ផ្ដើមរឿង

2.5K 104 6
                                    

7ឆ្នាំកន្លងផុតទៅ

ក្រោយភ្លៀងរួចមេឃប្រាកដជាស្រឡះព្រះអាទិត្យបើកនូវពន្លឺជះមកមកគ្រប់ដណ្ដប់លើភពផែនដីព្រមជាមួយទេសភាពពណ៍បៃតងខ្ចីរវិចបក់បោកបានជាទេសភាពដ៏ស្រស់ស្អាតមួយដូចជាផ្កាកុលាបដែលស្រពោនហើយត្រូវគេស្រោចទឹកអោយរស់ត្រចះតត្រចង់
ឡើងវិញ ហើយវាក៏ដូចជាជីវិតក្មេងប្រុសអាយុ18ឆ្នាំម្នាក់ដែលត្រូវរស់នៅក្រំក្រៀមខ្លោចផ្សារដោយសារស្នេហាដំបូងរបស់គេអស់រយះពេលជាយូរទម្រាំមានអ្នកមកស្រោចស្រង់គេឡើងវិញ....

មកដល់វ័យនេះគេមានអាយុ25ឆ្នាំទៅហើយ,ការរស់នៅក៏ផ្លាស់ប្ដូរខុសពី7ឆ្នាំមុនទាំងស្រុងពីមុនត្រឹមជាសិស្សសាលាតែពេលនេះក្លាយមកជាគ្រូពេទ្យម្នាក់ដូចបំណងដែលគេបានប៉ងតាំងពីតូចមក,ថែមទាំងមានផ្ទះផ្ទាល់ខ្លួនព្រមជាមួយឡានលុយកាក់ពេញៗដៃទុកសម្រាប់ចិញ្ចឹមជីវិតខ្លួនឯងជាមួយនិងម្ដាយវ័យចំណាស់ម្នាក់។ប៉ុន្ដែទម្រាំតែគេមកដល់ចំណុចនេះវាមិនមែនជាការងាយស្រួលឡើយ បើក្រឡេកទៅមើលកាលពីប្រាំពីរឆ្នាំមុនដែលត្រូវគ្រាំចិត្តដោយសារស្នេហាគេវិះតែត្រូវបាត់បង់ជីវិត ស្ទើរតែឆ្គួតលីលាបាត់ស្មារតីពីខ្លួនថ្ងៃណាក៏នៅសង្ងំតែក្នុងបន្ទប់ងងឹតឈឹងមិនចេញទៅណាអង្គុយអោបតែក្បាលជង្គង់យំអោបរូបថតអោបអនុស្សាវរីយ៍របស់មនុស្សប្រុសដែលគេស្រលាញ់ បាយមិននឹកទឹកមិនស្រែកព្រោះតែបំពង់កវាស្ងួតខ្លាំងលេបមិនចូលថែមទាំង ព្យាយាមធ្វើទារុណកម្មខ្លួនឯងខ្ញាំមុខខ្ញាំខ្លួន អាដៃជើងគ្មានលួសមួយថ្ងៃ..

នៅពេលនោះគេគិតថាជីវិតរបស់គេបញ្ចប់ត្រឹមនោះទៅហើយប៉ុន្ដែស្រាប់តែមានទេពបុត្រជិះសេះសពីរនាក់មកជួយសង្រ្គោះជីវិតគេអោយចេញពីនរកដល់សែនព្រៃផ្សៃមួយនេះ ហើយក៏គ្មានអ្នកណាក្រៅពីរីដេននិងថេយ៉ុង,ពួកគេបានចំណាយពេលវេលាសឹងតែរាល់ថ្ងៃមកអង្គុយលួងលោមនិងពន្យល់ណែនាំដល់ជីមីនកុំអោយគេផុងខ្លួនក្នុងនរកនេះកាន់តែជ្រៅ ទម្រាំតែពួកគេលួងលោមព្យាបាលចិត្តជីមីនអោយល្អបានធម្មតាវិញប្រើពេលដល់ទៅប្រាំខែឯណោះ,ទើបជីមីនវិលរកសភាពដើមព្រមទាំងហ៊ានប្រឈមមុខជាមួយមនុស្សក្នុងសង្គមវិញធម្មតារហូតមកដល់ពេលនេះ,សភាពផ្លូវចិត្តគេក៏បានធូរស្បើយច្រើន......

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now