ជីមីនចាកចេញពីបន្ទប់របស់លោកម្ចាស់ចនមកវិញក្រោយពេលពិនិត្យអាការៈនិងចាក់ថ្នាំអោយគាត់រួចរាល់តាមធម្មតា ប៉ុន្តែក៏ចម្លែកចិត្តដែលមិនឃើញជុងហ្គុកទៅឈរមើលដូចជារាល់ដងមិនត្រឹមតែមិនឈរមើលទេសូម្បីតែឃើញមុខគេក៏ដើរជៀសបាត់ដែលមិនទាំងនិយាយរកគេសូម្បីមួយមាត់ មួយថ្ងៃនេះប្លែកខ្លាំងតែម្ដងពីព្រឹកក៏តាមរញេរញៃមិនអោយគេសម្រាកឥលូវក៏ធ្វើឬកដូចមនុស្សមិនធ្លាប់ស្គាល់គ្នា និយាយត្រង់គេហត់ចិត្តនឹងប្រុសម្នាក់នេះខ្លាំងណាស់។
« អឹម,អ៊ំស្រីតើឃើញលោកជុងហ្គុកទេ? » ក្រោយពេលចុះមកដល់ជាន់ខាងក្រោមជីមីនក៏សម្រេចចិត្តទៅសួរម៉ែដោះរកជុងហ្គុក ព្រោះពេលនេះគេមិនស្រណុកចិត្តសោះដែលជុង
ហ្គុកបែបនេះ។« គាត់នៅក្នុងបន្ទប់សៀវភៅអ្នកប្រុសត្រូវការអ្វីមែនទេ? » ម៉ែដោះតបដោយស្នាមញញឹមទៅកាន់រាងតូច
« ខ្ញុំចង់ជួបគេដើម្បីពិភាក្សារឿងលោកម្ចាស់ចន! » ក្មេងល្អិតប្រាប់
« ចាំខ្ញុំទៅជម្រាបគាត់អោយអ្នកប្រុស សុំរងចាំបន្ដិច! »
« បាទ! » ជីមីនឆ្លើយដោយស្នាមញញឹមហើយម៉ែដោះក៏ដើរចេញទៅខណៈពេលជីមីននៅឈរកន្លែងដដែលដើម្បីរងចាំ
« អ្នកប្រុសគាត់អនុញ្ញាតហើយ! ខាងនេះចា៎ស! » មិនយូរប៉ុន្មានម៉ែដោះក៏ត្រឡប់មកវិញជាមួយចម្លើយយល់ស្រប ហើយក៏លាដៃបង្ហាញផ្លូវទៅកាន់បន្ទប់សៀវភៅប្រាប់ជីមីន
« អរគុណខ្លាំងណាស់! » បន្ទាប់ពីមកដល់បន្ទប់សៀវភៅដែលនៅជាន់ខាងក្រោមនេះហើយជីមីនក៏អរគុណម៉ែដោះដែលជួនមកគាត់គ្រាន់តែញញឹមហើយក៏ត្រឡប់ទៅវិញ មុននឹងជីមីនសម្រួលអារម្មណ៍ហើយលើកដៃគោះទ្វារ
តុក តុក
« ចូលមក! » សម្លេងឆ្លើយតបហើយជីមីនក៏បើកទ្វារចូលទៅព្រមទាំងបិទវិញតិចៗខណៈម្ចាស់បន្ទប់កំពុងឈ្ញោកមុខមើលឯកសារមិនងើប
« លោកជុងហ្គុក! » ឃើញថាគេមិនចាប់អារម្មណ៍ខ្លួនជីមីនក៏បន្លឺឡើងតិចៗ ធ្វើអោយជុងហ្គុកងើបមុខឡើងពីឯកសារ
« អូ,លោកគ្រូពេទ្យផាកមានការអីមែនទេ? » រាងក្រាស់ដាក់ឯកសារនឹងដៃចុះមុននឹងចោទសួរធ្វើអោយជីមីនទម្លាក់ទឹកមុខដោយជ្រួញចិញ្ចើមព្រោះតែលឺគេហៅខ្លួនថា លោកគ្រូពេទ្យផាក ទាំងរាល់ដងហៅឈ្មោះគេធម្មតាសោះ។
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Contoរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin