part8

732 86 8
                                    

         នៅក្នុងរានហាលក្នុងបន្ទប់មួយកំពុងបង្ហាញអោយឃើញរាងកាយតូចរបស់ជីមីនអង្គុយនៅលើតុមួយទាំងជ្រត់ចង្កាសម្លឹងមើលផ្ទៃមេឃធំល្វឹងល្វើយស្រោបទៅដោយផ្កាយរាប់លានដួងដែលជះចាំងពន្លឺចេញមកយ៉ាងស្រស់ស្អាត។ក្រោយពេលចេញពីផ្ទះជុងហ្គុកដោយមានរីដេនជួនមកហើយនាយក៏ត្រឡប់ទៅវិញជីមីនក៏បានញាំបាយជាមួយម៉ាក់ហើយក៏សម្អាតខ្លួនដើម្បីចូលសម្រាក ក៏ប៉ុន្តែដោយសារតែមិនអាចបិទភ្នែកគេងបានគេក៏មកអង្គុយលម្អែអារម្មណ៍នៅទីនេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធក្រែងអាចធ្វើអោយគេស្រស់ស្រាយបានវិញ។

« ហុឹម! »ជីមីនដកដង្ហើមធំជាលើកទីប៉ុន្មានមិនដឹងក្រោយពេលហេតុការណ៍កាលពីល្ងាចនៅតែលេចឡើងក្នុងការចងចាំរបស់គេជាពិសេសពាក្យសម្ដីរបស់ថេយ៉ុងដែលបានអោយគេដណ្ដើមយកជុងហ្គុកត្រឡប់មកវិញ។

   សារភាពអោយត្រង់ទៅទោះបីជាគន្លងហួសអស់រយះពេលប្រាំពីរឆ្នាំទៅហើយក្ដីក៏ប៉ុន្ដែចិត្តបេះដូងមួយនេះនៅតែចងចាំនិងស្រលាញ់ជុងហ្គុកជានិច្ច។តែប្រសិនបើអោយគេទៅដណ្ដើមជុងហ្គុកត្រឡប់មកវិញគេមិនធ្វើនោះទេព្រោះវាអាត្មានិយម គេមើលដឹងពេលនេះជុងហ្គុកកំពុងតែស្រលាញ់ឈីង។ដូច្នេះហើយគ្មានមូលហេតុអ្វីដែលគេត្រូវធ្វើបែបនោះទេ គេយល់អារម្មណ៍កាលដែលមានអ្នកដណ្ដើមយកមនុស្សដែលយើងស្រលាញ់ចេញទៅវាឈឺៗចាប់ខ្លាំងណាស់ឈឺស្ទើរតែស្លាប់ទៅហើយ។ចំណែករឿងគន្លងមកគេស្អប់ឈីងគ្រប់គ្រាន់ហើយគេមិនចង់ដើរតាមគន្លងរបស់ឈីងនោះទេ...

« ហេតុអ្វីពិភពលោកនេះតូចម្លេះ? »អង្គុយស្ងប់ស្ងាត់ជាយូរទើបជីមីនដាច់ចិត្តទម្លាយពាក្យក្នុងចិត្តចេញមកដោយទឹកមុខក្រៀមក្រំព្រោះតែមានអារម្មណ៍ថាពិភពលោកមួយនេះវាតូចខ្លាំងពេកកាន់តែគេចកាន់តែជួប។
« តើខ្ញុំជំពាក់កម្មអ្វីនឹងពួកគេទៅ? »កាន់តែគិតចិត្តកាន់តែតានតឹងមិនយល់ថាតើគេជាប់កម្មអ្វីជាមួយនឹងគ្រួសាររបស់ជុងហ្គុកបានជាគេចទៅណាមិនផុតបែបនេះ?ប្រសិនបើការជួបលើកនេះវាល្អគេនឹងមិនមាត់ប៉ុន្ដែការជួបពួកគេសារជាថ្មីម្ដងទៀតមានតែរឿងនាំទុក្ខដាក់ខ្លួនឯង មានតែរឿងដែលឈឺចាប់ប៉ុណ្ណោះ។គេហត់ងើយខ្លាំងណាស់...

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now