ជម្នះស្នេហ៍ក្បែរកាយ // ភាគទី18
___________
ត្របកភ្នែកក្រាស់បើកឡើងសន្សឹមៗដូចជាមិនទាន់សុាំងជាមួយពន្លឺភ្លើង.ស.ចាំងភ្នែកដែលជាមូលហេតុធ្វើអោយគេពិបាកក្នុងការបើកភ្នែកឡើងអោយស្រួលបួល ខណៈរាងកាយទាំងមូលដូចជាកំពុងស្ពឹកស្រពន់ឈឺសព្វកន្លែងធ្វើពិបាកក្នុងការកម្រើកខ្លួនជាខ្លាំង ។ ព្រឹកនេះអាចថាខុសពីព្រឹកធម្មតាដែលគេភ្ញាក់ដឹងខ្លួន រាល់ព្រឹកគ្រាន់តែបើកភ្នែកឡើងហើយក៏ងើបងូតទឹកសម្អាតខ្លួនស្លៀកពាក់ញាំអាហារទៅធ្វើការដោយគ្មានភាពទើសទាល់ តែព្រឹកនេះគេបើកភ្នែកឡើងដោយភាពលំបាកវេទនាត្របកភ្នែកធ្ងន់បើកមិនចង់រួច រាងកាយដែលរហ័សរហួនប្រែជាឈឺសព្វសាច់កម្រើកមិនកើត គ្មានកម្លាំងកំហែងខ្សោះល្វើតល្វើយបបូរមាត់ក្រៀមស្ងួត ក្បាលឈឺដូចជាមានគេយកដំបងមកវាយជាច្រើនដង ក្នុងទ្រូងដាក់ដូចជាថប់ៗយ៉ាងម៉េចមិនដឹង។បើពេលអស់មួយសន្ទុះធំទម្រាំតែជុងហ្គុកបើកភ្នែកស្រួលបួលឡើងវិញ។ កែវភ្នែកខ្មៅងងឹតសម្លឹងមើលពិដាន.ស.ស្ងាចខុសពីបន្ទប់គេ ក្លិនថ្នាំពេទ្យក៏ឈ្ងុយឈួលពេញច្រមុះ ចិញ្ចើមក្រាស់ជ្រួញឡើងដោយចម្ងល់ ហេតុអ្វីគេមកគេងស្ងៀមត្រឹងនៅទីនេះទៅវិញ។
*ក្រាក
« លោកភ្ញាក់ហើយឬ? » កំពុងតែស្ងុងនឹងការគិតរបស់ខ្លួនសម្លេងទ្វារបន្ទប់ក៏បើកឡើងបន្ទាប់មកសម្លេងតូចក៏បន្លឺឡើងដោយការភ្ញាក់ផ្អើលនិងសប្បាយចិត្តខណៈរាងកាយដែលក្រងដោយឯកសណ្ឋានពេទ្យដើរមកដល់គ្រែខាងស្ដាំរបស់ជុងហ្គុក
លឺសម្លេងដែលខ្លួនស្គាល់ហើយជុងហ្គុកក៏ងាកមករកប្រភពសម្លេងយឺតៗហើយក៏ប្រទៈជាមួយនឹងទឹកមុខតូចដែលមិនសូវជាស្រស់ស្រាយទោះបីជាគេកំពុងញញឹមស្រស់មកកាន់ខ្លួនក៏ដោយ តែទឹកមុខដែលពោរពេញដោយការព្រួញបារម្ហ ហត់ងើយ ស្លក់ខ្មៅក្រោមភ្នែកដូចជាមនុស្សមិនបានគេង ធ្វើអោយជុងហ្គុកដឹងថាគេកំពុងតែមានកង្វល់ក្នុងចិត្ត។
« អ្ហឹម! » ជុងហ្គុកក្រហឹមតិចៗដោយព្យាយាមកម្រើកខ្លួនតែនាយកាន់តែប្រឹងកម្រើកកាន់តែឈឺ
« កុំព្យាយាមកម្រើកអី!ញាំទឹកសិនទៅ! »
ជីមីនហាមពេលឃើញរាងក្រាស់ប្រឹងងើបឡើងហើយក៏ចាក់ទឹកលើតុអោយនាយផឹក ហើយជុងហ្គុកក៏ផឹកតាមសម្រួលព្រោះមានអារម្មណ៍ថាស្អក.ក.ខ្លាំង
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Cerita Pendekរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin