ជម្នះស្នេហ៍ក្បែរកាយ// ភាគទី24
__________« គេចទាល់តែផុតហ្នឹង អួយ! » ជីមីនរអ៊ូរង៉ូវតែឯងហើយក៏ដើរចេញទៅវិញទាំងក្រម៉ក់ក្រម៉ូវនឹងរីដេនតែដើរមិនបានពីរជំហានផងក៏បុកនឹងអ្នកណាមិនដឹងមួយទំហឹងសឹងផ្ងារក្រោយបើមិនបានដៃមាំទប់ជាប់ ជីមីនគាំងមួយកន្លែងខណៈដឹងថាជាអ្នកណា គេព្រិចភ្នែកញាប់ៗទាំងបេះដូងលោតកន្រ្ដាក់ខុសចង្វាក់តែក៏ប្រញាប់ទាញស្មារតីមកវិញរុញរាងកាយមាំចេញហើយក៏ដើររុយទៅផ្ទះបាយបាត់ ក្រោមក្រសែភ្នែកមិនយល់ការរបស់ជុងហ្គុក
« មកមិនអោយដំណឹងមុនសោះប្រុស
ចង្រៃ!! »ដើរចេញមកហើយក៏លួចរអ៊ូម្នាក់ឯងដោយការមួរម៉ៅនិងខ្មាស់ដោយសារដើរមិនប្រយ័ត្នទៅបុកគេ ថ្ពាល់ក៏ក្រហមព្រឿងចេញចំហាយក្ដៅភាយៗមក, ថាមិនទាន់ផុតពីមាត់ផងឥលូវក៏ជួបទៀតគេចមិនផុតមែនជាតិនេះ។« ហ៊្យុង! » ដកក្រសែភ្នែកចេញពីជីមីនហើយរាងក្រាស់ក៏ដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវដែលមានរីដេនកំពុងអង្គុយ
« មកដល់ហើយឬអង្គុយចុះសិនមក! » រីដេនញញឹមទទួល ពេលឃើញថាជុងហ្គុកចូលមក
« ខ្ញុំស្មានតែបងនៅម្នាក់ឯង! » ដាក់ខ្លួនអង្គុយហើយក៏បន្លឺឡើងសំដៅទៅលើជីមីន មិននឹកស្មាននោះថាទេជីមីននៅទីនេះដែរ ចម្ងល់ក៏កើតមានឡើងតើជីមីនមកទីនេះញឹកញាប់ឬ?មិនមែនតែរីដេនទេដែលចេញចូលផ្ទះជីមីនតាមចិត្ត?
« បងមិនស្រួលខ្លួនក៏ពឹងអោយជីមីនយកថ្នាំមកអោយ ហើយគេក៏ឆ្លៀតធ្វើអាហារអោយបងញាំតែម្ដង!! » រីដេនពន្យល់ព្រោះខ្លាចជុងហ្គុកយល់ច្រឡំខ្លួនជាមួយជីមីន ទោះដឹងថាពេលនេះពួកគេទាំងពីរមិនទាន់ត្រូវរ៉ូវគ្នាវិញក៏ដោយ ក៏គេមិនចង់អោយអ្នកណាម្នាក់មានការយល់ច្រឡំដែរ
« ...... » ជុងហ្គុកក៏មិនបានមាត់គ្រាន់តែងក់ក្បាលតិចៗតែទឹកមុខនៅតែរក្សាចម្ងល់ដដែរ
« ក្រែងថាមានការអ្វីនិយាយជាមួយបងមែនទេ? » ឃើញបែបនេះរីដេនក៏រហ័សប្ដូរប្រធានបទខ្លាចជុងហ្គុកប្ដូរចិត្តវិញ
« ត្រូវហើយ ខ្ញុំមានផែនការថ្មី! »
« អ្ហឹម,និយាយមក! » រីដេនងក់ក្បាលអោយជុងហ្គកនិយាយពីផែនការរបស់គេ ជុងហ្គុកក៏និយាយហើយពួកគេទាំងពីរក៏ពិភាក្សាគ្នាអស់មួយសន្ទុះធំដែលពីផែនការថ្មីនេះ ពេលរួចរាល់ជុងហ្គុកក៏ត្រឡប់ទៅវិញ ទោះបីជារីដេនឃាត់អោយនៅញាំអាហារជាមួយគេសិនក៏មិនព្រម។ ចំណែកជីមីននៅសង្ងំក្នុងផ្ទះបាយមិនចេញរហូតដល់ពេលជុងហ្គុកចេញទៅបាត់ ទើបដាច់ចិត្តចេញមក
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin