Ep11:សន្យា!

2.1K 101 0
                                    


     ថេយ៉ុងឈរមើលរាងកាយសន្លប់ស្តូកស្តឹងរបស់លោកពូដែលបំពាក់ទៅដោយអុកសុីសែននោះបន្តិចទើបប៉ះដៃនាយតិចៗហាក់ដូចជាខ្លាចៗយ៉ាងមិចមិនដឹង។
   "មើលទៅគាត់ក៏គួរអោយអាណិតដែរ ឬក៏មកពីខ្ញុំ?"ថេយ៉ុងគិតក្នុងចិត្តទាំងសម្លឹងមើលមុខជុងហ្គុកកំពុងគិតពីសម្តីដែលនាងបាននិយាយជាមួយនាយមុនពេលកើតហេតុនាងបានដេញនាយអោយចេញឬក៏នាយខឹងនាងរួចក៏បើកឡានចេញពីផ្ទះក្នុងល្បឿនលឿនរួចក៏ចេញមកជួបនឹងសត្រូវតាមបាញ់គេ?វាជាកំហុសនាងមែនទេ?
    "ហឹកៗឆាប់ដឹងខ្លួនណាមីងនឹកឯង"ជីនចាប់ដៃនាយមកកាន់ទាំងយំមិនទាន់ឈប់មើលទៅគាត់និយាយចុះនាយទ់បតែជួបគ្រោះថ្នាក់សោះគាត់និយាយថានឹកបាត់ទៅហើយ
    "ខ្ញុំនឹងរកឃាតករអោយឃើញចៅហ្វាយកុំបារម្ភអីធានាថាពេលក្រោកចៅហ្វាយនឹងបានដាក់ទោសវាតាមចិត្ត"យ៉ុនជីនចូលមកឃើញអ្នកនាងធំយំហើយចៅហ្វាយគេក៏ដេកនឹងគ្រែតោងជាប់របស់សង្រ្គោះជាច្រើនធ្វើអោយគេខឹងយ៉ាងខ្លាំងក៏ខឹងខ្លួនឯងដែរដែលការពារចៅហ្វាយមិនបានមិនគួរណាចាញ់បោកខ្មាំងសោះនាយសន្យាថានឹងចាប់ពួកអស់នោះមកអោយជុងហ្គុកដាក់ទោសអោយបានចាំតែមើលចុះ!
    "ម៉ែដោះ.....គឺ....គឺមុនពេលលោកពូជួបគ្រោះថ្នាក់
គឺ...គឺខ្ញុំបានឈ្លោះជាមួយគាត់ហើយក៏ដេញគាត់ចេញ..."ថេយ៉ុងខាំមាត់ប្រាប់រឿងទៅកាន់ជីនដែលនាងខំផ្ទៀងស្តាប់ថេយ៉ុងនិយាយទាំងភ្នែកនាងរាងក្រហមហើមដោយសរយំយូរ
    "ម៉ែដោះដឹងហើយ"ជីននិយាយទាងមុខស្មើគ្មានអារម្មណ៍ញញឹមនោះទេវាធ្វើអោយថេយ៉ុងមិនស្រណុកចិត្តគិតថាម៉ែដោះខឹងនឹងគេដោយសារតែគាត់មិនដែលប្រើទឹកមុខបែបនេះដាក់គេពីមុនមក
   "សុំទោស....ដោយសារខ្ញុំនៅខឹងនឹងគាត់ទើបដេញគាត់អោយចេញ"ថេយ៉ុងអោនមុខខ្ញាំដៃចេះដឹងកំហុសទាំងដែលក្មេងក្បាលខូចមាត់រឹងមិនដែលចេះចុះញមនឹងនរណាចេះសុំទោសមកពីគេគិតថាបើជុងហ្គុកកើតរឿងអីវាក៏មានគេរួមចំណែកដែរចុះបើនាយស្លាប់មករកគេគិតយ៉ាងមិច?(តាមពិតខ្លាចខ្មោចលងសោះ🗿)
   "ម៉ែដោះយល់!នេះនាងតូចគិតថាខ្លួនឯងខុសឬ?"ថេយ៉ុងងើយមុខខាំមាត់ងក់ក្បាលដាក់នាំអោយជីនញញឹមទាញនាងមកអោបអង្អែលក្បាលមុននឹងមានគំនិតអោយពួកគេត្រូវគ្នាវិញ
    "បើគិតថាខ្លួនឯងខុសក៏មើលថែលោកពូទៅធ្វើបានទេ?"បន្ទាប់ពីលែងចេញពីការអោបជីនក៏និយាយឡើង
    "មើលថែ?"ថេយ៉ុងបើកភ្នែកធំៗអោយគេមើលថែលោកពូចិត្តអាក្រក់នេះឬ?
