Ep19

677 134 16
                                    

ជម្នះស្នេហ៍ក្បែរកាយ // ភាគទី19

« អត់ទេចេញទៅ » ជីមីនពេបមាត់ហូរទឹកភ្នែកសារជាថ្មីដោយភាពភ័យខ្លាចហើយក៏រើខ្លួនរុញច្រានពួកវាចេញបម្រុងនឹងរត់សារជាថ្មីតែត្រូវពួកវាចាប់ជាប់ម្ដងទៀតហើយក៏ដាល់ពោះរាងតូចមួយដៃពេលជីមីនរើបម្រាស់មិនព្រមជាមួយពួកវាតាមសម្រួល..

*ដឹប

« អួយ..... » ជីមីនថ្ងួចថ្ងូរដោយការឈឺចាប់ចុកឆ្អលពេញបរិវេណពោះ ជង្គង់ក៏ទន់ជួលទៅលើដី គ្មានកម្លាំងកំហែងក្នុងការតទល់ជាមួយពួកគេតទៅទៀត ទឹកភ្នែកហូរដោយក្ដីអស់សង្ឈឹមនឹកគិតថាខ្លួនប្រហែលជាចប់របស់់ពួកគេហើយ ។

« និយាយតាមសម្រួលមិនព្រមស្ដាប់! » វាបន្លឺឡើងដោយសើចសប្បាយខណៈឃើញរាងកាយតូចដួលលើដីគ្មានកម្លាំងតដៃជាមួយគេទៀត មុននឹងបន្ទាន់ជង្គង់ចុះនៅចំពោះមុខ
ជីមីនសម្លឹងមុខស្រស់ស្អាតផូផង់សឹមលើកដៃទៅអង្អែលថ្ពាល់រលោងតែប៉ះមិនទាន់បានប៉ុន្មានផងជីមីនក៏ងាកមុខគេចក្រវាសចេញដេញដោយកម្លាំងដែលនៅសេសសល់ ។

« ចង់អោយកាច់ដៃឯងបំបាក់មែនទេ? » វាសួរឡើងដោយមួរម៉ៅកែវភ្នែកសម្លឹងមុខជីមីនដូចជាចង់ហែកសាច់ទងរស់

« យើងសុខចិត្តស្លាប់ក៏មិនអោយឯងប៉ះពាល់រាងកាយយើងដែរ! » កែវភ្នែកកូនឆ្មាសម្លក់មុខពួកវាទាំងខឹងហើយក៏បន្លឺឡើង គេសុខអោយពួកគេសម្លាប់ចោលតែម្ដងក៏ល្អប្រសើរជាងអោយពួកវាលូកលាន់រាងកាយរបស់គេ។

« ឆឺស សម្ដីបានណាស់បើខ្លាំងមិចមិនងើបមកតទល់ជាមួយពួកយើងមក អាក្មេងញី! » លឺសម្ដីជីមីនហើយធ្វើអោយពួកវាអស់សំណើចហើយក៏និយាយឡើងដោយភាពឌឺដងទៅកាន់រាងតូចដែលអង្គុយអោបពោះនឹងដីធ្វើអីគេមិនបាន ខ្លាំងតែសម្ដី។

« ...... » ជីមីនខាំធ្មេញគ្រឺតៗសម្លឹងពួកវាដូចជាចង់ហក់ទៅសម្លាប់វាចោលនៅកន្លែងបើអាច គេខឹងនឹងពួកវាស្ទើរតែស្រក់ទឹកភ្នែកហើយក៏កាន់តែនឹកនឹងខ្លួនឯងដែលទន់ជ្រាយមិនអាចជួយខ្លួនឯងបាន គ្មានភាពរឹងមាំគ្មានភាពក្លាហាន។

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now