ក្រឡេកមកមើលថេយ៉ុងវិញនាងដើរទាំងមានអារម្មណ៍ថាវាហួលខ្លាំងទៅៗគ្រាន់តែចូលមកដល់គ្រប់គ្នាភ្ញាក់ផ្អើលនឹងទេពធីតារបស់ពួកគេហេតុអីក៏ទៅជាបែបនេះ?ជើងនាងកើតអ្វីទៅ?ថេយ៉ុងញញឹមិនសូវសមព្រោះតែគ្រប់គ្នាគឺមើលមកនាងគ្រប់គ្នាចំណែកមិត្តថ្មីពីរនាក់របស់នាងក៏ចូលមកជួយគ្រាដោយឃើញថាថេយ៉ុងពិបាកក្នុងការដើរមិននឹកស្មានថាបែកគ្នាមិនដល់មួយថ្ងៃផងក៏ទៅជាបែបនេះ
"ឯងកើតអីនឹង?ជើងទៅត្រូវនឹងអ្វីមក?"ជីមីន
ចូលមកជួយគ្រាព្រមជាមួយណាយ៉ុនគ្រាមកដល់កន្លែងអង្គុយភ្លាមជីមីនក៏សួររកមូលហេតុភ្លាម
"គឺយើងដើរមិនប្រយ័ត្នទើបមុតឈើ"ថេយ៉ុងញញឹម
តបមិនសូវសម
"ជ្រៅទេ?មើលទៅដូចជាធ្ងន់ធ្ងរណាស់ឯងទៅពេទ្យឬនៅ?"ណាយ៉ុនសួរទាំងបារម្ភឃើញថាមុខថេយ៉ុងស្លេកៗបែបនេះខ្លាចតែធ្ងន់ធ្ងរទេ។ថេយ៉ុងឮមិត្តថ្មីរបស់គេសួរនាំពីអាការៈហើយបារម្ភពីគេបែបនេះធ្វើអោយគេញញឹមសប្បាយចិត្តបាត់អស់ភាពឈឺចាប់ពេលនេះគេមានមនុស្សដែលស្រលាញ់ខ្វល់ខ្វាយពីគេហើយរំភើបខ្លាំងណាស់មុននឹងទើបតែសប្បាយចិត្តនឹងម៉ែដោះឥឡូវមកត្រូវរំភើបជាមួយមិត្តទៀត។
"ក៏រាងជ្រៅបន្តិចដែរតែមិនអីទេពេទ្យប្រាប់ថាគ្រាន់តែលេបថ្នាំទៅលែងអីហើយអរគុណពួកឯងហើយដែលបារម្ភ"
"ពួកយើងជាមិត្តឃើញមិត្តឈឺបែបនេះត្រូវតែសួរហើយខ្លាចថាមានរឿងជាមួយនរណានឹងបានចាត់ការអោយ"ជីមីននិយាយរាងឮហើយថែមទាំងដៀងភ្នែកមើលក្រុមធ្វើចរិកស្រីស្អាតក្នុងថ្នាក់គេគួរអោយជ្រេញនោះដើម្បីបញ្ជាក់ថាថេយ៉ុងឈឺមិនមែនដោយសារពួកនាងដោយសារកន្លងមកក្មេងស្រីថ្មីៗអោយតែមករៀននៅទីនេះគឺពួកនាងអស់នេះដើរBullyធ្វើបាបរហូតមានតែជីមីននិងណាយ៉ុននេះឯងជាអ្នកជួយប៉ុន្តែក៏ធ្លាប់វាយគ្នាដែរទោះមិនឈ្នះក៏គេមិនខ្លាចមកពីពួកគេល្បិចថោកទាបទើបធ្វើអោយពួកនាងត្រូវឈឺខ្លួនមិនទាន់មានឱកាសសងសឹកនោះទេលើកនេះបើពួកវាហ៊ានធ្វើបាបថេយ៉ុងពួកនាងមិននៅស្ងៀមនោះទេ
