Ep03:ពូមានសង្សារឬនៅ?

2.5K 102 1
                                    

     "យូម្ល៉េះ?!អោយទៅតែ20នាទីសោះយ៉ាប់ណាស់ក្មេងនេះ!"ជុងហ្គុកអង្គុយចាំនៅតុបាយប្រហែល30នាទីហើយនៅមិនទាន់ឃើញទើបសម្រេចចិត្តឡើងទៅតាម
     "អ៎ូស!ហើយលោកពូមកឈរអីត្រង់នេះ?!លួសព្រលឹងខ្ញុំអស់ហើយ"ចាក់អេ!គ្រាន់តែនាងតូចបើកទ្វារចេញមកក៏ឃើញលោកពូនៅមុខតែម្តងធ្វើអោយនាងតូចភ័យបន្តិច ហើយនាយមកឈរត្រង់នេះតាំងពីកាល?បំភ័យគេខ្លាំងណាស់តិចនាយមកឈរស្តាប់ពីផែនការនាងទេដឹង?!
    "មកអញ្ជើញឯងទៅញុាំបាយ"មុខងាប់មិនរាប់ញាតិបញ្ចេញមកធ្វើអោយនាងអាចមើលដឹងថាគេចាំនាងយូរប៉ុន្តែនាងលើសតែ15នាទីប៉ុណ្ណោះចាំបាច់ធ្វើមុខគួរអោយខ្លាចបែបនេះដែរឬ?
    "អរ!ខ្ញុំចុះទៅហើយ"ថេយ៉ុងញញឹមបន្លំគេចនាយទៅយ៉ាងលឿនមើលទៅមុខនាយមិនអំណោយផលបែបនេះត្រូវរត់អោយហើយ
     ជុងហ្គុកតាមសម្លឹងដំណើរនាងដែលប្រទីប្រទាន់ចុះទៅខាងក្រោមទាំងក្រពុលមុខនាងជាក្មេងបីឆ្នាំមែនទេនៀក?!មកមិនទាន់បានមួយថ្ងៃល្អផងកូរនាយប៉ុននឹងហើយទម្រាំនៅជាមួយគ្នាទៀតនាយពុលក្តួចមិនខាន🗿។ជុងហ្គុកចុះទៅក្រោមរួចក៏ដើរទៅតុបាយដែលមាននាងតូចនៅអង្គុយចាំស្រេច
     "ដួសបាយទៅ"នាយបញ្ជាទាំងសម្លេងរាបស្មើតែអ្នកស្តាប់វិញក៏ស្ងៀមអ្នកបម្រើក៏ចាត់ចែងដួសបាយអោយ
    "អឺម!លោកពូមានសង្សារឬនៅ?!"បរិយាកាសស្ងប់ស្ងាត់ក្រោយពេលដួសបាយហើយ។នាងតូចជ្រុំបាយមុននឹងយកដាក់មាត់មួយម៉ាត់ងើបមុខសួរសំណួរទៅលោកពូដែលសំណួរនេះធ្វើអោយជុងហ្គុកសឹងតែឈ្លក់បាយ
     "ហេតុអីសួររឿងនេះ"ជុងហ្គុកសម្រួលអារម្មណ៍ងាកទៅសួរក្មួយស្រីកំហូចមិនដឹងថាកំពុងគិតអីទេ
    "សួរលេងមិនបាន!លោកពូអាយុច្រើនហើយហេតុអីមិនយកប្រពន្ធ?"មែនហើយគេមកទីនេះដូចជាមិនឃើញមានមនុស្សស្រីណាក្រៅពីអ្នកបម្រើឬក៏ពូគេកម្លោះចាស់?
     "រឿងពូឯងនៅក្មេងកុំចេះដឹងរឿងរបស់មនុស្សចាស់"ជុងហ្គុកងាកមកញុាំបាយវិញធ្វើមិនដឹង
   "ហេតុអីដឹងមិនបាន?លោកពូចេះដឹងរឿងខ្ញុំដែរគ្រាន់តែសួរនិយាយសុទ្ធតែរឿងចាស់ៗ!លោកពូខចាស់ណាស់ណាទៅ"
   "វាជារឿងពីរផ្សេងគ្នា!ពូត្រូវតែដឹងពីរឿងរបស់ឯងព្រោះពូជាអាណាព្យាបាលរបស់ឯង"
   "បើបែបនោះខ្ញុំក៏ត្រូវតែដឹងរឿងរបស់លោកពូដែរ"
  "ឈប់និយាយហើយឆាប់ញុាំបាយរបស់ឯងភ្លាមទៅ!
ប៉ាម៉ាក់ឯងមិនដែលប្រាប់ទេឬថាពេលញុាំបាយគេមិនអោយនិយាយគ្នា?"ជុងហ្គុកសម្លឹងក្មួយស្រីដោយទឹកមុខកាចៗបើមិនប្រើវិធីនេះនាងមិនឈប់សួរនោះទេ។ក្មេងនេះរករឿងនាយសម្បើមណាស់!
    "ឈប់និយាយក៏បានឆឹស!(ចាំមើលណាថេយ៍នឹងធ្វើអោយលោកពូធុញៗរហូតទ្រាំនឹងខ្ញុំលែងបានហឹស)"នេះហើយជាផែនការរបស់ក្មេងម្នាក់នេះ។នាយតូចនិយាយក្នុងចិត្តទាំងសម្លឹងលោកពូមិនព្រិចថែមទាំងញញឹមចុងមាត់មិនដឹងថាតទៅមានផែនការអ្វីនោះទេ
   "កុំគិតថាពូនឹងបញ្ចូនឯងអោយទៅអាមេរិចវិញអោយសោះ!លុះត្រាតែឯងខំប្រឹងរៀនប្រឡងអោយជាប់ទើបឯងមានសិទ្ធទៅផ្ទះវិញ"បន្ទាប់ពីញុាំបាយរួចជុងហ្គុកនិយាយទាំងសម្លឹងមុខថេយ៉ុងមិនដាក់
     "លោកពូហាមខ្ញុំមិនបាននោះទេចាំតែមើលចុះថាខ្ញុំទៅផ្ទះវិញដោយវិធីណា!"នាយតូចខាំមាត់សម្លក់លោកពូវិញមិនអោយចាញ់ខឹងក៏ខឹងស្អប់ក៏ស្អប់មនុស្សស្អីផ្តាច់ការអាងគម្រាមអាងស្តីអោយគេនៅទីនេះមិនបានមួយថ្ងៃផងគេធុញនឹងលោកពូម្នាក់នេះពេញទំហឹងហើយ
     "OK!ខ្ញុំនឹងចាំមើល!មិនថាឯងប្រើវិធីអ្វីក៏មិនអាចចេញពីទីនេះបានដែរ"នាយលើកចិញ្ចើមផ្គើនក្មេងតូចដែលខឹងឡើងក្រហមមុខ
    "ខ្ញុំនឹងធ្វើអោយលោកពូឃើញហ្ហឹស!!!"នាងនិយាយហើយក៏កញ្ឆក់ខ្លួនឡើងទៅបន្ទប់វិញទាំងក្តាប់ដៃណែន។គេមិនជឿថាគេចាញ់លោកពូចិត្តអាក្រក់ម្នាក់នេះឡើយ។

To be continued......
សរសេរដោយ:ជេក៍ ថេហ្គុក💜

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now