Ep25:ដាក់ទោស!🔞

4.9K 125 1
                                    


        ជុងហ្គុកដាក់ក្មេងក្បាលខូចក្នុងឡានរួចក៏បើកចេញសម្តៅទៅភូមិគ្រឹះវិញ។ថេយ៉ុងរើតែពេលនាយលើកដាក់ឡានប៉ុណ្ណោះពេលចូលក្នុងឡានក៏ស្ងាត់ព្រមជាមួយស្នាមញញឹមមើលមុខអ្នកដែលបញ្ជាចង្កូតនោះជារឿយៗរហូតដល់ផ្ទះតែម្តង។

        +ភូមិគ្រឹះចន

       ជុងហ្គុកចតឡាននៅកន្លែងទុករួចក៏ចុះពីលើឡានឯនាងតូចក៏ចុះរួចប្រញាប់រត់ឡើងទៅលើបន្ទប់មុនមើលទៅទឹកមុខលោកពូដូចជាមិនសូវស្រួលសោះទាំងដែលមុននេះនៅធម្មតា។

      "ចង់ទៅណា?!"ជុងហ្គុកដឹងមុនក៏ស្ទាក់ចាប់នាងជាប់

     "គឺ...ទៅបន្ទប់គេងនោះអីលោកពូលែងអូនទៅណា"ថេយ៉ុងប្រើទឹកមុខអង្វរកនាយតែថានាយព្រមឬក៏អត់

     "ទៅជាមួយគ្នាទៅ"នាយញញឹមចុងមាត់លើកបីនាងតូចឡើងឯថេយ៉ុងក៏លើកដៃតោងករបស់នាយព្រោះខ្លាចធ្លាក់អារម្មណ៍ចាប់ផ្តើមភ័យៗ

      "អ៎ាវ!មកវិញហើយមែនទេ?ហើយនាងតូចកើតអ្វី?"ជីនដែលចុះមកញុាំទឹកមកដល់ក៏ឃើញពួកគេមកដល់តែម្តងទើបដើរទៅសួរនាំសិន។រាល់ដងគាត់តែងតែចាំផ្លូវពួកគេទាំងពីរបើមិនថេយ៉ុងក៏ជុងហ្គុកតែថ្ងៃនេះគាត់មិនបានចាំព្រោះតែពួកគេគឺទៅជាមួយគ្នានោះអីដូច្នេះគាត់អាចគេងស្រួលដោយមិនបាច់ព្រួយបារម្ភពីនរណាម្នាក់ឡើយតែក៏ចៃដន្យចុះមកជួបតែម្តង

      "ខ្ញុំមិនបានកើតអ្វីទេ"ថេយ៉ុងតបទាំងអៀនៗទម្លាក់ដៃដែលអោបកលោកពូចុះប្រើក្រសែរភ្នែកចង់អោយលោកពូដាក់ចុះតែមើលទៅលោកពូមិនអើពើសោះនាងខ្មាស់ម៉ែដោះណាស់

     "អ្នកមីងមិនទាន់ចូលគេងទៀតឬ?"ជុងហ្គុកបង្វែរឿងដោយសារចូលមកដល់ឃើញគាត់ដូចរាល់ដងឬក៏គាត់ចាំផ្លូវពួកគេ?

     "ក៏ចូលហើយតែស្រេកទឹកទើបចុះមកញុាំ ពួកឯងមកល្អហើយឆាប់ចូលគេងទៅយប់ណាស់ហើយ"ជីនញញឹមតបក្មួយប្រុសរួចទើបតឿនអោយគេងណាមួយក៏យប់គេក៏ត្រូវញុាំទឹករួចចូលគេងដែរ

     "អ្នកមីងក៏ដូចគ្នាពួកខ្ញុំទៅគេងហើយ"នាយនិយាយរួចក៏បីថេយ៉ុងទៅខាងលើសម្តៅទៅបន្ទប់របស់នាយ

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Où les histoires vivent. Découvrez maintenant