ep4

666 75 5
                                    

ជម្នះស្នេហ៍ក្បែរកាយ‼️ភាគទី4
________
« ជុង!! »កែវភ្នែកដក់ដោយតំណក់ទឹកភ្នែករលីងរលោងសម្លឹងចំមុខសង្ហាស្របនឹងសម្លេងស្រទន់បង្ហើបឈ្មោះមនុស្សប្រុសចំពោះមុខតិចៗដោយបេះដូងឈឺខ្ញោកៗ។ចំណែកអ្នកកម្លោះឯណេះប្រែជាជ្រួញចិញ្ចើមសម្លឹងមុខមនុស្សរាងតូចដោយមិនយល់ពេលលឺគេហៅឈ្មោះរបស់ខ្លួនទាំងខ្លួនដែលធ្លាប់ស្គាល់គេ។

« លោកស្គាល់ខ្ញុំឬ? »ជុងហ្គុកចោទសួរដោយការចង់ដឹងចង់លឺជាខ្លាំងកែវភ្នែកមុតមាំតាមសម្លឹងមុខជីមីនឥតដាក់ដោយការសង្ស័យព្រោះតែសភាពជីមីនដូចជាមិនល្អសោះគ្រាន់តែប្រទះភ្នែកជាមួយគេ។

« អត់-ទេ!! »ជីមីនព្រិចភ្នែកមួយៗពេល
ជុងហ្គុកសួរព្រមទាំងគេចភ្នែកចេញឆ្លើយទាំង
រដាក់រដុកដោយសារបំពង់កនៅស្ងួតនៅឡើយ

« របស់លោក!! »មនុស្សមាឌធំងក់ក្បាលតិចៗនឹងចម្លើយរបស់ជីមីនហើយក៏ហុចសោរទៅអោយរាងតូចវិញ,ទោះបីជាទង្វើសម្ដីជីមីនមិនបានធ្វើអោយនាយជឿជាក់បានមួយរយភាគរយក៏នាយគ្មានសិទ្ធសួរដេញដោលច្រើនដែលដោយហេតុថាមនុស្សមិនធ្លាប់ស្គាល់គ្នា។

« អរគុណច្រើនហើយក៏សុំទោសដែលពឹងលោកដោយសារខ្ញុំគិតថាលោកជាបងរីដេន!! »ជីមីនទទួលយកសោរពីរាងក្រាសមកវិញដោយមិនភ្លេចនូវស្នាមញញឹមអរគុណទៅកាន់គេប៉ុន្ដែកែវភ្នែកនៅតែមិនអាចសម្លឹងមុខសង្ហាចំដដែល,សម្លឹងចំកាលណាវាដូចជាផ្សាចង់ជ្រៀបទឹកភ្នែកចេញមក។

« មីនអីទេរឿងបន្ដិចបន្ដួចប៉ុណ្ណោះប៉ុន្ដែលោកជាអ្វីនិងរីដេនហ៊្យុងដែរ? »ជុងហ្គុកតបដោយស្នាមញញឹមស្រស់ហើយក៏ត្បកសួរវិញព្រោះសម្ដីជីមីននិយាយស្ដាប់មើលទៅដូចជាស្និតស្នាលជាមួយរីដេនដែលជាបងប្រុសរបស់គេ

« គាត់ជាបងប្រុសធម៍របស់ខ្ញុំចំណែកខ្ញុំជាគ្រូពេទ្យប្រចាំកាយរបស់លោកចន!! »រាងតូចឆ្លើយតបហើយក៏ប្រាប់គេតែម្ដង

« អូ៎រ..រីករាយដែលបានស្គាល់!! »រាងក្រាសបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលពេលដឹងថា
ជីមីនជាគ្រូពេទ្យប្រចាំកាយប៉ារបស់គេហើយក៏មិនភ្លេចលាដៃត្រដាងមុខជីមីនដើម្បីជាការស្គាល់គ្នា...

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now