    "ត្រូវហើយ!ព្រោះដើមហេតុក៏មាននាងតូចចូលរួមដែរឯងមានដឹងទេថាគេបានមើលថែឯងពេលដែលឯងសង្ងំនៅក្នុងបន្ទប់មិនព្រមចេញមកញុាំបាយហើយពេលដែលឯងដេញគេៗក៏បានផឹកស្រាជាច្រើនម៉ែដោះឃាត់យ៉ាងណាក៏គេមិនឈប់នៅជិះឡានចេញមកជួបគ្រោះថ្នាក់ទៀត"ថេយ៉ុងស្តាប់ជីនរៀបរាប់ហើយទើបនឹកឃើញថាជុងហ្គុកបាននិយាយវាប្រាប់នាងតែនាងមិនស្តាប់នៅថានាយសម្តែងទៀតគេនេះយ៉ាប់មែន!
   "គាត់ក៏បានបកស្រាយដែរតែ....តែខ្ញុំមិនស្តាប់គាត់"
   "ឃើញទេ!ឯងមិនទាន់ដឹងថាពូរបស់ឯងស្រលាញ់ឯងប៉ុណ្ណាទេពីខាងក្រៅមើលទៅគេអាក្រក់តែបើមើលធ្លុះគេគឺទន់ភ្លន់ពូកែថ្នាក់ថ្នមបំផុត"
    "ខ្ញុំប្រាកដជាមើលមិនធ្លុះនោះទេបើគាត់អាក្រក់យ៉ាងនេះ!គម្រាមក៏គម្រាម ស្រែកក៏ស្រែក ខឹងក៏អាក្រក់និយាយរួមខ្ញុំគឺមើលមិនឃើញថាគាត់ល្អនោះទេ!"
    "ចុះនាងតូចដែលបើកចិត្តមើលពីទង្វើល្អរបស់លោកពូឬនៅ?"
    "បើគាត់មិនដែលធ្វើល្អដាក់ខ្ញុំផងមិចនឹងមើលឃើញទៅ?!"
    "គេធ្វើហើយគ្រាន់តែនាងតូចមិនព្រមបើកចិត្តមើលគេប៉ុណ្ណោះនៅតែគិតអវិជ្ជមានលើគេទើបមើលមិនឃើញ!"
    "ចាំពេលគាត់ក្រោកខ្ញុំនឹងតាមដានទង្វើគាត់មកលើខ្ញុំបើគាត់ហ៊ានតែស្រែកដាក់ខ្ញុំទៀតច្បាស់ណាស់ថាខ្ញុំនឹងវាយគាត់មិនខាន!"
    "ហឹសៗឯងធ្វើខ្លួនធម្មតាទៅគេមិនស្រែកហើយក៏មិនធ្វើអីឯងដែរ"
   "ខ្ញុំដឹងថាម៉ែដោះចង់បានន័យថាយ៉ាងមិចហើយហឹស!"ថេយ៉ុងពេបមាត់ដាក់ម៉ែដោះដោយសារតែគេយល់ពីសម្តីគាត់ចង់សម្តៅលើគេមានចរិកច្រឡើមក្បាលខូចទើបត្រូវលោកពូស្រែកដាក់ប៉ុន្តែមកពីលោកពូដែរនឹងចូលចិត្តមកត្រួតត្រាជីវិតគេគួរអោយធុញមនុស្សគេចូលចិត្តសេរីភាពបើអោយគេរស់នៅក្រោមការបម្រាមហាមតាមខ្លំមើលគ្រប់ជំហ៊ានបែបនេះគេមិចនឹងនៅសុខទៅ?!ជីនសើចតិចៗមើលចរិកគេចុះ
     +យប់🌃
   រាត្រីចូលមកដល់គ្រប់គ្នាត្រឡប់ទៅផ្ទះអស់ហើយនៅឡើយតែថេយ៉ុងត្រូវនៅមើលថែលោកពូចិត្តអាក្រក់របស់គេដោយសារតែម៉ែដោះដាក់កំហិតព្រោះមូលហេតុមកពីគេទើបនាយត្រូវគេងពេទ្យថេយ៉ុងក៏មិនរអ៊ូតែពេលគ្រប់គ្នាទៅអស់កុំមើលមុខ។
    "កំហុសមកពីលោកពូសម្អុយឯងនឹង!!ជើងខ្ញុំឈឺមិនទាន់បាត់ផងត្រូវមកមើលថែលោកពូទៀតលោកពូទេដែលត្រូវមកមើលថែខ្ញុំនោះឆឹស!"ថេយ៉ុងអង្គុយរអ៊ូដាក់មនុស្សសន្លប់តាំងពីក្បាលប្រលប់មកដល់ស្មើរនេះនៅតែទម្លាក់កំហុសអោយនាយមិនទាន់ឈប់
     "លើកក្រោយកុំចេះតែស្រែកគម្រាមគេផ្តេសផ្តាសខ្ញុំសង្ស័យតែទៅស្រែកដាក់គេទេបានជាគេតាមសម្លាប់បែបនេះ"
