ភាគទី២០ : នាងជាអ្នកណា ?!

4.4K 313 0
                                    

@Next Day ~~~~~~

នេះក៏រយៈពេល 2 ខែទៅហើយដែល ជុងហ្គុក នឹង
ថេយ៉ុង ចាប់ផ្តើមស្រលាញ់គ្នាទោះបីជាមានមនុស្សតាមបំបែកពួកគេនិយាយចាក់ចុកពួកគេក៏តាមតែ រាល់ពេលក៏ពួកគេនៅតែនិយាយសម្រួលគ្នារហូត
យល់ពីគ្នាទៅវិញទៅមករហូត ជុងហ្គុក បានកាន់ដៃរាងតូចដើរចុះមកក្រោយសំដៅទៅកន្លែងតុអាហារហើយទាញកៅអីអោយគេអង្គុយ

< តើនៅក្រុមហ៊ុនកាងារយ៉ាងដែល? > លោកចនស្រដីសួរទៅកូនប្រុស

< ក៏មានរឿងខ្លះៗតែប៉ាកុំបារម្ភអីព្រោះខ្ញុំអាចដោះ ស្រាយវាបាន > ជុងហ្គុក

< អ្ហឹម! ល្អហើយចឹង > លោកចន

< ថេយ៍កើតអីហេតុអីទឹកមុខកូនស្លេកស្លាំងបែប នេះ? > អ្នកស្រីចន សួររាងតូចដោយក្ដីបារម្ភ

< ខ្ញុំមិនសូវស្រួលខ្លួនឈឺក្បាលបន្តិចនឹងនណា៎ម៉ាក់អាចមកពីខ្ញុំធ្វើការច្រើនពេក > ថេយ៉ុង

< ជុងហ្គុក កូនកុំសូវប្រើប្រពន្ធច្រើនពេកលឺទេ? > អ្នកស្រីចន ងាកទៅនិយាយស្ដីអោយ ជុងហ្គុក

< ខ្ញុំបានហាមហើយតែគេមិនស្ដាប់សោះ >
ជុងហ្គុក

< កុំបន្ទោសគាត់អីម៉ាក់មកពីខ្ញុំចចេសខ្លួនឯងទេ > ថេយ៉ុង

< មិនបាច់និយាយនៅខាងគេទេថ្ងៃនេះកូនមិនបាច់ទៅធ្វើការឡើយកូនឈឺផងចុះបើធ្វើការៗសន្លប់បាត់នោះតើគិតយ៉ាងមិច > អ្នកស្រីចន

< តែ > ថេយ៉ុង

< គ្មានតែទេអ្នកម៉ាក់និយាយត្រូវតែស្ដាប់កុំចចេសពេក! > ជុងហ្គុក និយាយធ្វើអោយ ថេយ៉ុង ស្ងាត់មាត់ អង្គុយញាំបាយពេលព្រឹកបន្តទៀត

ក្រោយពេលញាំរួចហើយបាន ជុងហ្គុក ចេញទៅក្រុមហ៊ុនអ្នកស្រីចននឹងប្ដីរបស់គាត់ក៏បានចេញទៅ ខាងក្រៅដូចគ្នាធ្វើអោយ ថេយ៉ុង នៅក្នុងផ្ទះតែ ម្នាក់ឯងប៉ុណ្ណោះ! រាងតូចអង្គុយនៅមើលទូរទស្សន៍តែម្នាក់ទាំងធុញព្រោះមិនដឹងថាគួរធ្វើអ្វីតែពេលនោះគេក៏បានយកទូរស័ព្ទខលទៅ ជីមីន

< ហាឡូ ជីមីន >

< យ៉ាងមិចឯងមានការអីឬ? >

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Tempat cerita menjadi hidup. Temukan sekarang