"មិនដល់ថ្នាក់នឹងទេយើងទើបតែមករៀនបានពីរថ្ងៃសោះមានសត្រូវពីណាមក"ថេយ៉ុងនិយាយទាំងមិនដឹងព្រោះតែគេធ្វើខ្លួនធម្មតាណាស់នៅទីនេះដោយសារគ្មានគ្នាបើនៅអាមេរិកវិញកុំហក់ប្រយ័ត្នខ្ទប់ថេយ៉ុងមិនមែនលំៗទេគេជាមេក្រុមពូកែនាំដើរជិះម៉ូតូឡានប្រណាំងថែមទាំងវាយគ្នារាប់មិនអស់គ្រាន់តែមកទីនេះគេលាក់ចរិកប៉ុណ្ណោះ🌚
"ថាមិនត្រូវទេព្រោះអ្នកម្តុំៗនេះច្រណែនឯងតាំងពីចូលដំបូងម្ល៉េះ"ណាយ៉ុននិយាយទាំងភ្នែកសម្លឹងទៅអ៊ុនហេបញ្ជាក់ថាពួកនាងនឹងហើយដែលកំពុងសំដៅមកថេយ៉ុងទើបថេយ៉ុងងាកមើលតាមភ្នែកណាយ៉ុនឃើញថាពួកនាងៗអស់នោះសម្លឹងគេមិនដាក់ថែមទាំងទំពារស្ករកៅស៊ូដូចក្មេងស្ទាវទៀតថេយ៉ុងញញឹមងាកមកវិញធ្វើដូចគ្មានរឿងអ្វីគេមិនចង់មានរឿងនោះទេគេកំពុងតែចាប់ផ្តើមស្តាប់សម្តីម៉ែដោះ
កុំនាំទុកអោយលោកពូសម្តីអាក្រក់របស់គេ។
"កុំខ្វល់អីគ្មានរឿងបែបនឹងកើតឡើងលើយើងទេ"
"យើងក៏សង្ឃឹមចឹងដែរតែបើកើតពិតមែនពួកយើងនេះហើយដែលសងសឹកអោយឯង"ជីមីន
"ហឹសៗអរគុណពួកឯងណាស់"ថេយ៉ុងសើចទាងសប្បាយដែលបានមិត្តជើងកាងពីរនាក់នេះប៉ុណ្ណេះបានសប្បាយដៃទៀតហើយ
"ចាំពេលជើងឯងជាយើងនាំឯងទៅហាត់តៃខ្វាន់ដូរជាមួយគ្នា"ណាយ៉ុននិយាយបបួលថេយ៉ុងដំបូងថាបបួលថ្ងៃនឹងតែក៏ត្រូវខកព្រោះជើងថេយ៉ុងកំពុងមានរបួសចឹងគេនិយាយអោយហើយជើងថេយ៉ុងជាពេលណាគេនឹងទៅហាត់ជាមួយគ្នា
"ពិតមែនហេស?"
"អឺម!"
"ចឹងយើងនឹងលាបថ្នាំលេបថ្នាំអោយឆាប់ជានឹងបានទៅហាត់ជាមួយពួកឯង"
"ល្អណាស់!"បន្ទាប់ពីសន្ទនាគ្នានិយាយផងសើចផងមិនយូរប៉ុន្មានក៏ចូលរៀនថេយ៉ុងព្យាយាមផ្តោតអារម្មណ៍ទៅលើការរៀនបើនិយាយទៅថេយ៉ុងបើគេរៀនគឺឆ្លាតប៉ុន្តែគេមិនខំកាលរៀននៅអាមេរិកគេរៀនយកតែមួយជាប់ៗប៉ុណ្ណោះមិនធ្លាក់មិនលើសនិយាយរួមគឺមធ្យមចាំមើលគេនឹងខំរៀនផ្ចាញ់លោកពូសម្អុយរបស់គេអោយបាន។
"ថេយ៉ុងទៅញុាំអីទេ?"ដល់ពេលចេញលេងជីមីននិងណាយ៉ុនក៏មកបបួលថេយ៉ុងទៅញុាំតាមទម្លាប់ដែលពេលចេញលេងគឺតែងតែទៅញុាំអី
"អត់ទេ!ម៉ែដោះបានដាក់អាហារអោយខ្ញុំហើយដូច្នេះពួកឯងទៅចុះ"
"ចឹងពួកយើងទៅហើយណ៎ា"
"អឺម"
*ផាំង!!
