ep3

548 70 10
                                    

      ជម្នះស្នេហ៍ក្បែរកាយ‼️ភាគទី3

       នៅមុខផ្ទះចនពេលនេះដូចជាអូរអរខុសពីសព្វដងអ្នកបម្រើគ្រប់គ្នាទាំងប្រុសទាំងស្រីប្រហែលជាដប់ប្រាំនាក់នាំគ្នាឈរត្រៀមត្រានៅមុខផ្ទះដល់ធំដូចជារងចាំទទួលអ្នកណាម្នាក់។កន្លងផុតប្រហែលប្រាំនាទីឡានទំនើបមួយក៏ប៉ោលសម្ដៅចូលមកបរិវេណផ្ទះដ៏ធំមួយនេះសន្សឹមៗមុននឹងបញ្ឈប់នៅចំមុខទ្វារផ្ទះតែម្ដង។ឡានមិនទាន់ទាំងឈប់វិលកង់ស្រួលបួលផងអង្គរក្សប្រុសពីរនាក់ក៏ប្រញាប់ប្រញាល់រត់ទៅបើកទ្វារឡានជូនចាហ្វាយដោយកាយវិការអោនលំទោន160ដឺក្រ។

  ទ្វារឡានបើកជំហរបានបន្ដិចមុននឹងស្បែកជើងតម្លៃថ្លៃទម្លាក់មកលើការ៉ូដែលក្រាលពេញមុខផ្ទះយ៉ាងស្រស់ស្អាតសឹមរាងកាយមាំសង្ហាជាអនាគតម្ចាស់ផ្ទះនេះចេញមកដោយរឹកពារថ្លៃថ្នូរសមជាអគ្គនាយកនៃសម្ពន្ធចន នាយប្រើស្នាមញញឹមស្រាលដាក់អ្នកបម្រើគ្រប់គ្នាដែលឈរអោនមុខទទួលគេមុននឹងងាកទៅសម្លឹងមើលមនុស្សស្រីដែលដើរមកកៀកដៃគេអម្បាញ់មិញ។

« ស្វាគមន៍ការត្រឡប់មកវិញអ្នកប្រុសតូច!! »សម្លេងអ្នកបម្រើបន្លឺឡើងស្របគ្នាដោយនៅតែរក្សាសភាពអោនមុខចុះដដែលធ្វើអោយអនាគតម្ចាស់ប្រុសក្រវីក្បាលដោយការមិនពេញចិត្តបន្ដិចបន្ដួចព្រោះតែនាយចូលចិត្តភាពសាមញ្ញាច្រើនជាងការអូរអរគគ្រឹកគគ្រេងមកឈរអមទទួលគេដូចជាស្ដេចបែបនេះទាំងដែលគេមានអាយុក្មេងជាងអ្នកបម្រើមួយខ្សែឬពាក់កណ្ដាលឯណោះ។

« បានហើយហើយជួយយកវ៉ាលីទាំងអស់ទៅកាន់បន្ទប់របស់ខ្ញុំផង!! »ជុងហ្គុកនិយាយឡើងដោយបូករួមជាមួយការបង្គប់បញ្ជាហើយអ្នកបម្រើក៏អោនគោរពដោយការដឹងលឺមុននឹងនាំគ្នាស្ទុះស្ទាលទៅរកវ៉ាលីចាហ្វាយនៅក្នុងគូទឡាន « អូរ,វ៉ាលីពណ៍ផ្កាឈូកទាំងពីរនោះយកទៅដាក់បន្ទប់ផ្សេងលឺទេ?ហើយរៀបចំអោយស៊ូឈីងផង!! »ជំហានជើងបម្រុងបោះមកមុខទៅហើយតែក៏នឹកឃើញរឿងនេះទើបបែរទៅបញ្ជាអ្នកបម្រើបន្ថែមក្រោមទឹកមុខមិនពេញចិត្តរបស់ស៊ូឈីងដែលជាគូរដណ្ដឹងរបស់គេ

« ហេតុអ្វីទៅបងជុង? »សម្លេងស្រួយនិយាយចេញមកដោយការងក់ងរនឹងជុងហ្គុក,ហេតុអ្វីមិនអោយនាងគេងបន្ទប់ជាមួយគេចាំបាច់គេងបែកបន្ទប់ធ្វើអីបើបន្ដិចទៀតគង់តែគេងបន្ទប់រួមដដែលនុះ??

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now