part 7

618 79 7
                                    

        ជម្នះសេ្នហ៏ក្បែរកាយ//ភាគទី7
___________
« ខ្ញុំនៅក៏បាន! »ជីមីនឆ្លើយយ៉ាងលឿនដោយលួចដៀងភ្នែកញញឹមគែមមាត់បញ្ឈឺឈីងហើយក៏រឹតតែពេញចិត្តពេលឃើញទឹកមុខមិនសុខចិត្តរបស់នាងតូចដែលកំពុងខាំមាត់ក្ដាប់ដៃក្ដាប់ជើងពោរពេញដោយកំហឹងក្នុងទ្រូង។គេមិនចង់នៅប៉ុន្មាននោះទេព្រោះមិនចង់ឃើញមុខរបស់ជុងហ្គុកប៉ុន្ដែបើជ្រួលជាវត្តមានរបស់គេធ្វើអោយនាងតូចឈីងមិនសុខចិត្តគេនៅក៏បានក៏ចង់ឃើញទឹកមុខធ្វើអ្វីមិនបានដូចចិត្តរបស់នាង...

« តោះអញ្ចឹងអ្នកបម្រើប្រហែលរៀបចំរួចរាល់ហើយ! »ថេយ៉ុងបន្លឺឡើងដោយស្នាមញញឹមនឹងនាំគ្នាចេញទៅរកតុអាហារមានភ្លើងកំពូលបំភ្លឺជាលំអនៅសួនច្បារខាងក្រោយផ្ទះ។ម្នាក់ៗសុទ្ធតែមានអារម្មណ៍សប្បាយរីករាយនិងធម្មតាខុសតែនាងតូចស៊ូឈីងនេះដែលមិនសុខចិត្តព្រោះនាងកំពុងមានអារម្មណ៍ថាមានអ្នកកំពុងតាមបំបែកនាងចេញពីជុងហ្គុក...

   ក្រោយពេលមកដល់គ្រប់គ្នាក៏ចូលតុរាងៗខ្លួនដោយជីមីននៅអង្គុយចន្លោះកណ្ដាលថេយ៉ុងនិងរីដេនដែលជុងហ្គុកអង្គុយទល់មុខជីមីននិងឈីងអង្គុយជាប់ដៃជុងហ្គុកមិនរបេះទៅណា។គ្រប់គ្នាក៏នាំគ្នាញាំនិងនិយាយគ្នាលេងសើចសប្បាយតែបើសង្គេតអោយយូរទៅដូចជាអ្នកនិយាយលេងច្រើនមានតែថេយ៉ុងមួយនេះឯង...

« ញាំស្រាទេ?លឺថាស្រានេះឆ្ញាញ់ណាស់ទើបចង់សាក! »ញាំរាងតឹងពោះបន្ដិចហើយទើបថេយ៉ុងលើកស្រាមួយដករាងវែងចេញមកបង្ហាញទៅកាន់អ្នករួមតុ

« ទំនងណាស់បងថេយ៍! »ហើយអ្នកនាងស៊ូឈីងនេះឯងដែលចាប់ចិត្តដំបូងគេ

« ឈីងចង់ញាំមែនទេ? »ថេយ៉ុងសួរ

« ហុឹម,ជុងបងអោយអូនញាំទេ? »នាងងក់ក្បាលតែក៏មិនភ្លេចចោទសួររាងក្រាស់ជាមុនសិនដែរ

« តាមចិត្តអូន! »ជុងហ្គុកឆ្លើយទើបថេយ៉ុងហ៊ុចស្រាមួយកែវមកអោយនាងតូច

« ចុះឯងជុងហ្គុក ផឹកស្រាកើតទេ? »ថេយ៍

« ហេតុអ្វីមិនកើត? »ជុងហ្គុក

« ភ្លេចទៅថាពេលនេះឯងក្លាយជាមនុស្សទូទៅដូចជាគេឯងហើយ! »នាយអស់សំណើចនឹងសម្ដីខ្លួនទើបចាក់ស្រាអោយជុងហ្គុកហើយអ្នកបន្ទាប់គឺជារីដេន

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now