គ្រាន់តែគ្រប់គ្នាចេញអស់ឆ្លៀតឱកាសក្រុមអ៊ុនហេក៏ចូលមកគោះតុថេយ៉ុងនាំអោយគេដែលបម្រុងញុាំនំដែលម៉ែដោះដាក់អោយនោះជ្រុះធ្វើអោយថេយ៉ុងខឹងឡើងគេពិតជាមិនចង់មានរឿងនោះទេតែមើលពួកក្មេងអស់នេះចុះ
"ពួកនាងចង់យ៉ាងមិច?!"ថេយ៉ុងសួរទាំងទឹកមុខមិនពេញចិត្តនូវទង្វើល្ងើៗរបស់ពួកនាង
"ក៏ចង់អោយឯងគោរពយើងនោះអី"អ៊ុនហេក្រពាត់ដៃចូលមកនិយាយត្រង់ៗមិនកាច់កុងច្រើនគេធ្វើដូចខ្លួនឯងមានអំណាចក្នុងសាលានឹងយ៉ាងចឹងនាងបានគេគោរពដោយសារនាងដើរធ្វើបែបនេះដាក់ពួកគេគ្រប់គ្នាពិសេសក្មេងស្រីៗទើបនាងបានដៃបែបនេះ។
"ហូស!នាងជាស្អីទើបចង់អោយគេគោរព?យើងសួរនាងរាល់ថ្ងៃមករៀនឬក៏មកបង្កើតបក្សពួកអោយគេគោរព?"ថេយ៉ុងអស់សំណើចបន្តិចស្អីគេ?ចង់អោយគេគោរព!ពូគេៗមិនគោរពផងសម្បិត្តត្រឹមក្មេងសិស្សសាលាដូចនាង
"យើងគិតថាឯងមិនទាន់ស្គាល់យើងនោះទេ!"
"មែន!យើងមិចនឹងស្គាល់នាងទៅបើយើងទើបតែមករៀនបានពីរថ្ងៃមិត្តរួមថ្នាក់ឈ្មោះអីយើងមិនចាំផងមកអោយយើងស្គាល់នាងបានយ៉ាងមិច!ឆ្គួតមែន!"
"នាងថានរណាឆ្គួតហ៎ាស?!"អ៊ុនហេស្រាប់តែខឹងមកថាគេឆ្គួតផង
"នៅទីនេះមាននរណាទៀតក្រៅពីខ្ញុំនិងពួកឯងប៉ុន្មាននាក់យើងឯណាទៅភ្លើថាអោយខ្លួនឯងនោះ?!"
"ឯង!!!!"ក្រុមគ្នាគេ4នាក់ចង្អុលថេយ៉ុងទាំងអស់
"អ៎ូ!នេះប្រតិកម្មទាំងហ្វូងផងឬ?"ថេយ៉ុងលើដៃធ្វើជាបិទមាត់សួរ
"ហឺ.....ហឹស!!"អ៊ុនហេខឹងដើរទៅបំណងទះកំផ្លៀងថេយ៉ុងតែថាថេយ៉ុងមិនមែនគល់ឈើទេចាប់ដៃជាប់អត់លែងសោះថែមទាំងសង្កត់ខ្លាំងទៀត
"លែង!លែងយើង"
"កុំគិតចង់ប៉ះយើងអោយសោះយើងមិនមែនក្មេងដែលពួកនាងធ្លាប់ធ្វើបាបនោះទេអ៎ូយ!!"ថេយ៉ុងនិយាយដាក់អ៊ុនហេមិនទាន់បានប៉ុន្មានផងគ្នាអ៊ុនហេឈ្មោះអេរីនក៏ទាត់ជើងឈឺថេយ៉ុងនាំអោយគេលែងដៃអ៊ុនហេទប់ជើងគេវិញមិនប្រយ័ត្នក៏
ផាច់~
អ៊ុនហេឆ្លៀតឱកាសទះថេយ៉ុងមួយដៃធ្វើអោយនាងតូចរបស់យើងងាកទៅម្ខាងទាំងឈឺចាប់ពួកនាងនេះល្បិចថោកទាបពេញខ្លួនបាន!គេកំដរក៏បានហ៊ានលើកដៃវាយគេមួយដៃគេសងវិញគុណនឹង10!!ថេយ៉ុងងើបមុខមកទាំងក្រហមបែបខឹងខ្លាំងឯអ៊ុនហេញញឹមឌឺព្រោះបានទះថេយ៉ុងមួយដៃ
ផាច់ៗ~
ពីរកំផ្លៀងផ្ទួនៗទះទៅលើមុខអ៊ុនហេមួយអស់ដៃនាំអោយឈាមជ្រាបតាមគែមមាត់នាងមក
