Ep28:គម្រោង

1.9K 115 2
                                    


អ៊ុនហេញញឹមទាំងទឹកភ្នែកឃើញបែបនេះ
អ្នកទាំងបីក៏នាំគ្នាចូលមកអោបនាងមើលទៅពិតជាកក់ក្តៅណាស់។ក្រោយពីឈប់អោបក៏នាំគ្នាជួយលាងរបួសអោយនាងរួចហើយនាំគ្នាត្រឡប់ទៅរៀនវិញ

"អង្គុយទៅ....តាមសម្រួល"ជីមីននិងណាយ៉ុនគ្រាអ៊ុនហេឯថេយ៉ុងក៏ដើរចំហៀងនិយាយគ្នាជារឿយៗរហូតដល់ថ្នាក់។តាមផ្លូវសម្បូរអ្នកតាមមើលពួកគេណាស់ដោយសារនរណាក៏ដឹងថាអ៊ុនហេជាគ្នារបស់ស៊ុនមីនិងមានបក្សពួកហើយក៏ធ្លាប់មានរឿងជាមួយក្រុមថេយ៉ុងមិចក៏ពេលនេះពួកគេត្រូវគ្នា?ថែមទាំងគ្រាគ្នាមកថ្នាក់មើលទៅទឹកមុខម្នាក់ៗញញឹមស្រស់ស្រាយធ្វើអោយពួកគេមានចម្ងល់គ្រប់គ្នា។មកដល់ថ្នាក់ណាយ៉ុនជាមួយជីមីនគ្រាគេទៅតុដើម្បីបានអង្គុយ។ពួកគេដាក់នាងថ្នមៗនៅតុរបស់នាង

"អរគុណពួកឯងហើយ"អ៊ុនហេញញឹមស្រស់ដាក់ពួកគេរួចក៏និយាយអរគុណដែលធ្វើអោយអ្នកក្នុងថ្នាក់កាន់តែភ្ញាក់ផ្អើលរួមទាំងពួកដែលធ្លាប់ធ្វើជាកូនចៅរបស់នាងទៀត។តាមពិតពួកគេក៏ចង់តាមអ៊ុនហេដែរតែខ្លាចមានរឿងឈឺសាច់ដូចនាងពេលនេះយ៉ាងចឹងសុខចិត្តមិនហ៊ានយកខ្លួនបៀតប៉ុន្តែក៏ធ្វើធម្មតាបើគ្មានអ៊ុនហេក៏ពួកគេមិនដែលទៅហ៊ានBullyអ្នកណា។

"មិនអីទេ!ក្រែងឯងថាពួកយើងជាមិត្តហេតុអីក៏នៅតែនិយាយធ្វើដូចក្រែងចិត្តទៀត?!"ណាយ៉ុននិយាយទៅកាន់អ៊ុនហេដែលធ្វើអោយនាងសម្លឹងមុខនាងវិញទាំងទឹកមុខស្មឿកៗព្រោះថានាងនៅក្រែងចិត្តពិតមែន

"មែនហើយ!ឯងប្រាកដទេថានៅរៀនកើត?"
ជីមីនឃើញថាមុខគេមិនសូវស្រួលក៏សួរនាំម្នាក់ទៀតខ្លាចថាគេឈឺរបួសអ៊ុនហេងាកមកជីមីនម្តងហេតុអីយល់ថាកក់ក្តៅយ៉ាងនេះ?នេះឬដែលហៅថាមិត្តភាពពិតប្រាកដ?នាងមានមិត្តរាប់មិនអស់តែមិនដែលយល់ថាមានអារម្មណ៍ប្លែកឬក៏កក់ក្តៅនោះទេ

"បើរៀនមិនកើតយើងសុំគ្រូអោយឯងទៅសម្រាកនៅផ្ទះ"ថេយ៉ុងបន្ថែមម្នាក់ទៀតធ្វើអោយអ៊ុនហេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនបើនាងបើកចិត្តតែបន្តិចនាងក៏មិនឯកោឬមួយកន្លងមកគ្រួសារនាងទំរើសនាងឡើងធ្លាប់ធ្វើចរិកមិនល្អកន្លងមកនៅពេលដែលនាងសុភាពមានមិត្តបែបនេះគឺយល់ថាសប្បាយចិត្តថែមទាំងរំជួលចិត្តរំភើបមិនឈប់

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now