ភាគទី22

678 120 10
                                    

ជម្នះស្នេហ៍ក្បែរកាយ // ភាគទី22
__________
រាងកាយមាំអង្គុយលើកៅអីធំក្នុងបន្ទប់ធ្វើការខ្លួនដោយទឹកមុខមិនល្អជារឿយៗគេយកដៃញីកញ្ចឹង.ក.ដែលចុករោយបណ្ដាលមកពីការគេងលើឥដ្ឋពេញមួយយប់។ កាលពីយប់មិញបន្ទាប់ពីគេបាត់បង់ស្មារតីទៅគឺគេនៅសន្លប់កន្លែងនោះដដែរពេញមួយយប់ រហូតដល់នាយភ្ញាក់ឡើងដោយខ្លួនឯងហើយក៏ត្រូវមកធ្វើការ ពេលនេះខ្លួនក៏ទ្រោមក្បាលក៏ឈឺ ការងារនៅនឹងមុខក៏ច្រើន រឿងផ្ទាល់ខ្លួនក៏រញេរញ៉ៃ មានអារម្មណ៍ថាជីវិតគេដូចជាដុនដាបដល់ហើយ។

*តុក តុក

« ចូលមក! » សម្លេងគោះទ្វារបន្លឺឡើងជុង
ហ្គុកក៏អនុញ្ញាតអោយអ្នកខាងក្រៅចូលមក

« ចាហ្វាយ!លោកថេយ៉ុងចង់ជួប! » ទ្វារបើកឡើងហើយក៏ឃើញជំនួយការខ្លួនចូលមកមុននឹងបន្លឺឡើងមកកាន់នាយ

« អោយគេចូលម- » ជុងហ្គុកតបទៅវិញមិនទាំងចប់ផងរាងក្រាស់ខ្ពស់ក៏បើកទ្វារចូលមកតែម្ដងទាំងទឹកមុខមិនសូវជាល្អប៉ុន្មាន

« ជុងហ្គុក! »

« ចេញទៅវិញចុះ! » ឃើញបែបនេះនាយក៏អោយកូនចៅចេញទៅវិញ ដើម្បីនិយាយរឿងផ្ទាល់ខ្លួនជាមួយមិត្តភក្តិ

« បាទចាហ្វាយ! »

« មានការអីមែនទេបានជាមករកយើងទាំងប្រលឹម! » ឃើញថាកូនចៅទៅបាត់ទៅជុងហ្គុកក៏បែរមករកមិត្តភក្តិខ្លួនដែលឈរនៅមុខតុធ្វើការគេទាំងមុខមិនរីកវិញ

« លឺថាការចងចាំរត់ចូលខួរវិញហើយ?មិនទៅរកយើងទេ? » ថេយ៉ុងសួរបញ្ឈឺដោយលើកចិញ្ចើមដាក់មិត្តរបស់ខ្លួន ព្រោះលើកមុនជុងហ្គុកទៅរកគេហើយកុហក់គេថាចងចាំឡើងវិញ ដល់ពេលចងចាំវិញមែនមិននឹកនាដល់គេបន្ដិចសោះ។

« ថីឯង? » ជុងហ្គុកជ្រួញចិញ្ចើមសួរទាំងមិនយល់នឹងសម្ដីរបស់ថេយ៉ុង ហើយក៏មិននឹកស្មានថាគេដឹងលឿនបែបនេះដែរ។

« ឯងចងចាំវិញហើយឯងក៏ធ្វើចរឹកបែបហ្នឹងមែនទេ? » ថេយ៉ុងជ្រត់តុមុខខ្លួនមួយទំហឹងហើយក៏រាងតម្លើងសម្លេងទៅកាន់ជុងហ្គុកដែលអង្គុយស្ងៀមនៅចំពោះមុខគេ ក្រោយពីដឹងថាជុងហ្គុកចងចាំវិញហើយទៅរករឿងជីមីនគេមួរម៉ៅមែនទែន គេសង្ឈឹមថាពេលជុងហ្គុកចងចាំឡើងវិញគេនឹងបានអធិប្បាយនូវរឿងគ្រប់យ៉ាងប្រាប់ទៅជុងហ្គុកជាមុនសិន ចុងក្រោយក៏បែបនេះដដែរ។

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now