ភាគបញ្ចប់ : ថ្ងៃមង្គលការរបស់ពួកយើង💕

8.5K 531 17
                                    

ជុងហ្គុក ដើរចុះមកវិញទម្រង់ទៅរករាងតូចដែលឈរកាន់បាច់ផ្កាទាំងយំនោះតែជាទឹកភ្នែកព្រោះក្ដីរំភើបទៅវិញទេ

< បងលេងស្អីហ្ហាស៎ ?! > ថេយ៉ុង

< នេះបងកំពុងតែប្រាប់ពេលអារម្មណ៍របស់បងទៅ កាន់អូនហើយណា៎ > ជុងហ្គុក និយាយទាំងញញឹមហើយលត់ជង្គង់ចុះមុខគ្នា

< ជុងហ្គុក !! > ថេយ៉ុង សម្លឹងមើលមុខនាយ

< រៀបការជាមួយបងណា៎ថេយ៍ ! > ជុងហ្គុក បានយកប្រអប់មួយចេញពីមកហាប៉ោខោរបស់ខ្លួនបើកប្រអប់ឡើងបង្ហាញអោយឃើញចិញ្ចៀនពេជ្រមួយវង់

< ព្រមៗៗ !!! > សម្លេងមនុស្សដែលនៅក្នុងកម្មវិធីក៏បានស្រែកឡើងអោយ ថេយ៉ុង យល់ព្រម

< អូនព្រម > ថេយ៉ុង ងក់ក្បាលយល់ព្រមព្រោះតែពេលនេះគេនិយាយអីមិនចង់ចេញឡើយដោយសារ តែក្ដីរំភើបពេក ជុងហ្គុក យកចិញ្ចៀនទៅពាក់នៅលើដៃនាងរបស់រាងតូច

< ចាប់ពីថ្ងៃនេះទៅអូននឹងក្លាយជារបស់បងហើយអ្នកគ្រប់គ្នាដែលនៅក្នុងកម្មវិធីអាចធ្វើជាសាក្សីបាន ដឹងលឺខ្ញុំថាស្រលាញ់តែគេម្នាក់គត់ហើយក៏រហូតទៅ > ជុងហ្គុក និយាយព្រមទាំងកាន់ដៃរាងតូចធ្វើអោយអ្នកខ្លះក៏លួចច្រណែនដែរ

< ចង់បានដូចគេដែលហា៎! > ជីមីន

< អត់ច្រណែនគេមួយរឿងមិនបានមែនទេប្រពន្ធ? > យ៉ុងហ្គី

< កាលទើបខ្ញុំបានដូចគេដែលទៅ ?? > ជីន

< ជិតហើយកុំភ័យ > ណាមជុន អោនទៅខ្សឹបប្រាប់ទាំងអោបស្មាគេក្រោយពេលឃើញគេសារភាពស្នេហ៍ដាក់គ្នាហើយគ្រប់គ្នាក៏នាំផឹកសុីរាំសប្បាយបន្តទៀតរហូតដល់យប់ជ្រៅឯណោះទើបត្រឡប់ទៅផ្ទះ
វិញរៀងងខ្លួន។

// ROOM //

< នេះអូនជិតក្លាយជាកូនម្រុំហើយណា៎ចេះយំមើល តែកូនក្មេងទៅកើតអូនយំឡើងហើមភ្នែកហើយដឹងទេ? > ជុងហ្គុក និយាយដោយលើកដៃទៅជូតទឹក ភ្នែកអោយ ថេយ៉ុង

< ព្រោះតែបងនឹងហើយមនុស្សឆ្គួត > ថេយ៉ុង

< ចឹងបងអ្នកខុស? > ជុងហ្គុក

You've reached the end of published parts.

⏰ Last updated: Nov 11, 2022 ⏰

Add this story to your Library to get notified about new parts!

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now