ភាគទី១២ : លោកក៏...ដូចគ្នា

6.5K 426 2
                                    

ដោយសារតែមួយមុននេះបន្តិច អ៊ែមម៉ា បានជិះឡានកាត់ក្រុមហ៊ុន ជុងហ្គុក ទើបនាងគិតថាចូលមករកនាយបន្តិចខ្លាចថាថ្ងៃនេះនាយអារម្មណ៍ល្អអ៊ីចឹងនាយនឹងមិនដេញនាងអោយត្រឡប់ទៅវិញដូចជារាល់ដងទៀតប៉ុន្តែពេលដើរចូលមកដល់ខាងក្នុងក៏ស្រាប់តែបានលឺបុគ្គលិកនិយាយគ្នាមានក្មេងណាមិនដឹងបាននៅជិត ជុងហ្គុក

< យើងសួរទេ? ហេតុអីមិនឆ្លើយ ?? > អ៊ែមម៉ា និយាយទាំងខឹងពេល ថេយ៉ុង ដូចមិនខ្វល់ពីការសួររបស់នាងមុននេះ

< សួរខ្ញុំហ្ហេស? > ថេយ៉ុង ងាកមើលឆ្វេងស្ដាំហើយលើកដៃចង្អុលខ្លួនឯងដូចមិនបានដឹងរឿងអ្វី

< បើមិនមែនជាឯងតើអ្នកណាទៀត ?? > អ៊ែមម៉ា

< ក៏អ្នកនាងមិនបានហៅឈ្មោះខ្ញុំផងខ្ញុំមិចនឹងដឹងថាអ្នកនាងហៅខ្ញុំទៅ ?? > ថេយ៉ុង

< ផាច់ !!! >

< ឯងគិតថាខ្លួនឯងជាស្អីទើបហ៊ានផ្គើនយើងនិង? > អ៊ែមម៉ា បានដើរចូលមកទះ ថេយ៉ុង មួយកំភ្លៀងធ្វើអោយគ្រប់គ្នាឃើញនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង
ថេយ៉ុង ងាកទៅសម្លឹងមើលមុខនាងវិញដំបូងគេគិតថាមិនចង់លើកដៃវៃស្រីទេតែពេលនេះទ្រាំលេងបានហើយវើយ !!

< ផាច់ !!! >

< នាងជាអ្នកណាទើបហ៊ានមកទះខ្ញុំ ?! > ថេយ៉ុង លើកដៃទះ អ៊ែមម៉ា វិញមិនអោយចាញ់ទាំងមិនខ្វល់ថាចង់អ្នកណាមើលមកគេគិតយ៉ាងមិចឡើយ

< ឯងហ៊ានទះយើងផងហ្ហេស! > អ៊ែមម៉ា ក្ដាប់ថ្ពាល់ខ្លួនឯង! ក្មេងម្នាក់នេះចំជាឈ្លើយពិនមែនដែលមិនស្គាល់ទាបខ្ពស់

< ហេតុអីខ្ញុំត្រូវខ្លាច? > ថេយ៉ុង

< យើងជាប្រពន្ធម្ចាស់ក្រុមហ៊ុននេះចឹងហើយឯងត្រូវតែខ្លាចយើង! > អ៊ែមម៉ា និយាយចេញមកយ៉ាងជឿជាក់ទាំងដែលតាមពិត ជុងហ្គុក តែងតែដេញនាងត្រលប់ទៅវិញរហូត ប៉ុន្តែនាងទេដែលជាអ្នកមុខ ក្រាស់នៅតែទោងទានាយរហូតបានដល់រយៈពេល 10 ឆ្នាំបែបនេះ

< ប៉ុន្តែ ថេយ៉ុង ក៏ជាក្មួយរបស់លោកអគ្គនាយកដូច គ្នា > ស្រីម្នាក់បានចេញមុខមកនិយាយជំនួស
ថេយ៉ុង

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Hikayelerin yaşadığı yer. Şimdi keşfedin