*ផ្ទះជីមីន
ត្របកភ្នែកស្ដើងបើកឡើងព្រឹមៗម្ដងបន្ដិចៗដោយសារតែចាំងពន្លឺភ្លើងអំពូលរបស់បន្ទប់
ជីមីនដកដង្ហើមធំព្រមទាំងសម្លឹងមើលជុំវិញខ្លួនទាំងជ្រួញចិញ្ចើម មុននឹងទប់ដៃងើបអង្គុយផ្អែកខ្នងនឹងបង្អែកគ្រែរបស់ខ្លួន ម្រាមដៃវែងស្រលូនលើកឡើងញីសៀតផ្កាខ្លួនតិចៗព្រោះតែមានអារម្មណ៍ថាឈឺក្បាល និងវិលមុខពេក ខណះពេលការចងចាំពីល្ងាចមិនទាន់រត់ចូលក្នុងការចងចាំរបស់គេនៅឡើយ ។*ក្រាក
ស្របពេលនោះទ្វារបន្ទប់ក៏បើកឡើងបង្ហាញអោយឃើញមនុស្សប្រុសមាឌធំទម្រង់មុខអាសុីកាត់អឺរុ៉បម្នាក់កាន់ថាសអាហារចូលមកក្នុងបន្ទប់ជីមីនដោយស្នាមញញឹម ធ្វើអោយជីមីនចាប់ផ្ដើមជ្រួញចិញ្ចើមមិនយល់ព្រោះតែមានតិចដងណាស់ដែលរីដេនលើកអាហារមកអោយគេដល់បន្ទប់ ព្រោះបើបែបនេះទាល់តែជីមីនឈឺតែប៉ុណ្ណោះ ចុះពេលនេះ?
« ភ្ញាក់ហើយឬអាល្អិត? »សម្លេងរីដេនបន្លឺឡើងដាស់អារម្មណ៍អោយជីមីនភ្ញាក់ចេញពីការគិតមកវិញនិងសម្លឹងមុខនាយដោយការសម្លក់តិចៗ ដោយតែពាក្យថាអាល្អិត វាដូចជាកូនក្មេង។ ហើយគ្រប់ពេលដែលនាយហៅជីមីនអាល្អិតគឺនៅពេលដែលជីមីនឈឺព្រោះតែជីមីនមិនអាចមើលថែខ្លួនឯងបានបណ្ដោយអោយជំងឺវាយលុកបានដោយមិនដឹងខ្លួន វាប្រៀបដូចជាកូនក្មេងដែលមានម្ដាយចាំមើលការខុសត្រូវមុខក្រោយ។
« ខ្ញុំកើតអី? » ត្រឹមប៉ុណ្ណឹងជីមីនដឹងហើយថាខ្លួនពិតជាឈឺពិតមែន ប៉ុន្តែដោយមិនចង់ប្រើខួរក្បាលគិតនាំឈឺទើបសួរគេយកតែម្ដង ណាមួយក៏មិនសូវជាចាំណាស់ណាដែរ។
« ដួលសន្លប់នៅក្បែរគ្រែ បើបងមកមិនទាន់មិនហ៊ានស្រមៃទេថាយ៉ាងម៉េច! »ស្របសម្ដីនាយក៏ដាក់ថាសអាហារទៅលើតុក្បែរ
« បើស្លាប់ក៏ធូរដែរ! » ជីមីនតបវិញដូចជាគ្មានរឿងអ្វីកើតឡើង
« ន៎ែ,កុំសម្ដីធ្លោះពេកឈឺតែប៉ុណ្ណឹងអ្នកមីងបារម្ហស្ទើរស្លាប់ហើយចុះទម្រាំជីមីនស្លាប់មែនមិនហ៊ានស្រមៃទេថាសភាពអ្នកមីងទៅជាយ៉ាងណា! » រីដេនបន្លឺឡើងភ្លាមៗទាំងខាំមាត់ខ្នក់ខ្នាញ់នឹងក្មេងល្អិតដែលសម្ដីធ្លោះគ្រប់ពេលទាំងដែលធាតុពិតវាខុសពីសម្ដីនេះដាច់
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin