ថេយ៉ុង សម្លឹងមើលដៃ ជេស៊ុន ដែលកំពុងកាន់ដៃខ្លួនទាំងនឹកក្នុងចិត្តគេជាមនុស្សម្នាក់ដែលតែងតែជួយគេកាលនៅ London ពីមនុស្សដែលចង់ធ្វើបាប
រាងតូចអោយតែពេលគេមានរឿងអីគឺប្រុសម្នាក់នេះហើយដែលនៅក្បែរគេនឹងលើកទឹកចិត្តគេមករហូត ដូចជាពេលនេះអញ្ចឹង< មិនអីទេខ្ញុំយល់ថាថេយ៍ទើបតែបែកពីគេទើបមិនអាចព្រមទទួលយកខ្ញុំបាន > ជេស៊ុន ញញឹមហើយរកដកដៃចេញវិញប៉ុន្តែ ថេយ៉ុង ចាប់ដៃគេជាប់
< ខ្ញុំយល់ព្រម > ចម្លើយរបស់ ថេយ៉ុង ធ្វើអោយ
ជេស៊ុន បានលឺហើយសប្បាយចិត្តហាប្រាប់មិនត្រូវ< តើថេយ៍ជានិយាយពិតមែនទេ? > ជេស៊ុន
< មែន! ចាប់ពីថ្ងៃនេះទៅពួកយើងក្លាយជាសង្សានឹង គ្នាហើយ > ថេយ៉ុង តបញញឹមស្រាលៗទាំងគេមិន ដឹងថាខ្លួនឯងកំពុងគិតត្រូវការអ្វីអោយប្រាកដឡើយ? ព្រោះចិត្តគេនៅតែស្រលាញ់ ជុងហ្គុក ប៉ុន្តែនាយធ្វើ អោយគេឈឺចាប់គេជ្រើសរើយក ជេស៊ុន ក៏ដោយ សារតែអាណិតហើយមិនចង់អោយគេឈឺចាប់ដូចគ្នា
< ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដឹងទេ? អរគុណដែលព្រមបើកចិត្តទទួលខ្ញុំអោយខ្ញុំបានមើលថែថេយ៍ > ជេស៊ុន និយាយរៀបរាប់ប្រាប់ទាំងញញឹមមិនរលុបហើយអោបរាងតូចយ៉ាងណែន ថេយ៉ុង ក៏លើកដៃអោបគេទៅវិញគិតថាខ្លួនឯងជ្រើសរើសត្រឹមត្រូវហើយ
ពួកគេនៅអង្គុយលេងនៅទីនោះជាមួយគ្នារហូតដល់ ពេលយប់ជ្រៅបន្តិចទើប ជេស៊ុន ជូនរាងតូចត្រឡប់ ទៅភូមិគ្រឹះចនវិញ។
៚ ភូមិគ្រឹះចន ៚
< អរគុណណា៎ដែលបានជូនមក > ថេយ៉ុង និយាយ ប្រាប់ទៅ ជេស៊ុន នៅពេលមកដល់មុខភូមិគ្រឹះចន
< ជាសង្សានឹងគ្នាហើយគ្រាន់តែរឿងប៉ុណ្ណឹងមិនបាច់អរគុណអ្វី ប៉ុន្តែតើខ្ញុំអាចហៅថេយ៍ថាអូនបានទេ? > ជេស៊ុន ចាប់កាន់ដៃ ថេយ៉ុង និយាយរបៀបក្រែងចិត្ត
< អ្ហឹម! តាមចិត្ត > ថេយ៉ុង
< យប់ហើយឆាប់ចូលគេងណា៎កុំនៅយប់ជ្រៅពេកវាមិនល្អឡើយ > ជេស៊ុន
YOU ARE READING
គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)
General Fictionរឿងរ៉ាវរវាងមនុស្សប្រុសម្នាក់ដែលមានគូរដណ្តឹងជាកូនក្មេងអាយុទើបតែ8ឆ្នាំធ្វើអោយមានឧបសគ្គនឹងការឈឺចាប់ជាច្រើនដែលពួកគេទាំងពីរត្រូវឆ្លងកាត់វាទៅជាមួយគ្នា។ ជុងហ្គុក x គីម ថេយ៉ុង Write by : គីម អាជី-ថេ Date : 24/03/2022