ភាគទី៨ : ពេលនេះតើគាត់កំពុងធ្វើអ្វីណ៎?

6.7K 418 1
                                    

ក្រោយពេលបានដឹងគ្រប់យ៉ាងហើយ ជុងហ្គុក
បានឡើងមកទៅខាងលើសំដៅតម្រង់ទៅរកបន្ទប់
ថេយ៉ុង ដោយគ្មានកម្លាំងនៅក្នុងខ្លួនសូម្បីតែបន្តិច

< ក្រោក >

បើកទ្វាបន្ទប់ ថេយ៉ុង ស្រាប់តែបានបើកឡើង
ជុងហ្គុក ដើរចូលបន្ទប់ទៅក្នុងបន្ទប់រាងតូចនាយលូក ដៃទៅបើកភ្លើងនៅក្នុងបន្ទប់អោយភ្លឺក៏ឃើញថាបន្ទប់ទទេស្អាត ថេយ៉ុង មិនបាននៅពិតមែន

< ហេតុអី !!! > ជុងហ្គុក ស្រែកហើយគ្រវាស់របស់ របរនៅក្នុងបន្ទប់អោយបែកខ្ទិចអស់ពេលហេតុអីគេក៏ដាច់ចិត្តទៅចោលនាយបែបនេះសូម្បីតែពាក្យលាមួយម៉ាត់ក៏គ្មាន ជុងហ្គុក អង្គុយចុះសម្លឹងមើលរូបថតរបស់រាងតូចហើយស្រមៃពេលម៉ាក់នាយនិយាយ ប្រាប់មុននេះ

< ម៉ាក់កុហក់ខ្ញុំមែនទេ? >

< ម៉ាក់មិនបានកុហក់ឯងឡើយព្រោះម៉ាក់បានបញ្ជូនគេអោយរៀននៅ London ពិតមែនបើមិនជឿឯងក៏ឡើងទៅមើលបន្ទប់គេខ្លួនឯងទៅ >

< ហេតុអីម៉ាក់មិនប្រាប់ខ្ញុំ ?? >

< គេថាមិនអោយប្រាប់ឯងនោះទេ ជុងហ្គុក ស្ដាប់ម៉ាក់ណា៎ ថេយ៉ុង គេនៅក្មេងណាស់ឯងគួរតែ
ប្រលេងអោយគេទៅរៀនបន្តទៅម៉ាក់ក៏មិនចង់អោយគេគិតរឿងស្នេហាទាំងគេនៅក្មេងដែរ >

< យ៉ាងណាគេក៏គួរតែនិយាយលាខ្ញុំម៉ាត់ក៏ខ្ញុំអស់ចិត្តដែរ >

< កុំបន្ទោសគេព្រោះឯងគរតែបន្ទោសខ្លួនឯងទើប ត្រូវដែលជាអ្នកធ្វើអោយគេក្លាយទៅជាបែបនោះ >

< បងសូមទោស > ជុងហ្គុក ពោលទាំងសម្លឹងមើលមុខរាងតូចនៅក្នុងរូបថតប៉ុន្តែម៉ាក់នាយក៏និយាយត្រូវនៅក្មេងខ្លាំងណាស់គេមិនអាចគិតរឿងស្នេហាបានឡើយតែ...យ៉ាងណាគេក៏គួរប្រាប់នាយម៉ាត់ក៏បានវាភ្លាមៗពេកនាយទទួលយកសឹងតែមិនបានទៅហើយ

តែបើសិនជា ថេយ៉ុង ត្រឡប់មកវិញតើគេអាចនឹងភ្លេចមនុស្សអាក្រក់ដូចជានាយទេ? ឬក៏គេអាចមានមនុស្សដែលគេស្រលាញ់ហើយឬអត់? កាន់តែគិតធ្វើអោយនាយកាន់តែភ័យខ្លាចបាត់បង់នាយមិនចង់បាតបង់រាងតូចឡើយ! នៅពេលនេះទើបធ្វើអោយនាយយល់ថាមានអាម្មណ៍ថាឯកការធុញថប់នៅមិន សុខពេលគ្មានក្មេងម្នាក់នោះនៅរំខាននៅជេស្ដីអោយនាយទៀតតែបន្ទោសអ្នកណាក៏មិនកើតព្រោះនាយខ្លួនឯងដែលជាអ្នកធ្វើអោយរឿងក្លាយទៅជាបែប នេះ។

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now