"ថេយ៍!!!!!"ជុងហ្គុកបើកភ្នែកធំៗសម្លឹងមើលទៅគ្រាប់បែកដែលផ្ទុះរួមជាមួយមនុស្សដែលខ្លួននិងមិត្តរបស់នាងដែលខ្ទាតចេញពីគ្នាឆ្ងាយៗនៅកណ្តាលផ្លូវ"ស៊ុនមីកូនប៉ា!!"ចៃដន្យណាស់ដែលរាល់ដង
លោកយ៉ុនមិនដែលមកទទួលកូនស្រីនោះទេតែងតែអោយអ្នកបើកឡានជូនមករហូតប៉ុន្តែថ្ងៃនេះគាត់ក៏ទទួលបានសារទូរស័ព្ទមិនខុសពីជុងហ្គុកអាចថាអាចង្រៃនេះចង់បាញ់ព្រួញមួយបានសត្វដល់ទៅបីគ្រប់យ៉ាងជាគម្រោងរបស់ពួកវា។មកដល់ក៏យឺតពេលឃើញថាគ្រាប់បែកបានផ្ទុះទៅហើយឯកូនស្រីរបស់គាត់ក៏ខ្ទាតទៅម្ខាង"អ៊ុនហេកូនស្រីប៉ា!!!"សូម្បីប៉ាអ៊ុនហេក៏មកដែរប៉ុន្តែរាល់ដងគឺគាត់មកបែបនេះទៅហើយៗគាត់ក៏បានទទួលសារមិនមែនទូរស័ព្ទឡើយគ្រាន់តែឃើញកូនស្រីដេកដួលគាត់ស្លុតចិត្តជាខ្លាំងព្រោះតែទើបនឹងថ្នមនាងបានប៉ុន្មានថ្ងៃ
អ្នកទាំងបីរត់ទៅរកមនុស្សជាទីស្រឡាញ់រៀងៗខ្លួនក្នុងចិត្តបន់អោយពួកគេផុតពីគ្រោះថ្នាក់។ជុងហ្គុកគឺរហ័សរត់ទៅមុនគេគ្រាន់តែមកដល់ឃើញមនុស្សជាទីស្រឡាញ់សន្លប់ស្តូកក្បាលមានឈាមទៀតនាយកាន់តែភ័យខ្លាច។
"ថេយ៍!ដឹងខ្លួនឡើងកុំបំភ័យបងណ៎ាថេយ៍"
ជុងហ្គុកត្រកងនាងដាក់ក្នុងរង្វង់ដៃមុននឹងលើកដៃប៉ះថ្ពាល់នាងថ្នមៗបំណងដាស់អោយភ្ញាក់ប៉ុន្តែនាងមិនសូម្បីកម្រើកឬទទួលដឹងអ្វីទាំងអស់ព្រោះថានាងបានសន្លប់បាត់ទៅហើយ"អ៊ុនហេកូនយ៉ាងមិចហើយ"ប៉ាអ៊ុនហេត្រកងកូនឡើងមុននឹងនិយាយទៅកាន់កូននាងស្រីដែលបើកភ្នែកហើយព្យាយាមក្រោកនងមិនបានត្រូវអ្វីធ្ងន់ទេគ្រាន់តែដាច់រលាត់ស្បែកបន្តិចប៉ុណ្ណោះព្រោះថានាងបានរត់ចេញឆ្ងាយគ្រាន់តែចំហាយប៉ះធ្វើអោយនាងខ្ទាត
"ស៊ុនមីមិនអីទេមែនទេកូន?"លោកយ៉ុនបោសខ្លួនអោយនាងដែលសុទ្ធតែដីតែនាងមិនបានសន្លប់ឬអ្វីឡើយគ្រាន់តែដាច់រលាត់ដៃនិងជើងបន្តិចដូចអ៊ុនហេយ៉ាងចឹង
"ច៎ាស!ប៉ាកូនមិនអីទេ"នាងបោសខ្លួនតិចៗទាំងនៅភ័យនៅឡើងដោយសារតែសម្លេងគ្រាប់បែកខ្លាំងមុននេះ
VOUS LISEZ
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanfictionនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