពេលគេចេញទៅខាងក្រៅជាមួយ
ជីមីន គេក៏បានឃើញនាយដេកនៅលើគ្រែអ្នកជំងឺតើចុះហេតុអីពេលនេះប្រែជាទទេស្អាតចឹង ??

< ថេយ៍មានរឿងអីចុះពូហ្គុក គាត់ទៅណាហើយ? > ជីមីន ដែលទើបតែមកដល់មន្ទីរពេទ្យនោះពេលដើរ ចូលមកក៏ឃើញ ថេយ៉ុង អង្គុយយំនៅលើការ៉ូទើបគេអង្គុយចុះជិតរាងតូចហើយសួរព្រោះតែងាកសម្លឹងមើលទៅលើគ្រែអ្នកជំងឺគឺមិនបានឃើញ ជុងហ្គុក ឡើយ

< គាត់ទៅហើយ ជីមីន ហ្ហឹកៗៗគាត់ទៅចោលយើងហើយ !! > ថេយ៉ុង ប្រាប់ទាំងយំខ្ញាំអាវ ជីមីន

< តើគាត់ទៅណា? > ជីមីន សួរទាំងមិនយល់ពេលគេចេញទៅក្រៅជាមួយ ថេយ៉ុង គេក៏បានឃើញនាយនៅទីនេះតើចុះហេតុអីបានជា ថេយ៉ុង និយាយថានាយទៅចោលគេ ??

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now