"ល្បិចថោកទាបរបស់ពួកនាងប្រើបានតែមនុស្សគ្មានការតស៊ូប៉ុណ្ណោះ"ថេយ៉ុងញញឹមឌឺនាងវិញហើយថេយ៉ុងក៏ដើរចូលទាំងមិនខ្លាចពួកគេចាប់ផ្តើមវាយគ្នា
ដោយថេយ៉ុងគឺម្នាក់ឯងឈឺជើងក៏មិនខ្វល់ដែរបួនព្រួតមួយតែថាថេយ៉ុងគ្មានខ្លាចបន្តិចទេ។អេរីនចូលមុនគេនាងក៏មិនអន់ដែរមើលទៅចេះតៃខ្វាន់ដូរតែសុំទោសថេយ៉ុងវាយបោកនឹងការ៉ូចង់បាក់ឆ្អឹង
"ប៉ិននឹងតិចផងចំពោះអ្វីដែលនាងធ្វើដាក់យើងមុននេះ"ថេយ៉ុងចង់សំដៅលើនាងទាត់ជើងឈឺគេមុននេះ។អ្នកបន្ទាប់ក៏ត្រូវដួលក្រោមស្នាដៃថេយ៉ុងទាំងអស់រួមទាំងអ៊ុនហេដូចគ្នាទោះពួកគេលេងល្បិចដាក់នាងអោយចាញ់បោកក៏នៅតែអាចយកឈ្នះប៉ុន្តែជើងគេមានឈាមហូរខ្លាំងណាស់ដោយសារគេប្រើវាទាត់តបតជាមួយពួកនាងមុននេះ។សិស្សគ្រប់គ្នាត្រឡប់មកវិញឈូឆរនាំគ្នាមើលហើយឈរឆ្កឹងមិនមាននរណាចូលជួយនោះទេក៏ចម្លែកដែរដែលក្រុមអ៊ុនហេមានអ្នកធ្វើបាបពួកគេមិនហ៊ានរករឿងនាងព្រោះតែនាងជាកូនអ្នកមានមុខមាត់ថែមទាំងចូលចិត្តនិយាយគម្រាមទើបពួកគេមិនហ៊ានតបតសុខចិត្តអោយពួកនាងធ្វើបាបឃើញបែបនេះក៏សមមុខពួកគេដែរ
"ថេយ៉ុង!!"ជីមីននិងណាយ៉ុនមកវិញឃើញមនុស្សឈរតម្រៀបគ្នាទើបគេព្យាយាមជ្រៀតចូលទៅខាងក្នុងឃើញថេយ៉ុងអង្គុយទាំងបែកញើសជើងគេហូរឈាមចេញធ្វើអោយគេខ្សោយអង្គុយនៅមុខតុក្រោកមិនរួច។ពួកនាងរត់ចូលទៅមើលឃើញថេយ៉ុងដូចជាមិនស្រួលមិនដឹងថាមុននេះមានរឿងអីកើតឡើងទេក្រុមអ៊ុនហេក្រោកទម្រាំរួចព្រោះតែត្រូវធ្ងន់តុក្នុងថ្នាក់ដួលបីបួនប្រអប់បាយថេយ៉ុងក៏ជ្រុះពួកគេអាចសន្និដ្ឋានបានហើយថាមានរឿងអីថេយ៉ុងអស្ចារ្យណាស់។
"ឆាប់គ្រាគេទៅបន្ទប់ពេទ្យសាលាភ្លាមទៅ"ជីមីននិយាយឡើងទើបពួកគេទាំងពីរជួយលើកគ្រាថេយ៉ុងឡើងនាំទៅបន្ទប់ពេទ្យ
"មានរឿងអីទៅ?"អ្នកគ្រូចូលមកដល់សិស្សគ្រប់គ្នាក៏នាំគ្នារត់ចូលថ្នាក់តែលើកតុមិនទាន់គាត់ក៏ឃើញហើយសួរគ្រប់គ្នាមានសិស្សម្នាក់និយាយឡើងទើបអ្នកគ្រូទៅហៅពួកគេមកដោះស្រាយ។
"ហាឡូ!អាណាព្យាបាលសិស្សគីម ថេយ៉ុងមែនទេ?ខ្ញុំខលពីខាងសាលាដែលគីម ថេយ៉ុងកំពុងរៀន"
"បាទ!តើមានការអ្វីមែនទេ?"ជុងហ្គុកដែលកំពុងតែមើលឯកសារក៏មានទូរស័ព្ទខលចូលឃើញថាលេខប្លែកទើបនាយលើកគ្រាន់តែទទួលឮឈ្មោះថេយ៉ុងគេមានអារម្មណ៍ថាមិនស្រួលភ្លាម
"គឺសិស្សថេយ៉ុងសន្លប់ដោយសារការវាយតប់គ្នាសូមលោកមកសាលាដើម្បីដោះស្រាយ"
"បាទខ្ញុំទៅដល់ឥឡូវហើយ"ផ្តាច់!
