ភាគទី១៦ : ក្រែងថាមិនហួងហែងហី?

5.9K 388 0
                                    

ក្រោយពេលម្ចាស់ចម្ការបានរៀបស្តុបប៊ីរីរបស់ពួកគេទាំងពីរនាក់រួចហើយទើបងើបមុខឡើងម្នាក់ៗកំពុងចាប់ផ្តើមខ្លាចខ្លួនចុះចាញ់រៀងខ្លួន

< រកឃើញអ្នកឈ្នះហើយគឺកញ្ញាខាននេះ >
គាត់ចង្អុរទៅ ខ្លារ៉ា

< ហុឹសៗ! > ខ្លារ៉ា សើចឌឺដង ថេយ៉ុង ដែលឈរនៅស្ងៀមមិនមាត់នោះតែក្នុងចិត្តក៏ឆ្ងល់ដូចគ្នាថាហេតុអីគេខំបេះបានច្រើនជាងនាងផងមិចបានគេជាអ្នកចាញ់ទៅវិញ?

< បងស្រីមានរាប់ច្រឡំឬអត់? > ថេយ៉ុង សួរទាំងមិនយល់ថាហេតុអីបានទៅជាបែបហ្នឹង

< ខ្ញុំមិនបានរាប់ច្រឡំឡើយ > ម្ចាស់ចម្ការគាត់និយាយព្រោះតែមិនបានរាប់ច្រលំពិតមែន

< ន៎ែ! ចាញ់ហើយត្រូវតែទទួលស្គាល់ថាខ្លួនជាអ្នកចាញ់! ដូច្នេះកម្រងផ្កាមួយនេះក៏ត្រូវតែជារបស់ខ្ញុំព្រោះយើងបាននិយាយគ្នារួចហើយមិនចឹងថាអ្នក ណាឈ្នះអ្នកនោះនឹងបានវា > ខ្លារ៉ា ឈរអោបដៃនិយាយទាំងសើចចម្អកអោយគេទីបំផុតនាងក៏អាចយកឈ្នះក្មេងម្នាក់នេះបាន ថេយ៉ុង បានត្រឹមតែឈរខាំមាត់នៅស្ងៀមបើគេជាអ្នកចាញ់គេត្រូវតែទទួល ស្គាល់ការពិត

< ចុះនេះរបស់អ្នកណា? > អ៊ំប្រុសម្នាក់និយាយពេលគាត់ឃើញកន្រ្តក់ស្តុបប៊ឺរីរបស់អ្នកណាមិនដឹងនៅជិតកន្លែងអង្គុយសម្រាក ខ្លារ៉ា លឺហើយក៏បើកភ្នែកធំៗព្រោះនាងនឹងហើយដែលជាអ្នកលួចយករបស់
ថេយ៉ុង ទៅលាក់ទុកនៅទីនោះពេលដែលនាងមកផឹកទឹកឃើញគ្មានមនុស្សនៅអង្គុយទីនោះ

< ជារបស់ខ្ញុំព្រោះខ្ញុំចាំកន្រ្តក់បាន > ថេយ៉ុង និយាយ ឡើងព្រោះតែកន្រ្តក់របស់គេគឺពណ៌លឿងចំណែក កន្រ្តក់របស់ ខ្លារ៉ា គឺជាពណ៌ខៀវ

< ចឹងមានន័យថាអ្នកប្រុសខាងនេះគឺជាអ្នកឈ្នះ > ម្ចាស់ចម្ការនិយាយហើយធ្វើអោយ ថេយ៉ុង សើចទាំងសប្បាយចិត្តឡើងវិញមុននេះគិតថានឹងត្រូវបាក់មុខហើយតើ

< យ៉ាងមិចហើយ ខ្លារ៉ា នាងព្រមទទួលស្គាល់ឬទៅថាយើងជាអ្នកឈ្នះ > ថេយ៉ុង

< ឯងបោកយើង; > ខ្លារ៉ា

< បោក? និយាយអោយស្រួលស្ដាប់បន្តិចបានទេខ្ញុំទៅវិញទេដែលជាអ្នកគួរនិយាយពាក្យក្រែងនាងជាអ្នកលួចយកកន្រ្តក់ស្តុបប៊ឺរីខ្ញុំទៅលាក់ទុកកន្លែងនោះមិនចឹង? > ថេយ៉ុង ចង្អុរទៅកន្លែងអង្គុយសម្រាក

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now