    "ឆាប់ក្រោកមកនិយាយជាមួយខ្ញុំអោយដឹងរឿងលោកមិនទាន់សុំទោសខ្ញុំមិនទាន់លួងខ្ញុំនៅឡើយទេចាំមើលតែភ្ញាក់មកខ្ញុំគិតបញ្ជីជាមួយពូសម្អុយឯងគុណនឹងពីរ!ចាំមើលចុះ!!"ថេយ៉ុងបន្តនិយាយតែម្នាក់ឯងជារឿយៗរហូតគេងលក់ដោយមិនដឹងខ្លួនគេងហើយនៅមាត់ជីបអូចៗទៀតមិនដឹងគុំគេប៉ុណ្ណាទេក្រែងអាណិតមិនចឹងតែអាណិតរបស់ថេយ៉ុងគឺរាងឃោរឃៅបន្តិចហើយ
     #ព្រឹកថ្ងៃថ្មី
     ព្រឹកប្រលឹមស្រាងៗគ្រប់គ្នានាគ្នាក្រោកទៅធ្វើការបណ្តើរៗហើយនៅឡើយតែក្មេងកម្ជិលមិនទាន់ក្រោកនៅគេងវៀចកក្បែរដៃលោកពូនឹងឯង។
    "ហ៊ឹម....."ជុងហ្គុកចាប់ផ្តើមបើកភ្នែកកម្រើកដៃដកដង្ហើមមួយៗមុននឹងសម្លឹងមើលជុំវិញបន្ទប់ក៏បឆមដឹងភ្លាមថាគេកំពុងគេងសម្រាកនៅមន្ទីរពេទ្យតែថាគ្មានមនុស្សទេឬ?វាដូចជាស្ងាត់ខ្លាំងម្ល៉េះ!នាយសម្លឹង
មើលមកជិតដៃស្រាប់តែឃើញក្មួយក្បាលខូចកំពុងគេងជិតនោះបបូរមាត់នាយក៏ញោចញញឹមឡើងមកនៅពេលដែលក្រោកមកឃើញមនុស្សដែលនាយកំពុងតែនឹកក្នុងសុបិន្តមុននេះ។ជុងហ្គុកលើកដៃទាំងឈឺដោយសារត្រូវគ្រាប់ចំដៃនិងទ្រូងនាយព្យាយាមលើកដៃដោះអុកសុីសែនចេញរួចទើបប្រើដៃទៅអង្អែលក្បាលនាងថ្នមៗឯថេយ៉ុងពេលបានគេអង្អែលក្បាលបែរនេះក៏សង្ងំគេងគ្មានកម្រើកបន្តិចសោះហើយចំជាទ្រមក់មែន!
      "ក្រោកបានហើយ.."នាយប្រឹងនិយាយដាស់ថេយ៉ុងដែលរមួលខ្លួនតិចៗព្រោះតែការគេងរបស់នាងអាចនឹងធ្វើអោយនាយធ្លោះកបាន
   "អឹម.....លោក!!"ថេយ៉ុងក៏ព្រមក្រោកទាំងភ្នែកនៅបើកមិនទាន់រួចណាមួយគេមានអារម្មណ៍រោយកទើបងើបចេញ។ពេលដែលបើកភ្នែកបានឃើញច្បាស់ហើយគេក៏ស្រាប់តែភ្ញាក់ពេលដែលឃើញជុងហ្គុកញញឹមមកកាន់គេទាំងដោះអុកសុីសែនចេញ
  "ឯងមិនទៅរៀនទេមែនទេ?បានជាគេងទ្រម៉ក់បែបនេះ?!"ជុងហ្គុកញញឹមខ្សោះព្រោះបបូរមាត់នាយស្លេកដូចមនុស្សគ្មានឈាមនិយាយទៅកាន់ថេយ៉ុង
    "(ក្រោកមិនទាន់ទេសួរស្តីអោយ!!)គេងទ្រម៉ក់ឯណាម៉ោងទើបតែ5ជាងសោះ!!ត្រូវហើយលោកដោះអុកសុីសែនចេញធ្វើអីគ្រោះថ្នាក់ណាស់ដាក់វិញ!"ថេយ៉ុងគិតក្នុងចិត្តទាំងគ្រឺតនឹងអ្នកជាពូយ៉ាងខ្លាំងក្រោកភ្លាមឌឺភ្លាម!គេតវ៉ាទាំងញេញដាក់នាយរួចទើបចូលទៅជិតបំណងដាក់អុកសុីសែនអោយនាយវិញ
    "យើងមិនអីទេ!បារម្ភពីយើងហេស?"ជុងហ្គុកគេចមុននឹងសួររួចក៏ញញឹម
    "គ្មានទេស!ខ្ញុំខ្លាចលោកស្លាប់ម៉ែដោះស្តីអោយខ្ញុំណាមួយក៏ខ្លាចលោកមករកខ្ញុំជម្រះបញ្ជីដែរ"ថេយ៉ុងរៀបរាប់យ៉ាងក្បោះក្បាយសុទ្ធតែលេសតាមពិតគេក៏បារម្ភពីនាយណាស់ដែរ
    "ពិតមែន?!"
