ភាគទី១៤ : ហៅបងថាប្ដី...🔥

7.6K 432 3
                                    

🔞Warning

*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

@ពេលល្ងាច //

ជុងហ្គុក នឹង ថេយ៉ុង រៀបនឹងត្រលប់ទៅសណ្ឋាគារវិញហើយប៉ុន្តែនៅពេលនោះ ខ្លារ៉ា នាងស្រាប់តែដើរ មករកពួកគេទាំងពីរ

< ជុងហ្គុក គឺ....> ខ្លារ៉ា

< អ្នកនាងមានការអ្វីឬ? > ជុងហ្គុក

< យប់នេះនៅផ្ទះរបស់ខ្ញុំមានកម្មវិធីបើសិនជាលោកមិនយល់តោះរវល់អ្វីតើអាចទៅចូលរួមបានទេ? >
ខ្លារ៉ា និយាយប្រាប់ទាំងញញឹមអៀនៗ

< អ៎ូ! ប្រាកដជាបាន > ជុងហ្គុក

< ពិតមែនហ្ហេស? > ខ្លារ៉ា ហាក់សប្បាយចិត្តជាខ្លាំងក្រោយពេលលឺចម្លើយរបស់ ជុងហ្គុក

< បាទ! ចឹងខ្ញុំសុំទៅសិនហើយយប់នេះជួបគ្នា > ជុងហ្គុក ប្រាប់ហើយនាយក៏ដើរចូលទៅក្នុងឡានទាំងមានរាងតូចនៅអង្គុយចាំស្រាប់ហើយមុននឹងបើកចេញទៅ

< យ៉ាងមិចហើយ? > លោកមេភូមិដែលជាប៉ារបស់ ខ្លារ៉ា បានដើរមកសួរនាងដោយសារតែឃើញនាង សម្លឹងមើលប្រុសម្នាក់នោះហើយញញឹមញញែមមិន ឈប់ដូចជាពេញចិត្តនាយខ្លាំងអញ្ចឹងហើយទើបគាត់អោយនាងបបួលគេចូលរួមកម្មវិធីនៅក្នុងយប់នេះ

< គេយល់ព្រម > ខ្លារ៉ា

< កូនពេញចិត្តគេឬ? > គាត់អាចមើលដឹងថានាងគិតអ្វីលើប្រុសម្នាក់នោះ

< គេសង្ហាថែមទាំងមើលទៅជាមនុស្សប្រុសដែលកក់ក្ដៅទៀតផងចឹងហើយទើបខ្ញុំចាប់អាម្មណ៍លើគេ > ខ្លារ៉ា តបប្រាប់ទៅប៉ារបស់នាងទាំងញញឹមមិន ឈប់មិនយូរទេនាយអាចនឹងក្លាយជារបស់នាងក៏ថាបានដែរ។

// សណ្ឋាគារ //

ក្រោយពេលមកដល់សណ្ឋាគារវិញ ថេយ៉ុង ដើរចេញពីក្នុងឡានដើរចូលក្នុងសណ្ឋាគារបាត់ទាំងងាកមិនសម្លឹងមើលអ្នកណាឡើយ

< គេកើតទៀតហើយ? > ជុងហ្គុក និយាយតែម្នាក់ ឯងទាំងឆ្ងល់ហើយបានដើរទៅតាមរាងតូចពីក្រោយ

< អូនកើតអីថេយ៍? > ជុងហ្គុក សួរពេលដើរចូលដល់បន្ទប់ហើយ

< នៅមានមុខមកសួរទៀតហេតុអីលោកនិយាយយល់ព្រមជាមួយនាងទាំងមិនសួរខ្ញុំមួយម៉ាត់ចឹង? > ថេយ៉ុង ងាក់ទៅសម្លក់មុខនាយទាំងខឹង

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now