ភាគទី11

700 92 8
                                    

*រសៀល

       រំលងអស់រយះពេលជាច្រើនម៉ោងពេលរសៀលក៏បានចូលមកដល់ ថ្ងៃនេះជីមីនបានសុំច្បាប់មន្ទីរពេទ្យចេញមកមុនម៉ោងព្រោះតែស្មុគស្មាញខ្លាំងពេក តែក៏មិនបានទៅផ្ទះភ្លាមៗដូចគ្នាត្រូវមកពិនិត្យសុខភាពលោកចនណាមួយក៏មកមើលឡានដែលខូចទុកទីនេះតាំងពីព្រឹក។

« អូ៎ លោកគ្រូពេទ្យ! » សម្លេងរបស់បុរសវ័យចំណាស់បន្លឺឡើងដោយការភ្ញាក់ផ្អើលបន្ដិចនៅពេលឃើញជីមីនមកឈរក្បែរគាត់ដែលកំពុងជូតឡានតាំងពីពេលណាមិនដឹង

« បាទ!អឹម ឡានខ្ញុំមានជាងមកជុសជួលឬអត់អ៊ំ? » រាងតូចងក់ក្បាលញញឹមស្រស់សឹមចោទសួរគាត់អំពីឡានរបស់ខ្លួនដែគាត់បានជូត

« បាទអ្នកប្រុសគឺជួសជុលរួចហើយ! » គាត់ឆ្លើយដោយស្នាមញញឹមវិញ

« ចុះថ្លៃជួសជុល? »

« គឺលោកប្រុសជុងហ្គុកបានចេញអោយរួចរាល់ហើយគាត់បានផ្ដាំទៀតថាមិនយកថ្លៃពីអ្នកប្រុសវិញទេ! »

« ផ្ដាំអរគុណគេវិញផង! » ចិញ្ចើមស្ដើងលើកឡើងដោយការភ្ញាក់ផ្អើលមិននឹងរសាយចូលគ្នាវិញហើយក៏តបតជាមួយគាត់

« បាទអ្នកប្រុស! » គាត់បន្លឺឡើងហើយជីមីនក៏លាគាត់ដើម្បីទៅពិនិត្យសុខភាពអោយលោកចនចំណាយពេលជិតមួយម៉ោងទើបរួចរាល់បានចេញមកវិញ ជំហានជើងវែងបោះចេញទៅរកឡានរបស់ខ្លួនតែក៏ត្រូវឈីងដើរមកពាំងមុខធ្វើអោយគេបង្អាក់ដំណើរសម្លឹងមុខឈីងដោយការមិនយល់

« សួស្ដីលោកគ្រូពេទ្យផាក! » នាងក្រមុំឈរអោបដៃប្រើខ្សែភ្នែកកាចសម្លឹងមុខជីមីនព្រមជាមួយសម្ដីគំរោះគំរើយ

« សួរស្ដី! » ទោះបីជាមិនយល់ពីសកម្មភាពរបស់ឈីងក៏ជីមីននៅតែញញឹមតបតាមធម្មតា
« អ្នកនាងមានការអីជាមួយខ្ញុំមែនទេ? »ជីមីនបន្ដពេលឃើញថាឈីងគិតតែពីសម្លក់មុខខ្លួនមិនដាក់

« ឯងចូលមករញ៉េរញ៉ៃជាមួយបងជុងធ្វើអី? »
ដោយមិនចង់អូសបន្លាយពេលវេលាវែងឆ្ញាយឈីងក៏ចោទសួរតែម្ដង សួរដោយសម្លេងខ្សឹប សង្រ្គឺតជើងធ្មេញតែម្ដង

« ខ្ញុំក៏មិនចង់ដែលប៉ុន្ដែ...គូរដណ្ដឹងរបស់អ្នកនាងអ្នកចេះតែមករកខ្ញុំមុនរហូត!! » លឺហើយធ្វើអោយជីមីនប្រែជាញញឹមចុងមាត់ងក់ក្បាលយល់ថាហេតុអ្វីឈីងមកសម្លក់សម្លឹងខ្លួនបែបនេះ ទើបតបទៅវិញដោយញញឹមចុងមាត់ធ្វើមុខមិនដឹងខ្យល់អីឌឺដងទៅកាន់នាងស្ដើងវិញ

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now