ជម្នះស្នេហ៍ក្បែរកាយ//ភាគទី25
____________« សួស្ដីលោកកាង! » សម្លេងក្រល៎បន្លឺឡើងព្រមទាំងងើបឈរដើម្បីគោរពដល់មនុស្សវ័យចំណាស់ជាងខ្លួនដែលទើបនឹងចូលមកក្នុងបន្ទប់វីអាយភីដែលមានគ្នាតែបួននាក់ ងាយស្រួលក្នុងការនិយាយការងារ
« សួស្ដី » លោកកាងដែលមានអាយុប្រហែលជាហាសិបឆ្នាំជាងបន្លឺឡើងតបវិញដោយទឹកមុខស្មើរដោយក្នុងចិត្តកំពុងលួចឆ្ងល់ព្រោះក្នុងបន្ទប់នេះមានដល់ទៅបីនាក់ ម្នាក់ជា
រីដេន ម្នាក់ទៀតជាជុងហ្គុកដែលគាត់ស្គាល់ថាជាកូនប្រុសតែម្នាក់របស់លោកចន និងម្នាក់ទៀតទេជានាយឧត្តមសេនីយ៍« ខ្ញុំជានាយឧត្តមសេនីយ៍នៃប្រទេសកូរ៉េ ចំណែកពួកគេលោកប្រហែលជាស្គាល់ហើយ! » នាយឧត្តមសេនីយ៍ដែលមានវ័យប្រហែលខ្ទង់សាបសិបបន្លឺឡើងណែនាំខ្លួនព្រមទាំងលើកកាតមកបញ្ជាក់ ហើយក៏ចង្អុលទៅកាន់រីដេននិងជុងហ្គុក ដើម្បីអោយគាត់បានស្គាល់
« ពួកលោកមានការអ្វីជាមួយខ្ញុំមែនទេ? » គាត់សួរនៅពេលដាក់ខ្លួនអង្គុយហើយព្រមទាំងសម្លឹងមើលពួកគេដោយទឹកមុខចម្ងល់ ដែលសុខៗពួកគេស្រាប់តែណាត់គាត់មកទីនេះ គាត់ស្មានតែដៃគូថ្មីចង់សហការតា៎ស មានឯណាសុទ្ធតែកំពូលៗ
« ត្រូវហើយ! ហើយក៏សំខាន់ណាស់ដែរ! » ម្ដងនេះជារីដេនជាអ្នកតប គេតបដោយស្នាមញញឹមស្រាលទៅកាន់គាត់ ធ្វើអោយគាត់មានអារម្មណ៍កាន់តែមិនស្រួល
« ខ្ញុំមានពេលមិនយូរទេ! » គាត់តបទាំងព្យាយាមធ្វើធម្មតា ទាំងក្នុងចិត្តកំពុងភ័យព្រួយពីអ្វីដែលខ្លួនបានប្រព្រឹត្តិ
« មិនអីទេព្រោះវីឌីអូដែលខ្ញុំចង់អោយលោកមើលតែពីរទៅបីនាទីប៉ុណ្ណោះ! » លោកនាយឧត្តមសេនីយ៍ដែលមានឈ្មោះថាគីម សុកជីនតបដោយកំពុងចុចកំព្យូទ័ររបស់ខ្លួន
« វីឌីអូអ្វី?ខ្ញុំស្មានតែលោកមានគំនិតចង់ចូលរួមសហការណ៍ជាមួយក្រុមហ៊ុនខ្ញុំ! » លោកកាងបន្លឺឡើង
« ខ្ញុំមានហ៊ុនក្នុងក្រុមហ៊ុនផ្សេងច្រើនគួរសម តែមិនមែនជាក្រុមហ៊ុនរបស់លោក! »នាយឧត្តមសេនីយ៍គីមតបវិញធ្វើអោយលោកកាងនិយាយមិនចេញបានតែសើចក្នុងបំពង់.ក.ដោយក្នុងចិត្តឆេះឆួលតិចតួច
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin