ភាគទី5

598 65 5
                                    

   ជម្នះស្នេហ៍ក្បែរកាយ//ភាគទី5
_________
      រីដេនត្រឡប់មកក្នុងផ្ទះវិញបន្ទាប់ពីជីមីនចេញទៅឡានទៅផុត។នាយដើរចូលមកក៏ប្រទះឃើញរាងកាយមាំរបស់ជុងហ្គុកកំពុងអង្គុយនៅលើកៅអីក្នុងតុបាយជាមួយនិងឈីងរួចជាស្រេចទើបគេចូលទៅអង្គុយតាមក្រោយទល់មុខនឹងជុងហ្គុកឯឈីងអង្គុយឆ្វេងដៃជុងហ្គុក។ បន្ទាប់ពីនោះអ្នកបម្រើក៏ចាប់ផ្ដើមធ្វើតួនាទីខ្លួនបម្រើបាយបម្រើទឹកដល់ចាហ្វាយ

« និយាយអញ្ចឹងជុងហ្គុកឯងចង់ចូលក្រុមហ៊ុននៅថ្ងៃណា? »ស្របពេលអង្គុយរងចាំអ្នកបម្រើដួសបាយនិងលើកអាហារមិនទាន់រួចរាល់រីដេនក៏ឆ្លៀតពេលសួរប្អូនប្រុសពីការចូលគ្រប់គ្រងក្រុមហ៊ុនរបស់គេ។

« ថ្ងៃនេះតែម្ដងបងគិតយ៉ាងម៉េចដែរ? »ជុងហ្គុកសញ្ចឹងគិតបន្ដិចទើបតបវិញដោយសួរយោលបល់ពីបងប្រុសជីដូនមួយដែលជាអ្នកគ្រប់គ្រងការខុសត្រូវជំនួសគេមករហូត។

« មិនគិតសម្រាកខ្លះសិនទេហ៎េស?ចូលថ្ងៃស្អែកក៏មិនទាន់ហួសពេលដែរ! »រីដេនផ្ដល់យោលយល់ដោយសារនាយទើបតែមកដល់យប់មិញថ្ងៃនេះក៏ចង់ចូលមើលការខុសត្រូវតែម្ដង

« មិនអីទេខ្ញុំសម្រាកបានពីយប់ច្រើនហើយណាមួយនៅផ្ទះក៏មិនដឹងធ្វើអ្វីដែរ! »ជុងហ្គុកក្រវីក្បាលបដិសេដព្រោះតែខ្លួនមិនចង់នៅផ្ទះទំនេរចោលនាយមកទីនេះក៏ដោយសារតែការងារអញ្ចឹងហើយទើបចង់ទៅមើលក្រុមហ៊ុនតែម្ដង កាន់តែឆាប់កាន់តែល្អ។

« តាមចិត្តឯងចាំបងរៀបចំអោយ! »រីដេនងក់ក្បាលតិចៗនឹងសម្ដីប្អូនប្រុសហើយក៏ចាប់ផ្ដើមទាញសមស្លាបព្រាមកចាប់កាន់ដើម្បីញាំអាហារពេលព្រឹក

« បាទ! »នាយញញឹមស្រាលដាក់រីដេនទាំងដែលពីមុនមកមិនធ្លាប់សោះដោយសារប្រុសម្នាក់នេះជាសត្រូវស្នេហារបស់គេប៉ុន្ដែពេលនេះចាំអ្វីមិនបានទើបគួរសមជាមួយដល់ថ្នាក់នេះ ក្រោយពីនិយាយហើយនាយក៏ទើបចាប់អារម្មណ៍នឹងនាងល្អិតក្បែរដៃដែលកំពុងអង្គុយឆ្គឹងអាហារក្នុងចានចុះឡើងមិនព្រមញាំទាំងទឹកមុខមើលមិនយល់« យ៉ាងម៉េចមែនទេឈីងអាហារមិនឆ្ញាញ់ឬ? »

« ប្រហែលជាមិនទាន់ទម្លាប់នឹងអាហារកូរ៉េហើយ! »នាងក្រមុំពេបមាត់សម្លឹងមុខសង្ហាម៉ក់ៗមុននឹងឆ្លើយដោយទម្លាក់ទឹកមុខចុះ

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now