ភាគទី២១ : រវាងពួកយើងគឺចប់ត្រឹមនឹង!

4.7K 319 2
                                    

សម្លេងស្រែកយំយ៉ាងទ្រហឹងរបស់ ថេយ៉ុង បានធ្វើអោយ ជីមីន ដែលឈរនៅចាំខាងក្រៅនោះលឺទើបប្រញាប់រក់ទៅចូលទៅក្នុងបន្ទប់

< ថេយ៍! > ជីមីន រត់ទៅរកមិត្តខ្លួនដែលអង្គុយយំនៅលើឥដ្ឋនោះ

< អ្នកណាស្រែកឡូឡាស្អីនឹងមិនឃើញមនុស្សកំពុងដេកអីហ្ហាស! > ខ្លារ៉ា ងើបចេញពីទ្រូង ជុងហ្គុក ធ្វើជានិយាយឡើង

< ខ្លារ៉ា នាងស្រីចង្រៃ > ថេយ៉ុង និយាយក្រោយពេលឃើញមុខនាងច្បាស់ៗព្រោះអម្បាញ់មិញនេះនាងដេកខ្ទប់មុខនឹងទ្រូង ជុងហ្គុក ទើបគេមើលមិនដឹងថាជានាង

< អា៎ៗ! និយាយបែបនេះបានយ៉ាងមិចទៅឯងក៏ឃើញមិនចឹងថាប្ដីឯងជាអ្នកមករកយើងខ្លួនឯងសង្ស័យតែមុននេះបញ្ចេញកម្លាំងច្រើនពេកទើបឡើង ថ្នាក់សន្លប់មិនឮសម្លេងស្រែកឯងបែបហ្នឹង? > ខ្លារ៉ា

< ជុងហ្គុក ឆាប់ភ្ញាក់ភ្លាមមក !!! > ថេយ៉ុង ងើបឈរឡើងទៅលើពូកហើយទាញអង្រួនរាងកាយ ជុងហ្គុក ទាំងស្រែកយំខ្លាំងៗអោយនាយភ្ញាក់មកតែដោយសារជាតិថ្នាំកម្រិតខ្លាំងទើបនាយមិនដឹងខ្លួនសោះបែប ហ្នឹង

< ន៎ែ! ឯងមិនឃើញប្ដីយើងកំពុងតែគេងទេឬយ៉ាងមិចយើងហៅគេថាប្ដីហើយណា៎ព្រោះពេលនេះគេក៏ក្លាយជាប្ដីយើងដូចគ្នា > ខ្លារ៉ា ចាប់លើក ជុងហ្គុក មក អោបហើយនិយាយឌឺដង ថេយ៉ុង ធ្វើអោយគេកាន់តែឈឺចាប់ខ្លាំងឡើងមួយកំរិតទៀត

< នាងឯង! > ថេយ៉ុង រកចូលទៅទះភ្លៀងនាង
ហើយតែ ជីមីន ចូលទៅចាប់គេជាប់

< ថេយ៍បានហើយ > ជីមីន

< ទះមកអោយទះមានស្នាមកាន់់តែខ្លាំងកាន់តែល្អយើងនឹងប្រាប់ ជុងហ្គុក ហើយគេនឹងស្អប់ឯងព្រោះឯងជាអ្នកមករករឿងយើងមុននៅទីនេះដោយខ្លួន > ខ្លារ៉ា សើចចម្អកអោយគេពេលដឹងថាគេមិនអាចធ្វើអ្វីនាងបាន

< ថេយ៍បានហើយតោះត្រលប់ទៅវិញសិនណា៎ >
ជីមីន និយាយចាប់ទាញគេមកវិញ

< បើនាងចង់បានណាស់ក៏យកទៅមនុស្សប្រុស
ថោបទាបដូចទេគេនោះគេអាចក្បត់យើងមករកស្រីចរឹកពឹសពុលដូចជានាងបានរឿងអីដែលគេមិនអាចទៅមានអ្នកផ្សែងបន្តទៀតនោះ? អូ៎ មួយទៀតយើងក៏ចាប់ផ្តើមសាំនឹងរបស់ដដែលៗចាស់បែបនេះហើយយើងសុខចិត្តលើកគេអោយមនុស្សស្រីអត់ឃ្លានដូច ជានាងចុះ > មុននឹងចេញត្រឡប់ទៅវិញ ថេយ៉ុង
ក៏និយាយពាក្យប៉ុន្មានឃ្លាអោយទៅ ខ្លារ៉ា មុននឹង
ដើរចេញទៅវិញបាត់ធ្វើអោយ ខ្លារ៉ា លឺចង់ក្អួតឈាមចេញមកទាំងដុំៗ

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now