ជម្នះស្នេហ៍ក្បែរកាយ//ភាគទី20
________________
*New day« ចូលមក! » សម្លេងគោះទ្វារបន្លឺឡើងមុននឹងសម្លេងក្រល៎របស់ម្ចាស់បន្ទប់ឆ្លើយអនុញ្ញាតទៅកាន់អ្នកដែលរងចាំនៅមុខទ្វារបន្ទប់របស់គេ ចំណែកអ្នកខាងក្រៅលឺពាក្យអនុញ្ញាតហើយក៏ប្រញាប់នឹងបើកទ្វារចូលមក។ ជុងហ្គុកងើបមុខឡើងពីឯកសាររបស់ខ្លួននៅពេលអ្នកខាងក្រៅចូលមក ហើយក៏ភ្ញាក់ផ្អើលបន្ដិចបន្ដួចពេលដឹងថាជាប៉ារបស់ឈីងដែលត្រូវជាពូ
បង្គើតរបស់គេ គេក៏ងើបឈរជាការគួរសមចំពោះគាត់« អ៊ូ លោកពូ! »
« ពូរំខានឬអត់? » គាត់ចូលមកដោយញញឹមញឹមៗដាក់មនុស្សចំពោះមុខមុននឹងដាក់ខ្លួនអង្គុយលើកៅអីទល់មុខធ្វើការរបស់ជុងហ្គុក
« អត់ទេ,ពូមានអ្វីឬ? » រាងក្រាស់ក្រវីក្បាលបដិសេដដោយដាក់ខ្លួនអង្គុយចុះវិញដូចគ្នា
« ពូមកដល់ទីនេះហើយក៏ចង់និយាយរឿងខ្លះជាមួយឯងអោយរួច! » គាត់សម្លឹងមុខសង្ហារបស់ជុងហ្គុកចំៗដោយពាក្យសម្ដីម៉ត់ចត់ គាត់មកទីនេះដើម្បីប្រជុំហើយក៏ឆ្លៀតចូលមកនិយាយជាមួយជុងហ្គុកតែម្ដងទៅ។
« រឿងអ្វីទៅ? » ចិញ្ចើមក្រាស់ជ្រួញចូលគ្នាបន្ដិចពេលលឺសម្ដីរបស់គាត់ហើយក៏ញញឹមតិចៗសួរបកទៅគាត់វិញ
« គឺរឿងឯងជាមួយកូនឈីង! »
« ..... » ជុងហ្គុកស្ងាត់មាត់ពេលលឺសម្ដីរបស់គាត់ហើយ ត្រឹមប៉ុណ្ណេះគេដឹងហើយថាគាត់ចង់និយាយពីអ្វី ហើយគេក៏មិនចង់តបតបែបណាដែលទើបអង្គុយស្ងៀមរងចាំអោយគាត់និយាយអោយអស់តែម្ដងមក
« ពូយល់ថាពួកឯងទាំងពីរភ្ជាប់ពាក្យយូរហើយក៏ដល់ពេលត្រូវគិតគូររឿងរៀបការម្ដងហើយ ណាមួយម្នាក់ៗក៏អាយុច្រើនៗអស់ហើយ
ដែរ! » គាត់សម្លឹងមុខជុងហ្គុកមួយសន្ទុះសឹមបន្លឺឡើងពីគោលបំណងចំបងរបស់គាត់ទៅកាន់ក្មួយប្រុសដែលត្រូវជាអនាគត់កូនប្រសាររបស់គាត់ យប់មិញឈីងមករំអុកគាត់អោយមកជួយនិយាយជាមួយជុងហ្គុករឿងរៀបការនេះព្រោះនាយមិនដែលគិតគូររឿងរៀបការជាមួយនាងឡើយ ណាមួយគាត់ផ្ទាល់ក៏ទ្រាំតទៅទៀតលែងបានដែរ វាយូរគួរសមហើយដែលគាត់បណ្ដែតបណ្ដោយអោយជុងហ្គុកកាន់កាប់ក្រុមហ៊ុនមួយនេះ។
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Historia Cortaរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin