ភាគទី២៤ : លាហើយ...

4.7K 342 0
                                    

@Next Day ~~~~~~

នេះក៏ជិតមួយខែដល់ថ្ងៃដែល ថេយ៉ុង រៀបការទៅហើយ! នៅថ្ងៃនេះគេក៏មកធ្វើការតាមធម្មតាគ្រាន់តែមិនដែលសូវស្ដីនិយាយជាមួយ ជុងហ្គុក តែប៉ុណ្ណឹង

< លោក > ថេយ៉ុង ដើរមកឈរនៅក្បែរតុធ្វើការរបស់ ជុងហ្គុក

< អូនមានការអីហ្ហេស? > ជុងហ្គុក សួរហើយញញឹមតាមទម្លាប់ទាំងដែលស្នាមញញឹមមួយនោះលាក់ភាពឈឺចាប់នៅពីខាងក្រោយ

< ខ្ញុំសុំលាឈប់ធ្វើការ ព្រោះជិតដល់ថ្ងៃរៀបការរបស់ ខ្ញុំហើយទើបខ្ញុំចង់មានពេលវេលាសម្រាកខ្លះ >
ថេយ៉ុង

< តាមចិត្តអូនចុះ > គ្រាន់តែនិយាយប៉ុណ្ណឹង ជុងហ្គុក ក៏អោនមុខចុះធ្វើការវិញរាងតូចរកដើរចេញទៅវិញហើយប៉ុន្តែគេមិនប្រយ័ត្នក៏គ្រវាសដៃទៅចំរូបថតគេនឹង ជុងហ្គុក ដែលដាក់នៅលើតុធ្វើការរបស់នាយ

< ប្រាវ !!! >

< ខ្ញុំ... > ថេយ៉ុង សម្លឹងមើលមុខ ជុងហ្គុក ទាំងមាន អារម្មណ៍ថាខ្លួនឯងខុសជាខ្លាំង

< មិនអីចាំបងជាអ្នកប្រមូលអំបែងដោយខ្លួនវិញ > ជុងហ្គុក ប្រាប់ទើប ថេយ៉ុង ដើរទៅកន្លែងតុធ្វើការរបស់គេវិញដោយលួចងាកសម្លឹងមើលមុខ ជុងហ្គុក ដែលអោនរើសអំបែងស៊ុមរូបថតហើយនាយក៏បានមុតដៃនឹងបំអែងនោះប៉ុន្តែនាយមិនបានស្រែកថាឈឺឡើយត្រឹមប៉ុណ្ណឹង ព្រោះនាយពេលនេះឈឺខ្លាំងជាងមុតអំបែងនេះទៅទៀតផងមិចចឹង ??

ក្រោយពេលប្រមូលអំបែងរួចហើយ ជុងហ្គុក
ងើបឈរដើរចេញទៅខាងក្រៅទាំងដែលដៃរបស់នាយកំពុងហូរឈាមមិនឈប់

< តើគេទៅណា? > ថេយ៉ុង អង្គុយនិយាយម្នាក់ឯងទាំងក្នុងចិត្តក៏បារម្ភពីនាយដែរតែក៏ជ្រើសរើសមិនខ្វល់អង្គុយធ្វើការធម្មតា មួយសន្ទុះក្រោយក៏ឃើញ ជុងហ្គុក ដើរចូលមកវិញដោយដៃនាយរុំបង់ហើយបានដើរទៅកន្លែងតុធ្វើការរបស់ខ្លួនវិញអង្គុយធ្វើការទាំងមិនមាត់អីបន្តិចឡើយ

នៅក្នុងការិយាល័យនៅមានសភាពយ៉ាងស្ងាត់គ្មានអ្នកណានិយាយអីឡើយហើយក៏គ្មានលឺសម្លេងសើចសប្បាយដូចពីមុនទៀតដែរ គឺចាប់តាំងពីថ្ងៃដែលពួកគេទាំងពីរបានចែកផ្លូវគ្នានោះមកម្ល៉េះ មិនមែន មិនចង់និយាយអ្វីឡើយគ្រាន់តែពួកគេមិនដឹងនិយាយរឿងអ្វីព្រោះភាពស្និទ្ធស្នាលដូចមុនក៏វាមិនអាចចឹងហើយស្ងៀមស្ងាតបែបនេះក៏ល្អហើយ។

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now