"នេះជើងឈឺហើយទៅវាយគ្នាដល់សន្លប់ទៀតគេគិតអីនៀក"នាយឡើងឡានជិះទៅសាលាថេយ៉ុងទាំងអារម្មណ៍មិនស្ងប់មាត់រអ៊ូមិនឈប់
"ថេយ៉ុងនៅឯណា?"មកដល់នាយក៏សួររកថេយ៉ុងភ្លាម
"គឺនៅបន្ទប់សម្រាកគេមិនទាន់ដឹងខ្លួនទេ"
"តើមានរឿងអីបានជាមនុស្សរបស់ខ្ញុំទៅជាបែបនេះ?"ជុងហ្គុកសួរទាំងមុខមាំមិនទាន់ទៅឃើញស្ថានភាពក្មួយទេដោះស្រាយអោយរួចសិន
"ក៏មិនបានដឹងថាក្មេងៗគេឈ្លោះគ្នារឿងអីដែរពេលនេះកំពុងតែទៅយកកាំមេរ៉ាសុវិត្ថភាពមកមើល"
"ខ្ញុំមិនដឹង!!ក្មេងនោះវាយកូនខ្ញុំអោយមានរបួសទាំងដែលខ្ញុំមិនដែលវាយគេផងមើលចុះស្នាមជាំបែកមាត់ទៀតខ្ញុំមិនសុខចិត្តខ្ញុំនឹងរករឿងអោយដល់ទីបញ្ចប់!"ប៉ារបស់អ៊ុនហេនិយាយឡើងទាំងខឹងជាខ្លាំងឃើញកូនស្រីរបួសឯអ៊ុនហេបានដៃរំអួយគេមកតែម្នាក់ឯងទុកគ្នាគេនៅរៀនកុំពាក់ព័ន្ធទុកនាងដោះស្រាយដោយនាំប៉ាគេមកដោះស្រាយគ្មាននរណាហ៊ានជាមួយប៉ាគេនោះទេ
"បើមនុស្សរបស់យើងកើតអីឯងក៏រស់មិនសុខដែរ!"ជុងហ្គុកនិយាយទាំងមុខមាំឯលោកនាយកវិញញញើតបាត់ទៅហើយគាត់ស្គាល់ជុងហ្គុកច្បាស់ណាស់ក៏ដឹងថាជុងហ្គុកធ្វើអ្វីបានខ្លះកុំចង់សាកឃើញនាយជាអ្នកជំនួញល្បីល្បាញមួយមុខកុំគិតថានាយគ្មានអំណាច។លោកកាងឮហើយក៏ងាកសម្លក់ជុងហ្គុកធ្វើអោយនាយខ្លួនប៉ុន្តែសុំទោសផងជុងហ្គុកសម្លឹងវិញដល់លោកកាងចាញ់ច្រាបកែវភ្នែកមួយគូរនេះ!
លើកនេះនាយជឿថេយ៉ុងព្រោះតែគេឈឺជើងណាមួយគេមិនដែលទៅរករឿងគេមុននោះទេលើកលែងតែនាយម្នាក់
"កាមេរ៉ាមកហើយ"អ្នកទៅយកប្លាស់កូពីពីកាមេរ៉ាសុវិត្ថភាពបន្ទប់រៀនថេយ៉ុងក៏យកមកដល់នាំអោយអ៊ុនរាងភ័យតិចៗតែគេមិនខ្លាចទេមានប៉ាគេនៅទីនេះ។កុំព្យូទ័រក៏បានបើកឡើងពួកគេនាំគ្នាមើលដែលជុងហ្គុកឃើញហើយខឹងជាខ្លាំងក្តាប់ដៃជាប់ឃើញគេព្រួតវាយក្មួយបែបនេះ
"អាចង្រៃ!!!ឯងប្រដៅកូនយ៉ាងមិចហ៎ាស!"មើលចប់ជុងហ្គុកចាប់ក្របួងកអាវលោកកាងនោះឡើងចង់ផុសដី
"លោកចនត្រជាក់ចិត្តសិនទៅ"លោកនាយកចូលទៅឃាត់ព្រោះតែនាយដូចជាខឹងខ្លាំង។ជុងហ្គុកក៏ព្រមលែងទាំងមុខក្រហមង៉ូវឯអ៊ុនហេចង់ស្លន់ពេលឃើញប៉ានាងធ្វើអីមិនបានថែមទាំងត្រូវគេក្របួចកទៀត
"មនុស្សរបស់ឯងក៏វាយកូនយើងឃើញទេ!!"លោកកាងនៅតែតវ៉ាទោះឃើញហើយថាកូនខុសចឹងតើបានជាកូនវាចេះតែបានចិត្ត
