ep2

612 63 6
                                    

ជម្នះស្នេហ៍ក្បែរកាយ‼️ភាគ2

*ភូមិគ្រិះ ចន

       រាងតូចគ្រងសម្លៀកបំពាក់ជាឯកសណ្ឋានគ្រូពេទ្យដកប្រដាប់វាស់ចលនាបេះដូងពីមនុស្សចាស់មកវិញមុននឹងដាក់ទៅលើតុអោយរៀបរយក្រោយពេលពិនិត្យរួចរាល់

« មានអ្វីខុសប្រក្រតីឬអត់? »សម្លេងមាំចេញពីមនុស្សប្រុសដែលឈរអោបដៃក្បែរកាយតូចបន្លឺឡើងដោយកែវភ្នែកនៅតែសម្លឹងមើលរាងកាយមនុស្សវ័យចំណាស់ដែលគេងស្ដូកស្ដឹងលើគ្រែ

« គ្មានទេ,សម្ពាធឈាមចលនាផ្លូវដង្ហើមធម្មតាមិនមានអ្វីគួរអោយបារម្ហទេ!! »ជីមីនឆ្លើយតបមកវិញតាមអ្វីដែលខ្លួនបានពិនិត្យដឹងព្រមទាំងរៀបចំរបស់របរដាក់ចូលក្នុងកាបូបសម្ភារៈខ្លួនវិញ

« ហុឹម,បងគិតមិនខុសពិតមែនថាមានអ្នកចាំលបឆ្មក់លោកអ៊ំពីក្រោយខ្នង!! »ដេនរីនដកដង្ហើមធំដោយតានតឹងខណៈពេលដែលដឹងថាការសង្ស័យរបស់គេពិតជាត្រឹមត្រូវព្រោះតែមួយរយៈមុនជីមីនមកមើលថែគាត់អាការៈគាត់មិនជាសះស្បើយបន្ដិចសោះ

« មិចក៏បងមិនដាក់កាម៉េរ៉ាសុវត្ថិភាព? »ជីមីនសួរ

« បងកំពុងតែរៀបចំហើយអាចនឹងស្អែកខានស្អែកនេះ!! »

« ហុឹម,ទោះបីជាយ៉ាងណាភាគរយដែលគាត់អាចជាសះស្បើយមកធម្មតាបានក៏មានភាគរយតិចណាស់ដែរ »កែវភ្នែកកូនឆ្មាសម្លឹងមើលមនុស្សវ័យចាស់ដោយការអាណិតព្រមទាំងបន្លឺឡើងដោយដកដង្ហើមធំមិនគួរណាមនុស្សឆ្លាតវៃថែមទាំងរឹងមាំដូចជាលោកចនមកជួបរឿងបែបនេះសោះ។

« អាចចំណាយពេលយូរប៉ុណ្ណាទៅ? »

« វាអាស្រ័យលើការមើលថែបានដិតដល់និងថ្នាំជាជំនួយខ្លាំង,តែសរីរាង្គកាយរបស់គាត់វាបាត់បង់ច្រើន,សរសៃរឈាមមួយចំនួនក៏បានដាច់បើតាមខ្ញុំទាយភាគរយច្រើនគាត់អាចបានត្រឹមតែដឹងខ្លួនតែប៉ុណ្ណោះ រឿងកម្រើកនិងនិយាយគឺភាគរយសឹងតែសូន្យទៅ
ហើយ! »

« អ្ហឹម,បើអញ្ចឹងយើងក៏ធ្វើតាមដំណើរចុះចាប់ទុកថាវាជាកម្មរបស់គាត់!! »

« ការងារខ្ញុំរួចរាល់ហើយអាចទៅវិញ
បានទេ? »

« ចាំបងជួនទៅខាងក្រោម!! »ស្របសម្ដី
រីដេនក៏បណ្ដើររាងតូចជីមីនចេញមកខាងក្រៅហើយក៏ឆ្លៀតនិយាយគ្នាលេងតិចតួច

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now