   "ពិត1000/100%!!"
   "ជឿតែ10%សិនចុះ"
   "លោកនៅនឹងហើយខ្ញុំហៅពេទ្យអោយមកមើលលោក"ថេយ៉ុងរវល់តែត្រូវនាយនាំជជែកវិសនឹងភ្លេចថានាយទើបតែក្រោកពីសន្លប់។មួយសន្ទុះពេទ្យក៏បានមកដល់ពិនិត្យអាការៈអោយនាយរួចក៏ចេញទៅវិញបាត់ឯថេយ៉ុងក៏អង្គុយមើលនាយម៉ក់ៗចាំម៉ែដោះមកមើលនាយគេនឹងទៅរៀន
     "ខំរៀនបើឯងរៀនបានលេខមួយពូនឹងនាំឯងទៅលេងអាមេរិកបីថ្ងៃ"ជុងហ្គុកឃើញគេស្ងៀមស្ងាត់មិនមាត់កទើបនាយលើករឿងទៅអាមេរិកធ្វើអោយនាងចាប់អារម្មណ៍
     "ពិតមែនហ្ហេស?!!!"
    "យើងមិនចេះនិយាយកុហកនោះទេតែឯងត្រូវខំរៀនអោយបានលេខមួយសិន"
    "ក៏បាន!!សន្យា!បើលោកកុហកខ្ញុំនឹងស្អប់លោករហូត!"ថេយ៉ុងលើកដៃកូនមកដាក់ពីមុខនាយដើម្បីធ្វើការសន្យាខ្លាចថានាយនិយាយកុហកគេគ្រាន់តែចង់អោយគេខំរៀន
    "Ok!សន្យា"ពួកគេក៏ថ្ពក់ដៃគ្នាឯថេយ៉ុងឃើញថានាយញញឹមមិនសូវស្រស់ព្រោះដៃនាយឈឺតែព្យាយាមលើកមកថ្ពក់ជាមួយគេនាយត្រូវដៃដល់ទៅពីរគ្រាប់តែមើលនាយធ្វើដូចជាឈឺតិចៗយ៉ាងចឹងថេយ៉ុងក៏ដកដៃចេញពេលនាយទម្លាក់ដៃគេក៏ជួយទ្រមើលទៅពិបាកភ្នែកណាស់
    "អ្នកមីងមិនទាន់មកទេឯងជួយជូតខ្លួនអោយយើងបន្តិចមកស្អុះស្អាប់ណាស់"ជុងហ្គុកនិយាយប្រើទៅកាន់ថេយ៉ុងព្រោះតែនាយពិតជាមានអារម្មណ៍មិនល្អព្រោះមិនបានងូតទឹកវាស្អិតៗខ្លួនមិនចេះនៅ
    "ថាមិច?!"ថេយ៉ុងចំហរមាត់ប៉ុនលូបង្គន់គ្រាន់តែឮជុងហ្គុកអោយជូតខ្លួនអោយគេធ្វើដូចជាផ្ទុះភ្នំភ្លើងយ៉ាងចឹង!
    "ជូតខ្លួនអោយយើង"ជុងហ្គុកបញ្ជាក់ទាំងលើកចិញ្ចើមដាក់ថេយ៉ុងធ្វើដូចឆ្ងល់
    "........"ថ្ពាល់ថេយ៉ុងស្រាប់តែឡើងក្រហមដោយមិនដឹងមូលហេតុហើយកម្តៅក្នុងខ្លួនក៏កើនឡើងជាលំដាប់

To be continued.....
និពន្ធដោយ:រ៉ាជេក៍💜

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now