"ឯងនៅនិយាយទៀតហេស!!!"ការអត់ធ្មត់មានកំណត់បើហួសមានតែចាំកំណត់ម្តងទៀតសូមហួសសិនហើយជុងហ្គុកហក់ទៅវាយលោកកាងគ្មានដកដៃនាំអោយលោកនាយកភិតភ័យនាំគ្នាជួយទាញជុងហ្គុកចេញ។
"ធ្វើជាឪពុកគេត្រូវចេះប្រដៅកូនអោយល្អ!បើយើងឃើញកូនឯងប៉ះមនុស្សរបស់យើងម្តងទៀតឯងស្លាប់!!"ជុងហ្គុកព្រមព្រលែងដោយខ្លួនឯងក្រោកចេញមុននឹងស្តីថាអោយលោកកាងដែលបែកមាត់ខ្ទប់នៅនឹងការ៉ូទីចាត់ការនោះយ៉ាងដំណំអោយស្វាងរួចនាយសារ៉េអាវអោយស្រួលបួលមុននឹងចាកចេញទៅរកក្មួយដើម្បីនាំនាងទៅផ្ទះវិញឈឺចឹងរៀនយ៉ាងមិច!!
"ហ៊ឹម!"សន្លប់ជិតមួយម៉ោងទីបំផុតថេយ៉ុងក៏បានដឹងខ្លួនប៉ុន្តែបន្ទប់គឺគ្មាននរណានៅនោះទេប្រហែលជាចូលរៀនអស់ហើយ។
"សឺត!!ឈឺជាងមុនទៅទៀតចង្រៃយ៎!"ថេយ៉ុងកម្រើកចង់ក្រោកអង្គុយតែជើងឈឺសម្លឹងមើលទៅបង់រុំថ្មីវាឈឺជាងមុនទៀតដោយសារគេប្រើកម្លាំងទាត់នឹកឡើងក្តៅចិត្តណាស់។
"ម៉ោះទៅផ្ទះវិញ"មិនដឹងថាលោកពូចិត្តអាក្រក់គេផុសពីកន្លៀតណាមកនោះទេស្រាប់តែចូលមកគ្មាននិយាយអីអោយដឹងរឿងនិយាយតែប៉ុននឹងក៏បីគេចេញទៅ
"អ៎េ!!លោកពូមកបានយ៉ាងមិចដាក់ខ្ញុំចុះទៅខ្ញុំដើរបាន"ថេយ៉ុងចង់រើប្រកែកយ៉ាងមិចក៏នាយធ្វើមិនដឹងមិនឮបីគេសំដៅទៅឡាននាំអោយសិស្សគ្រប់គ្នាមើលមកគេព្រៀតស្លាប់មិនខានទេ!
"លោកពូកាតាបស្បែកជើងខ្ញុំនៅសាលាទាំងអស់!"
"ចាំពូអោយយ៉ុនជីនមកយកអោយ"នាយឡើងឡានបើកទៅភូមិគ្រឹះវិញ
"លោកពូមកបានយ៉ាងមិច?ពូនាំខ្ញុំមកបាននរណាបកស្រាយប្រាប់លោកនាយក?"
"ឈប់និយាយហើយអង្គុយអោយស្ងៀមទៅ!"ឃើញទេថាគេពូកែនិយាយប៉ុណ្ណាបាននិយាយៗគ្មានខ្វល់អីទេបើថាស្ងាត់វិញដូចគេដេមាត់ជិតឈឹង!ថេយ៉ុងក៏ព្រមស្ងាត់ងាកមុខចេញធ្វើដូចខឹងនាងខំនិយាយរកតែនាយបែបជាសម្លុតស្មានតែគេចង់និយាយរកហេស!!មុននឹងក៏ភ្លេចខ្លួនថាខឹងនាយហឹសឈប់និយាយរករហូតចាំមើល!ទៀតហើយជុងហ្គុកបានតែញីក្បាលឈឺក្បាលនឹងក្មួយម្នាក់នេះណាស់់!To be continued.....
By : Jack💸
ESTÁS LEYENDO
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanficនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