ភាគទី13

706 72 10
                                    

ពេលវេលាល្ងាចបានមកដល់ជីមីនក៏បានមកផ្ទះរបស់ជុងហ្គុកតាមធម្មតា យ៉ាងណាក៏និយាយជាមួយគេរួចហើយមិនចង់ក្រលាស់ពាក្យសម្ដីនោះទេ។ មកដល់ភ្លាមអ្វីដែលប្រទះមុនគេនោះគឺអ្នកនាងស៊ូឈីងគូដណ្ដឹងរបស់លោកប្រុសជុងហ្គុកហ្នឹងហើយ មិនដឹងជាមកឈរនៅមុខផ្ទះធ្វើអីឃើញមុខហើយគឺធុញតែម្ដង។ ព្រោះឈីងនេះមកលើកណាក៏មិនមែនមកល្អជាមួយជីមីនដែលបើមិនរករឿងក៏ឌឺដងនាំរឿងដែរ ។

« មកលឿនដល់ហើយន៎? » ឃើញទេនិយាយមិនទាន់រួចផុតពីមាត់ផងសម្ដីឡកឡើយស្នាមញញឹមចម្អកស្អប់ខ្ពើមបញ្ចេញចេញមកទៀតហើយ ។ គេខំមកលឿនដើម្បីកុំអោយជួបជុងហ្គុកនៅតែមកជួបនាង

« មកលឿនប្រញាប់ទៅវិញព្រោះមិនចង់ជួបមនុស្សជួបមុខអ្នកនាងយូរ! » ជីមីនញញឹមតបនាងដោយស្នាមញញឹមស្រស់សឹមឡើងទៅជណ្ដើរមុខផ្ទះប្រហែលជាបួនកាំទៅឈរទល់មុខនឹងឈីងទើបបន្លឺឡើងដោយពាក្យសម្ដីត្រង់ៗមិនបញ្ឆិតបញ្ឆៀងនាំខាតពេល។

« ខ្លាចមែនទេ? » នាងតូចសួរដោយស្នាមញញឹមឌឺដងទៅកាន់ជីមីនដែលនៅតែរក្សាស្នាមញញឹមស្រស់ដដែរ

« បាទ! ខ្លាចឆ្លងរោគចង់បានរបស់គេផ្ដេសផ្ដាសព្រោះរោគនេះពិបាកព្យាបាលណាស់! » ជីមីនតប

« តែរោគយើងមិនស្មើររោគឯងដែលមុខក្រាស់នោះទេ ដឹងថាគេមិនចាំហើយនៅខំប្រឹងតាមគេត្រុកៗរាល់ថ្ងៃ! »

« រឿងមុខក្រាស់ដូចជាសមជាមួយអ្នកនាងច្រើនជាងព្រោះមើលមុខចុះម្សៅមិនដឹងទេប៉ុន្មានជាន់ទេ! »

« ន៎ែ ឯង! » សម្ដីជីមីនធ្វើអោយនាងឆេះឆួលក្ដៅមុខភាយទើបត្រូវកំហគដាក់ជីមីនព្រមទាំងលើកដៃចង្អុលមុខជីមីនទាំងមួរម៉ៅដូចជាចង់ហក់មកត្របាក់កាយតូចតែអារម្មណ៍ដែលឆាបឆេះត្រូវរលត់ទៅវិញពេលឃើញឡានរបស់ជុងហ្គុកកំពុងបើកសម្ដៅចូលមក ធ្វើអោយនាងទម្លាក់ដៃចុះវិញហើយក៏សម្រួលអារម្មណ៍ដែលខឹងមុននេះចោលព្រោះនឹកឃើញរឿងថ្មីដែលត្រូវលេង

« លេងខឹងបែបនេះមិនសប្បាយទេ ហើយសូមជៀសផ្លូវបន្ដិចទៅខ្ញុំមានការងារត្រូវធ្វើ! » ចំណែកដែលរាងតូចជីមីនឯនេះក៏មិនបានដឹងថាជុងហ្គុកបាត្រឡប់មកវិញដែរព្រោះតែឈរបែរខ្នងឃើញកាយវិការរបស់ឈីងក៏មិនបានចាប់អារម្មណ៍ដោយគិតថាប្រហែលជានាងមានបញ្ហាខួរក្បាលដូចនឹងជុងហ្គុកដែលហើយបានម្ដងឡប់ម្ដងជាបែបនេះ មិនអោយខាតពេលយូរជីមីនក៏បន្លឺឡើងនាងតូចឈីងក៏ព្រមងាកខ្លួនចេះដោយមិនតវ៉ាអ្វីហើយជីមីនក៏ប្រញាប់ដើរចូលទៅខាងក្នុងព្រោះមិនចង់មានរឿងរ៉ាវរញេរញៃច្រើនជាងនេះ

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now