ភាគទី15

831 110 19
                                    

        ជម្នះស្នេហ៍ក្បែរកាយ / ភាគទី15
          ___________________
        នៅក្នុងភូមិមួយនៃជាយក្រុងសេអ៊ូលដែលជាតំបន់ដាច់ស្រយាលឆ្ញាយពីទីក្រុងខ្លាំងគួរសមដែលរាល់ថ្ងៃធ្លាប់តែស្ងប់ស្ងាត់មិនសូវមានភាពអ៊ូរអរដោយសារតែមិនសូវសម្បូរមនុស្សរស់នៅនិងប្រកបរបបរកស៊ីនៅតំបន់នេះ និយាយទៅមានតែប្រជាជនប្រម៉ាន30គ្រួសារគិតទៅប្រហែល100ជាងនាក់ប៉ុណ្ណោះដែលរស់នៅតំបន់នេះ។ ប៉ុន្ដែថ្ងៃនេះខុសប្លែកពីសព្វថ្ងៃដោយសារតែកន្លែងដែលស្ងប់ស្ងាត់ប្រែក្លាយមកជាអ៊ូរអរមានមនុស្សកុះករកំពុងអង្គុយចោមរោមទៅតាមកន្លែងផ្សេងៗពីគ្នា ដោយសារតែថ្ងៃនេះជាថ្ងៃដែល
មន្ទីរពេទ្យធំនៅសេអ៊ូលនិងអង្គការផ្ដល់ជំនួយដល់ប្រជាជនខ្វះខាតបានធ្វើពិធីសប្បុរសធម៌ដើម្បីជួយប្រជាជនដែលរស់នៅទីនេះព្រមទាំងមានអ្នកចូលរួមផ្ដល់ថវិកានិងសម្ភារៈផ្សេងៗជាច្រើនប៉ុន្ដែអ្នកខ្លះក៏បានមកចូលរួមផ្ទាល់អ្នកខ្លះក៏មិនបានមក ហើយក្នុងនុះក៏មានកម្លោះសង្ហាជុងហ្គុកយើងផងដែរ ដែលសុខចិត្តលះបង់ការងារមកចូលរួមជួយក្នុងកម្មពិធីមួយនេះដោយភាពស្មោះត្រង់ចេញពីចិត្ត ពេលនេះក៏កំពុងមមាញឹកចែកសម្លារៈសិក្សាដល់ក្មេងៗនិងនាំពួកគេនិយាយគ្នាលេង ។ ខណៈពេលដែលជីមីនដែលមាននាមជាគ្រូពេទ្យកំពុងតែពិនិត្យសុខភាពជូនមនុស្សចាស់ជរាព្រមជាមួយកូនក្មេងជាមួយក្រុមគ្រូពេទ្យដ៏ទៃយ៉ាងមម៉ាញឹកដូចគ្នាដោយសារតែចំណាយពេលអស់មួយព្រឹកធំហើយតាំងពីកម្មវិធីចាប់ផ្ដើមពេលនេះក៏ជិតដល់ពេលសម្រាកដូចគ្នាព្រោះតែថ្ងៃត្រង់ជិតដល់ម៉ោងបាយទៅហើយ។

« អាហារថ្ងៃត្រង់រៀបចំរួចរាល់អស់ហើយ! »ស្របពេលនោះក៏មានមនុស្សស្រីម្នាក់ដែលទើបតែដើរចេញមកពីកន្លែងរៀបចំអាហារបន្លឺឡើងនៅក្បែរៗជីមីននិងក្រុមការងារ

« ពិនិត្យជំងឺជិតរួចល្មម! » គ្រូពេទ្យម្នាក់ក្នុងចំណោមពេទ្យជាច្រើនក៏បន្លឺឡើងដោយការលេងសើចដោយសារតែពិនិត្យអ្នកជំងឺមួយថ្ងៃទៅហើយក្រពះក៏ចាប់ផ្ដើមធ្វើទុកដូចគ្នា

« ឃ្លានខ្លាំងណាស់មួយព្រឹកធំទៅហើយ! » អ្នកគ្រូពេទ្យម្នាក់ទៀតក៏បានបន្លឺឡើងដែរ

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now