ភាគទី២៨ : ចាំយើងធ្វើអោយមើល

5.3K 340 1
                                    

ជុងហ្គុក កំពុងដើរមើលចម្ការសុខៗស្រាប់តែបាន ឃើញមនុស្សម្នាក់ជិះកង់មករូបរាងរបស់គេដូចជា
ថេយ៉ុង ខ្លាំងណាស់

< យើងស្រមៃពេកទេដឹងដល់ថ្នាក់ឃើញអ្នកផ្សេងជាគេ? > ជុងហ្គុក ឈរនិយាយម្នាក់ឯងព្រោះគេម្នាក់នោះមិចនឹងអាចជា ថេយ៉ុង ទៅក្រែងគេរៀបការរួចហើយមិនចឹង? គេមិនអាចនៅមកទីនេះបានឡើយ? ប៉ុន្តែដោយសារមិនអស់ចិត្តនាយក៏ដើរទៅជិតគេម្នាក់នោះហើយក៏ដឹងថាគេម្នាក់នោះជារាងតូចពិតមែន

< មកធ្វើស្អី? >សម្លេងរបស់ ថេយ៉ុង ធ្វើអោយ
រាងតូច បានលឺហើយប្រញាប់ងាកទៅមើល

< ជុងហ្គុក !!! > ថេយ៉ុង

< មិនដែលចូលសាលាទេឬយ៉ាងមិចខ្ញុំបងឯងចង់មួយខ្សែឯណោះមកហៅខ្ញុំស្មើរបែបនេះឬ? >
ជុងហ្គុក ស្ដីអោយគេទាំងមុខមាំ

< អូន...អូនសូមទោសអូនគ្រាន់តែរំភើបពេក >
ថេយ៉ុង ប្រាប់ទាំងអោនមុខចុះមិនទាន់នឹងបានដឹងស្អីផងនាយក៏រ៉េបមួយខ្សែមកហើយមានអាម្មណ៍ថាភ័យ ខ្លាចនាយកាន់តែខ្លាំង

< ឯងមកទីនេះធ្វើស្អី? > ជុងហ្គុក

< អូនមកតាមបង > ថេយ៉ុង នៅតែអោនមុខចុះដដែលទាំងមានអាម្មណ៍ថាអន់ចិត្តខ្លះដូចគ្នានៅ ពេលនាយលឺប្រើពាក្យសម្ដីកំរួសកំរើសដាក់ខ្លួនបែបនេះ

< ខ្ញុំម៉ែឯងទើបមកតាមហ្នឹង? > ជុងហ្គុក

< មិនមែនម៉ែតែជាប្ដី > ថេយ៉ុង

< ទៅពេទ្យអោយពេទ្យពិនិត្យខួរក្បាលឯងម្ដងទៅ > ពាក្យសម្ដី ជុងហ្គុក និយាយចេញមកធ្វើអោយ
រាងតូចគាំងយ៉ាងខ្លាំង! នេះនាយទៅរៀនអាពាក្យចឹងៗមកពីណាគេស្ដាប់ហើយស្ទើតែក្អួតឈាមទៅហើយ

< ជុងហ្គុក គឺ....អូនសូមទោស > ថេយ៉ុង ងើយ មើលមុខនាយព្រោះនាយខ្ពស់ជាងគេ (ក្នុងរឿង😹)

< សូមទោស? រឿងស្អី? > ជុងហ្គុក សួរធ្វើដូចជាមិន ដឹងរឿង

< គ្រប់រឿងអូនបានដឹងរឿងអស់ហើយ > ថេយ៉ុង

< ដឹងអស់ហើយយ៉ាងមិច? តើមានន័យអីទៀតត្រឡប់ទៅវិញទៅពេលនេះប្ដីរបស់ឯងកំពុងតែចាំឯងផងមិនដឹង? > ជុងហ្គុក និយាយហើយរកដើរចេញ ទៅតែរាងតូចក៏រត់មកបាំងមុខនាយ

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now