ជម្នះស្នេហ៍ក្បែរកាយ / ភាគទី14
_______________
« នេះទឹកផឹកទៅ! » ទឹកមួយដបទម្លាក់មុខរាងសង្ហាដែលអង្គុយលើសាឡុងដោយស្នាដៃម្ចាស់ខុនដូរមុននឹងគេដាក់ខ្លួនអង្គុយក្បែរដែរ« អរគុណ! » ជុងហ្គុកអរគុណហើយក៏យកទឹកមកមួលផឹក ខណៈពេលកំពុងតែហួសចិត្តនឹងមិត្តគេ ខុនដូរនេះប្រហែលជាគ្មានកែវទេបានជាយកទាំងដបមកអោយគេផឹកតែម្ដង។ អាងតែមិត្តទទួលមិនដិតដល់សោះ
« ខ្យល់ស្អីបក់ឯងមកដល់ទីនេះ? » ដោយមិនអោយខាតពេលយូរថេយ៉ុងក៏ចោទសួរឡើងដោយជ្រួញចិញ្ចើមសម្លឹងមុខមិត្តរបស់ខ្លួនដែលសុខៗមករកគេដល់ខុនដូរទាំងប្រលប់បែបនេះ
« យើងចងចាំវិញហើយ! » សម្លេងមាំបន្លឺឡើងតាមដោយទឹកមុខស្មើរថេងសម្លឹងមុខមិត្តភក្តិរបស់ខ្លួនដែលដូចជាកំពុងតែគាំងនឹងសម្ដីរបស់គេ
« .......... » ថេយ៉ុងស្ងាត់ដោយមិននិយាយអ្វីទាំងអស់ក្រៅពីសម្លឹងមុខជុងហ្គុកដោយលើកចិញ្ចើមដូចជាជឿបន្ដិចអត់បន្ដិច
« សម្លឹងមុខយើងធ្វើអី? » ជុងហ្គុកសួរបន្ដពេលឃើញថេយ៉ុងគិតតែពីសម្លឹងមុខខ្លួន
« យើងកំពុងតែគិតបើឯងចាំវិញហេតុអ្វីយើងជាមនុស្សដំបូងដែលឯងមករក? » ថេយ៉ុងតបវិញដោយទឹកមុខមិនផ្លាស់ប្ដូរ តែវាក៏ជាការពិតបើជុងហ្គុកចងចាំវិញគេគិតថានាយមិនមករកខ្លួនទេ។ពេលនេះប្រហែលកំពុងតែមួរម៉ៅរករឿងមនុស្សគ្រប់គ្នាទៅហើយ ជាពិសេសជីមីន ដែលសុំគេបែកហើយនៅតែមកបន្ដពាក់ពន្ធជាមួយគ្រួសារគេទៀត។
« ចុះឯងគិតថាយើងនឹងទៅរកអ្នកណាមុន? »
ជុងហ្គុកអស់សំណើចបន្ដិចហើយក៏ចោទសួរមិត្តគេវិញ ដូចតែថានឹងគេមិនទាន់ចងចាំអ្វីបានវិញនោះទេ។ ចង់មកprankមិត្តលេង« មិនដឹងដែរ! » ថេយ៉ុងញាក់ស្មាឆ្លើយ
« យើងឈឺក្បាលណាស់! » ជុងហ្គុកទម្លាក់ទឹកមុខចុះពេលលឺចម្លើយមហាមិត្តហើយក៏ដកដង្ហើមធំលើកដៃក្ដោបក្បាលស្របនឹងសម្ដីបន្លឺឡើងដោយការនឿយនាយ
« កុំព្យាយាមដាក់សម្ពាធអោយខ្លួនឯងពេកអីធម្មតាៗទៅ! » ក្រោយពីឃើញមិត្តរបស់ខ្លួនហើយថេយ៉ុងក៏ដកដង្ហើមបន្ដិចលើកដៃអង្អែលស្មាជុងហ្គុកតិចៗ ព្រោះតែយល់ពីអារម្មណ៍របស់មិត្តគេទោះបីគេមិនធ្លាប់បាត់ការចងចាំក៏ដឹងថា វាពិបាកប៉ុណ្ណាដែលត្រូវរស់នៅជាមួយភាពស្រពិចស្រពិលមិនចាំអ្វីបែបនេះ
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Cerita Pendekរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin