បន្ទាប់ពីគ្រប់យ៉ាងត្រឡប់មកដូចដើមវិញរួចមក
ថេយ៉ុង អង្គុយកាន់ក្ដាប់ដៃ ជុងហ្គុក យ៉ាងណែនកែវភ្នែកសម្លឹងមើលមុខនាយមិនព្រិចមុននេះគេភ័យស្ទើរតែគាំងបេះដូងទៅហើយ< ពេលនេះគេលេងអីហើយកូនកុំបារម្ភពេកអី > អ្នកស្រីចន និយាយហើយដាក់ដៃលើស្មារាងតូច
< យ៉ាងណាវាក៏ជាកំហុសកូនដែលធ្វើអោយគាត់ក្លាយទៅជាបែបហ្នឹង > ថេយ៉ុង
< កូនកុំបន្ទោសកូនឯងអីគ្មានអ្នកណាចង់អោយរឿងនឹងវាកើតឡើងឡើយ > អ្នកស្រីគីម
< ពិតមែនហើយ ថេយ៍កូនសម្រាកខ្លះទៅណា៎ > អ្នកស្រីចន និយាយព្រោះតែភ្នែករាងតូចឡើងខ្មៅក៏ដោយសារតែគេមិនបានគេងបាយក៏គេមិនសូវញាំគិតតែនៅអង្គុយមើល ជុងហ្គុក
< កូនមិនអីទេម៉ាក់ > ថេយ៉ុង
< កុំចចេសពេកបើកូនឈឺពេល ជុងហ្គុក គេភ្ញាក់ ដឹងខ្លួនឡើងវិញហើយដឹងថាកូនឈឺនោះតើគេនឹងបារម្ភពីកូនយ៉ាងណា ?? > អ្នកស្រីគីម និយាយ ប្រាប់ព្រោះតែគេចចេសមិនស្ដាប់ទើបគាត់លើកឈ្មោះ ជុងហ្គុក យកមកអាង
< ក៏បានដែរ > ថេយ៉ុង ដើរទៅអង្គុយលើសាឡុងព្រមទាំងមានអាហារដែល ជីមីន បានទិញមកនៅ
លើតុ< ចចេសខ្លាំងណាស់កូននេះ! > អ្នកស្រីគីម គ្រវីក្បាលហួសចិត្តនឹងកូនប្រុសតែមួយរបស់ខ្លួន
< មកពីគេបារម្ភពី ជុងហ្គុក ពេក > អ្នកស្រីចន សម្លឹងមើលទៅ ថេយ៉ុង ដែលកំពុងតែអង្គុយញាំបាយនោះទាំងអត់អាណិតគេមិនបានព្រោះរឿងទាំងអស់ទៅបន្ទោសគេតែម្នាក់ឯងវាក៏មិនកើតដែរ។
@ពេលល្ងាច //
អ្នកស្រីចននឹងអ្នកស្រីគីមបានក៏ត្រឡប់ទៅភូមិគ្រឹះវិញបាត់នៅឡើយតែ ជីមីន ទេតែមិនទាន់ទៅវិញ
< ឯងគួរតែសម្រាកអោយបានច្រើនណា៎ថេយ៍ >
ជីមីន< យើងគ្មានអារម្មណ៍នឹងគេងនោះទេ > ថេយ៉ុង
< តែយ៉ាងណាឯងគួរតែគិតមិនខ្លួនឯងខ្លះផងចុះបើឯងឈឺម្នាក់ទៀតគ្រប់គ្នាប្រាកដជាបារម្ភកាន់តែខ្លាំងមិនខាន! > ជីមីន និយាយស្ដីអោយគេទាំងបារម្ភ
YOU ARE READING
គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)
General Fictionរឿងរ៉ាវរវាងមនុស្សប្រុសម្នាក់ដែលមានគូរដណ្តឹងជាកូនក្មេងអាយុទើបតែ8ឆ្នាំធ្វើអោយមានឧបសគ្គនឹងការឈឺចាប់ជាច្រើនដែលពួកគេទាំងពីរត្រូវឆ្លងកាត់វាទៅជាមួយគ្នា។ ជុងហ្គុក x គីម ថេយ៉ុង Write by : គីម អាជី-ថេ Date : 24/03/2022