ជម្នះស្នេហ៍ក្បែរកាយ // ភាគទី16+17
_________________
នៅលើដងវិថីយ៉ាងស្រស់ស្អាតនៃទីក្រុងសេអ៊ូលនាពេលព្រឹកប្រលឹមកំពុងបង្ហាញអោយឃើញពីឡានទំនើបជាច្រើនកំពុងបើកបរលើផ្លូវដល់ធំឆ្វាច់ឆ្វែង ក្នុងនោះក៏មានឡាន របស់រាងសង្ហាជុងហ្គុកផងដែរ ដែលនាយកំពុងតែធ្វើដំណើរមកជាមួយជីមីនបន្ទាប់ពីចេញពីជាយក្រុងមកវិញ ។ តាមពិតជីមីនចង់ជិះឡានក្រុងមកជាមួយក្រុមការងារទេតែជុង
ហ្គុកយើងហ្នឹងមិនព្រមនៅអង្វរលន់ទួលអោយជីមីនជិះជាមួយគេ ហើយជីមីនក៏បដិសេដ
មិនបានទើបមកជាមួយគេតែម្ដងទៅ។« ជីមីនចូលញាំអាហារពេលព្រឹកសិនទេ? » ជុងហ្គុកសួរឡើងកាត់បរិយាកាសស្ងប់ស្ងាត់ព្រោះថាងើបចេញមកតាំងពីប្រលឹមមកដល់សេអ៊ូលនេះប្រហែលជាម៉ោងប្រាំពីរហើយ អាហារពេលព្រឹកក៏មិនទាន់បានញាំដែរ ក្រែងលោ៎ជីមីនឃ្លាន។ ចំណែកអ្នកដែលត្រូវគេសួរក៏បែរមុខចេញពីទេសភាពក្រៅឡានមកសម្លឹងមុខរបស់ជុងហ្គុកដែលកំពុងញញឹមសម្លឹងមុខខ្លួនបន្ដិចហើយក៏បែរទៅវិញ
« អត់ទេខ្ញុំមិនទាន់ឃ្លាន! » រាងតូចគិតបន្ដិចនឹងសំនួររបស់គេសឹមតបវិញដោយក្រវីក្បាលបដិសេដព្រោះតែខ្លួនមិនទាន់ឃ្លាន ជុងហ្គុកក៏ងក់ក្បាលតិចៗនឹងសម្ដីរបស់គេ
« ថ្ងៃនេះមិនទៅធ្វើការទេត្រូវអត់? » ជុងហ្គុកសួរបន្ដ
« ហុឹម គេអោយសម្រាកមួយថ្ងៃ! »
« ខ្ញុំមើលទៅការងារនេះហត់ខ្លាំងណាស់ ហេតុអ្វីបានជាជីមីនចង់ធ្វើវា? » ជុងហ្គុកងក់ក្បាលតិចៗនឹងសម្ដីជីមីនហើយក៏ចោទសួរបន្ដរកទំនុកនិយាយជាមួយអោយបានកាន់តែច្រើន មិនដឹងថាមកពីអ្វីតែនាយមានអារម្មណ៍ថាចង់និយាយជាមួយជីមីនអោយបានច្រើន ចង់យល់ពីជីមីន។
« ដោយសារតែស្រលាញ់ហើយខ្ញុំចង់ជួយមនុស្សគ្រប់គ្នាអោយជៀសផុតពីជំងឺនិងបន្ដរស់នៅជាមួយមនុស្សដែលពួកគេស្រឡាញ់! »រាងតូចស្ងាត់បន្ដិចពេលលឺសម្ដីរបស់គេសឹមតបវិញពីគោលបំណងរបស់ខ្លួនដែលចង់ធ្វើជាពេទ្យ
« ត្រូវហើយការដែលបាត់បង់មនុស្សជាទីស្រលាញ់វាឈឺចាប់ណាស់! »
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
القصة القصيرةរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin