ជម្នះស្នេហ៍ក្បែរកាយ// ភាគទី26
_____________
« ចាំបងយូរឬអត់?! » សម្លេងស្រទន់បន្លឺឡើងខណៈពេលរាងកាយតូចចូលមកដល់ខាងក្នុងឡាន ស្នាមញញឹមក៏មានទៅជីមីន« ជិតមួយម៉ោងណាបងគិតថាមួយភ្លេតមែនទេ? » ដៃតូចៗទាញខ្សែក្រវ៉ាត់មកពាក់ហើយក៏តបវិញដោយទឹកមុខមិនស្រស់ ថ្ងៃនេះមិនបានទៅធ្វើការហើយជុងហ្គុកក៏បបួលគេទៅជាមួយតែមិនដឹងទៅណាទេ គេខំធ្វើខ្លួនចាំពីម៉ោងដប់ឥលូវម៉ោងជិតដប់មួយហើយបានជុងហ្គុកមកទទួលគេ។
« សុំទោសបងរវល់បង្ហើយការងារ!ចាំមកវិញបងនឹងប៉ះប៉ូវអោយ! » ជុងហ្គុកញញឹមសម្លឹងមុខជីមីនដោយកែវភ្នែកស្រទន់ហើយក៏បន្លឺឡើងមុននឹងអោនទៅថើបថ្ពាល់រលោងមួយដង្ហើមព្រោះតែខ្នាញ់នឹងទឹកមុខង៉ក់ងរហ្នឹងពេក
« មិនចង់បានទេ! » ជីមីនបន្លឺឡើងនៅពេលរាងក្រាស់ដកមុខចេញវិញមុននឹងគេក៏បញ្ឆេះឡានបើកចេញទៅ
« តែបងចង់ប៉ះប៉ូវអោយអូន! » ស្របសម្ដីរាងក្រាស់ក៏ងាកមកញញឹមនិងញាក់ចិញ្ចើមដាក់រាងតូចដោយមានល្បិច ហើយក៏ត្រូវជីមីនសម្លក់ព្រោះយល់ពីន័យរបស់នាយ មានអីក្រៅពីចាប់អោបថើបក្រញិចគេទៅ
« យើងទៅណា? » ដោយមិនចង់នៅក្នុងស្ថានភាពនេះយូរជីមីនក៏ប្ដូរប្រធានបទវិញ
« ទៅបុស្ដ៍ប៉ូលីស ចេញមកវិញសឹមទៅញាំអាហារថ្ងៃត្រង់! »
« ហេតុអ្វីចាំបាច់នាំអូនទៅដែរ? » រាងតូចសួរឡើងព្រោះថាគេទៅប្រហែលជានិយាយរឿងផែនការរបស់គេហើយ ហើយហេតុអ្វីត្រូវយកខ្លួនទៅអង្គុយស្ដាប់ពីផែនការដែរ មិនខ្លាចគេធ្វើអោយបែកធ្លាយទេ។
« មកពីអូនជាមនុស្សសំខាន់របស់បង! » លឺសម្ដីជីមីនសួរខ្លួនហើយជុងហ្គុកក៏ញញឹមឡើងហើយក៏ឆ្លើយតបទៅវិញយ៉ាងរហ័ស តែមិនដឹងថាយ៉ាងម៉េចទើបជីមីនសម្លក់មុខគេ ទើបនាយបន្ដដោយអស់សំណើច បើតាមគេដឹងអោយតែជីមីនអៀនចូលចិត្តណាស់អាសម្លក់បន្លំស្នាមញញឹមហ្នឹង
« ចូលចិត្តសម្លក់បងម្លេះ បងធ្វើអីខុស
ហុឹម? »« ប្រយ័ត្នគូរដណ្ដឹងបងដឹងទៅ! » ជីមីនក៏អស់សំណើចនឹងសម្ដីជាមួយទឹកមុខមិនដឹងខ្យល់អ្វីរបស់ជុងហ្គុកសឹមតបទៅវិញដោយវាយស្មាធំមួយដៃស្រាល
![](https://img.wattpad.com/cover/309476988-288-k239546.jpg)
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Historia Cortaរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin