ep1

821 61 6
                                    

ជម្នះស្នេហ៍ក្បែរកាយ//ភាគទី1

   * ថ្ងៃថ្មី

         ដំណើរមាំអមជាមួយរាងកាយសង្ហាដើរចេញពីក្នុងបន្ទប់គេងរបស់ខ្លួន កែវភ្នែកមាំនឹងធឹងសម្លឹងមើលម៉ោងតាមនាឡិកាក៏ឃើញថាវាម៉ោង8ព្រឹកបាត់ទៅហើយ
យប់មិញប្រហែលជារវល់ពិនិត្យមើលការងារយប់ជ្រៅពេកទើបគេងខកបែបនេះ

« អូ,កូនជុងភ្ញាក់ហើយឬ?ញាំអាហារទេម៉ាក់បានរៀបចំអោយកូនរួចរាល់ហើយ »គ្រាន់តែចុះមកដល់ខាងក្រោមក៏ទទួលបានសំនួរពីអ្នកម៉ាក់ដែលកំពុងនៅផ្ទះបាយភ្លាម

« អត់ទេម៉ាក់,ថ្ងៃនេះខ្ញុំចង់ទៅញាំនៅខាង
ក្រៅហើយក៏ចង់ទៅអើតមើលក្មេងខ្លះដែរ »នាយតបទៅវិញដោយស្នាមញញឹមស្រាលដាក់ម៉ាក់របស់ខ្លួន ហើយក្មេងដែលថានោះជា
ឈីងនេះឯង។

« យ៉ាងម៉េចឈប់ចង់ឈ្នះហើយហ៎? »ម៉ាក់របស់នាយនិយាយដោយញញឹមបញ្ឈឺកូនប្រុសរបស់ខ្លួន

« ខ្ញុំមិនដែលចង់ឈ្នះនាងស្រាប់ហើយម៉ាក់ »

« បើអញ្ចឹងប្រញាប់ទៅចុះ,ថ្ងៃណាស់ដែលហើយពេលនេះ »

« បាទម៉ាក់,កូនទៅសិនហើយ... »ស្របសម្ដីគេក៏អោនលាគាត់បន្ដិចទើបដើរចេញទៅ

« ប្រយ័ត្នប្រយែងតាមផ្លូវណាកូន.. »គាត់ស្រែកផ្ដែផ្ដាំទាំងអោបដៃចូលគ្នាក្រវីក្បាលហួសចិត្តនឹងកូនប្រុសតែក៏សប្បាយចិត្តដែលគេមិនចង់យកឈ្នះឈីង,តែថាម្សិលមិញទើបតែនិយាយទេថាម្ដងនេះបើឈីងមិននិយាយរកគេមុនគេក៏មិននិយាយរកឈីងមុនដូចគ្នា,ចុះនេះជាស្អីវិញទៅ?ប្រលឹមមិនទាន់ក៏ស្វាតស្វែងទៅរកនាងភ្លាម!! សម្ដីគេទុកចិត្តមិនបានពិតមែន.. ។

តាមផ្លូវ *

    ជុងគុកបើកឡានចេញមកទាំងដៃនៅចុចខលទៅនាងល្អិតឈីងជាប់ដៃមិនរបូតជាមួយទឹកមុខតានតឹង តែទោះជាខំចុចច្រើនដងយ៉ាងណាក៏គ្មានការឆ្លើយតបមកវិញគឺបែបនេះតាំងតែពីយប់ទើបធ្វើអោយគេបារម្ហបន្ដិចបន្ដួចព្រោះនាងមិនដែលបែបនេះទេខឹងខ្លាំងយ៉ាងណាក៏ខលទៅទទួលដែលតែម្ដងនេះសូម្បីតែសារ ខលទៅយ៉ាងណាក៏មិនទទួលទើបដាច់ចិត្តទៅរកដល់ខុនដូរតែម្ដង។ ម្យ៉ាងទៀតនាងក៏នៅខុនដូរតែម្នាក់ឯងទៀតបើមានរឿងអីចប់មិនខានទេ

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now