ភាគទី២៣ : ទ្រាំមើលគេមានក្ដីសុខជាមួយអ្នកផ្សេង

4.7K 324 1
                                    

ទាល់តែយប់ជ្រៅឯណោះទើប ថេយ៉ុង ត្រឡប់មកភូមិគ្រឹះចនវិញដោយមាន ជេស៊ុន មានឈ្មោះជាសង្សាររបស់គេជាអ្នកជូនមក

< បំផុតថ្ងៃដែលបងរងចាំក៏ជិតមកដល់ថ្ងៃដែលអូនក៏ជិតក្លាយជាកូនក្រមុំដល់ស្រស់ស្អាតរបស់បងដឹងទេបងរងចាំថ្ងៃនោះយូរហើយណា៎ > ជេស៊ុន និយាយ ប្រាប់ព្រមទាំងកាន់ដៃ ថេយ៉ុង ដោយស្នាមញញឹ

< ក៏ដូចគ្នា! នេះក៏យប់ហើយបងឆាប់ត្រលប់ទៅវិញបានហើយ > ថេយ៉ុង

< បាទ Good Night ព្រះអង្គតូចរបស់បង >
ជេស៊ុន ប្រាប់ហើយក៏ដើរចូលទៅក្នុងឡានវិញមុននឹងបើកចេញត្រឡប់ទៅវិញ

ថេយ៉ុង ឈរដកដង្ហើមធំបន្តិចទើបដើរចូលទៅខានក្នុងភូមិគ្រឹះតែបានក៏ជួបនឹង ជុងហ្គុក ដែលកំពុងអង្គុយផឹកស្រានៅក្នុងផ្ទះបាយតែម្នាក់ឯងទាំងងងឹត ឈឹងព្រោះនាយមិនបានបើកភ្លើងឡើយ

< អូនមកវិញហើយហ្ហេស? > ជុងហ្គុក ប្រញាប់ងើបដើរទៅឈរពីមុខរាងតូច

< ក៏ឃើញមិនចឹង ?? > ថេយ៉ុង តបសោះកក្រោះ ជុងហ្គុក លឺហើយញញឹមមិនសូវសម

< ស្អែកខ្ញុំរើទៅនៅផ្ទះម៉ាក់ប៉ាខ្ញុំវិញហើយ > ក្រោយឈរស្ងាត់មួយសន្ទុះ ថេយ៉ុង ក៏និយាយប្រាប់ទៅនាយ

< ហេតុអី? > ជុងហ្គុក

< ព្រោះខ្ញុំមិនចង់ជួបឬឃើញមុខលោកឡើយ > ពាក្យសម្ដីមួយម៉ាត់ៗរបស់ ថេយ៉ុង ធ្វើអោយ
ជុងហ្គុក ស្ទើតែក្អួតឈាមទៅហើយ

< តាមចិត្តអូនចុះព្រោះបងគ្មានសិទ្ធិហាមស្រាប់ ហើយ > ជុងហ្គុក

< ខែក្រោយខ្ញុំក៏រៀបការដូចគ្នា > ថេយ៉ុង ស្រដីឡើងនៅពេលឃើញ ជុងហ្គុក រកនឹងដើរចេញ

< ថេយ៍អូនគិតម្ដងទៀតបានទេអូនមិនគិតថាវាលឿនពេកទេហ្ហេស? > ជុងហ្គុក ងាកមកនិយាយជាមួយគេវិញទាំងបេះដូងនានេះឈឺខ្ទិចខ្ទីអស់ទៅហើយប៉ុន្តែ ថេយ៉ុង គេនៅធ្វើបាបនាយមិនទាន់គ្រប់គ្រាន់ទៀតឬមួយចង់អោយនាយស្លាប់នៅមុខគេទើបគេអស់ ចិត្ត ??

< ខ្ញុំគិតនឹងសម្រេចចិត្តច្បាស់ហើយព្រោះខ្ញុំនឹងគេពួកយើងស្រលាញ់គ្នាហើយខ្ញុំក៏ចង់រៀបការរស់នៅជាមួយគេដែរ > ថេយ៉ុង ប្រាប់មុខស្មើរ

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Hikayelerin yaşadığı yer. Şimdi keşfedin