Note : រឿងហ្នឹងពីដើមទៅវារាងសុាំអានទៅឆាប់ធុញបន្ដិចហើយសូម្បីខ្ញុំអ្នកសរសេរក៏ធុញដែរ។
___________
ជាច្រើនម៉ោងគន្លងផុតទៅពេលថ្ងៃរសៀលក៏គន្លងផុតចូលមកដល់ពេលប្រលប់ដែលមេឃក៏ចាប់ផ្ដើមប្រែពណ៍ភាពងងឹតក៏ចូលមកជំនួសថ្ងៃរះម្ដង។អ្នកបម្រើគ្រប់គ្នាដែលនៅក្នុងផ្ទះត្រកូលចនកំពុងស្វាតស្វែងញាប់ដៃញាប់រៀបចំតុអាហារបំពាក់ភ្លើងពណ៍លម្អនៅសួនច្បារខាងក្រោយផ្ទះដើម្បីធ្វើវិធីជប់លៀងខ្នាតតូចមួយតាមសម្ដីរបស់ម្ចាស់ផ្ទះ។តែតាមពិតគម្រោងការណ៍នេះមិនមែនជារបស់ជុងហ្គុកអ្នករៀបចំនោះទេផ្ទុយទៅវិញវាជាគម្រោងដែលថេយ៉ុងបានរៀបចំនឹងស្នើរសុំអោយជុងហ្គុកជាអ្នករៀបចំចំណែកគេជាអ្នករាប់រងការអាហារការរៀបចំមួយពេលនេះទាំងអស់ដើម្បីទទួលមិត្តភក្តិសម្លាញ់ដែលបែកគ្នាយូរត្រឡប់មកកាន់ទឹកដីកំណើតវិញ ទោះបីជាជុងហ្គុកប្រាប់ថាមិនចង់ធ្វើវាក៏ថេយ៉ុងមិនព្រមថែមទាំងបញ្ចូនម្ហូបអាហារមកកាន់ផ្ទះគេអោយអ្នកបម្រើរៀបចំរួចជាស្រេចទៀត។រីឯម្ចាស់ផ្ទះដល់ដំណាក់កាលនេះហើយក៏ប្រកែកមិនបានមានតែបណ្ដោយតាមដំណើរក្នុងពេលវេលានេះជុងហ្គុកនិងរីដេនក៏
កំពុងអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវ
ដល់ធំ។« ពេលល្ងាចគ្មានពេទ្យមកពិនិត្យលោកប៉ា ម្ដងទៀតទេហ៎េស? »ភ្លាមៗជុងហ្គុកក៏ ចោទសួរឡើងព្រោះតែនេះម៉ោងប្រាំពីរយប់ហើយនៅមិនទាន់ឃើញមានពេទ្យឯណាមក ពិនិត្យមើលអាការៈប៉ារបស់គេទៀតនោះទេ
« គឺមានប៉ុន្ដែប្រហែលជាថ្ងៃនេះមន្ទីរពេទ្យរវល់ហើយទើបជីមីនមកយឺត! »រីដេនគិតបន្ដិចសឹមតបវិញដោយសារតែជាប្រចាំជីមីននឹងមកដល់នៅម៉ោងប្រាំមួយល្ងាចឬលើសនេះបន្ដិចតែថ្ងៃនេះងងឹតណាស់ទៅហើយមិនទាន់ឃើញមកទៀត នាយក៏មិនច្បាស់ថាជីមីនរវល់ឬក៏មកពីមូលហេតុផ្សេង។
« បងត្រូវជាអ្វីនឹងពេទ្យម្នាក់នោះ? »លឺសម្ដីហៅគ្នាស្និតស្នាលយ៉ាងទម្លាប់មាត់របស់រីដេនធ្វើអោយជុងហ្គុកមិនអស់ចិត្តនឹងទំនាក់ទំនងគេទាំងពីរទើបសួរម្ដងទៀតដោយកែវភ្នែកមានចម្ងល់សម្លឹងមុខបងប្រុសជីដូនមួយមិនដាក់។
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin