ភាគទី១៧ : គឺខ្ញុំណា៎ ថេយ៍ៗ

5.3K 381 1
                                    

@Next Day ~~~~~~

ជុងហ្គុក នឹង ថេយ៉ុង បានបណ្ដើរគ្នាដើរចូលក្នុងក្រុមហ៊ុនហើយបុគ្គលិកស្រីៗដែលធ្លាប់និយាយលេងជាមួយនឹងរាងតូចលើកមុននោះក៏ស្រែកហៅគេតិចៗ

< ថេយ៍! ថេយ៉ុង > ពេលឮនរណាម្នាក់ហៅឈ្មោះខ្លួន ថេយ៉ុង ក៏ងាកទៅមើលឃើញពួកបុគ្គលិកស្រីៗកំពុងបកដៃហៅខ្លួន

< មានអីហ្ហេស? > ជុងហ្គុក ងាកទៅសួរពេលរាងតូចឈប់ដើរ

< លោកទៅមុនទៅបន្តិចទៀតខ្ញុំទៅតាមហើយ >
ថេយ៉ុង

< អឹម > ជុងហ្គុក ងក់ក្បាលយល់ព្រមមុននឹងដើរចូលក្នុងបន្ទប់ការិយាល័យធ្វើការរបស់ខ្លួន

< នៀក! ប៉ុន្មានថ្ងៃនេះឯងមិនបានមកធ្វើការឯងនឹងតើឯងទៅណា? > ស្រីម្នាក់បាននិយាយសួរទៅ
ថេយ៉ុង

< ទៅតាមខេត្តជាមួយនឹងលោកអគ្គនាយក >
ថេយ៉ុង

< ហ្ហាស! ពិតមែនឬ? > ពួកនាងសួរទាំងភ្ញាក់ផ្អើលហើយនាំគ្នាសម្លឹងមុខគ្នាទៅវិញទៅមក

< ហេតុអីមានរឿងអីមែនទេ? > ថេយ៉ុង សួរទាំងមិនយល់នៅពេលឃើញពួកនាងធ្វើរឹកពាប្លែកៗ

< ក៏ឆ្ងល់នឹងហើយ បើលេខាចាស់របស់គាត់វិញពេលគាត់ចុះទៅតាមខេត្តឬទៅជួបអ្នករួមភាភហ៊ុនក៏គាត់មិនដែលនាំទៅជាមួយឡើយមានតែនាយសាន់ទេ ដែលគាត់នាំទៅប៉ុន្តែនេះគាត់បាននាំឯងទៅជាមួយ? ឬមួយឯងនឹងគាត់ទំទាក់ទងគ្នាហ្ហេស? >

< ឆ្គួត! ទំនាក់ទំនងស្អីគ្មានទេពួកយើងក៏ទៅធ្វើការធម្មតានឹងហើយ > ថេយ៉ុង ប្រកែកងាកទៅសម្លឹងមើលអីផ្សេងគេចពីក្រសែវភ្នែកពួកនាង

< ចុះហេតុអីមុខឯងឡើងក្រហម? >

< វាក្ដៅ! ខ្ញុំទៅហើយខ្លាចលោកអគ្គនាយកស្ដីថាអោយទៀត > ថេយ៉ុង ប្រាប់ហើយក៏ដើរចេញទៅយ៉ាងលឿនបើនៅយូរទៀតពួកនាងសួរដេញដោលមិនឈប់ឡើយ

< ឯងឃើញដូចយើងទេមិញនេះ? > ស្រីម្នាក់បាននិយាយសួរទៅគ្នានាងព្រោះឃើញកញ្ចឹង.ក ថេយ៉ុង មានស្នាមក្រហមហើយអ្វីដែលសំខាន់ស្នាមនឹងដូចទើបតែកើតឡើងទៀតផង

< ច្បាស់ណាស់នាងអើយ >

< ឬមួយពួកគេមានទំទាក់ទងជាមួយនឹងគ្នាពិត មែន ?? >

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now